ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី ទុក​ពេល​១៥​ថ្ងៃ ត្រូវ​រុះរើ​ ខ្សែ​កា​ប្លិ៍​អាកាស ចេញពីវិ​ថី​ព្រះ​អង្គ​យុគន្ធរ និងវិ​ថី​ឧកញ៉ា​សន្ធរ​ម៉ុ​ក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អាកាស នៅ​តាម​វិ​ថី​ព្រះ​អង្គ​យុគន្ធរ វិ​ថី​ឧកញ៉ា​សន្ធរ​ម៉ុ​ក…

រាជធានី​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អាកាស នៅ​តាម​វិ​ថី​ព្រះ​អង្គ​យុគន្ធរ វិ​ថី​ឧកញ៉ា​សន្ធរ​ម៉ុ​ក ប្រញាប់​រួសរាន់​រៀបចំ រុះរើ​ចេញ ក្នុង​រយៈពេល ១៥​ថ្ងៃ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​យើង ឲ្យ​កាន់តែ​ល្អ​ស្រស់បំព្រង សក្តិ​សម ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង សក្តិ​សមជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ បណ្តាញ​ខ្សែ​កា​ប្ដិ៍ អាកាស​តាម​ដងផ្លូវ ចំនួន ០២ រួម​មាន ៖
១- វិ​ថី​ព្រះ​អង្គ​យុគន្ធរ (​ផ្លូវ​លេខ ១៩) ចាប់ពី​ផ្លូវ​លេខ ១០៨ ដល់​ផ្លូវ​លេខ ៩៨
២- វិ​ថី​ឧកញ៉ា​សន្ធរ​ម៉ុ​ក (​ផ្លូវ​លេខ ៩៨) ចាប់ពី​ផ្លូវ​លេខ ១៩ ដល់​តិ​រៈវិ​ថី​ព្រះ​ស៊ី​សុវត្ថិ

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវ​កម្មដ្ឋាន អង្គភាព​រដ្ឋ និង​បណ្តា​ក្រុមហ៊ុន ឯកជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កា​ប្ដី៍​អាកាស​នៅ​តាម​ផ្លូវ​ទាំង ០២ ខាងលើ​នេះ សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ ក្នុង​រយៈពេល ១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្តា​ក្រុមហ៊ុន​ឯកជន ក៏​ដូច​ជា​អ្នក ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​ការ​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើ​នេះ ប្រក​អ​ដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ