ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪ​ពុក ម្ដាយ​ដែល​វាយ​កំ​ប៉េ​គូទ​កូន​ញឹកញាប់​ពេក ធ្វើ​ឱ្យ​កូន​ប្រថុយប្រថាន​នឹង​អាកា​រៈ​ទ្រគោះបោះបោក

13 ឆ្នាំ មុន

កុមារ​ដែល​ត្រូវ​វាយ​នៅ​ត្រង់​កំប៉េះគូទញឹកញាប់​នៅ​ពេល​ដល់​អាយុ​៣​ឆ្នាំ គឺ​មាននិន្នាការ​កាន់តែ​ច្រើន​ក្នុង​ការ​មាន​ទ​ង្វើ​ទ្រគោះបោះបោក​ក្នុង​ រយៈពេល​២​ឆ្នាំ​ក្រោយ ខណៈ ដែល​លទ្ធផល​ស្រាវជ្រាវ​ផ្សេង​ទៀត​បញ្ជាក់ថា កុមារ​ដែល​មាន​បញ្ហា​ក្នុង​ការ​គេង គឺ​មានភាព​ប្រថុយប្រថាន​កើនឡើង​នៅ​ក្នុង​ការញៀន​ស្រា​នៅ​ពេល​ដែល​មាន​អាយុ​ ក្នុង​រវាងពី​១៨​ទៅ​២១​ឆ្នាំ ។

កុមារ​ដែល​ត្រូវ​វាយ​នៅ​ត្រង់​កំប៉េះគូទញឹកញាប់​នៅ​ពេល​ដល់​អាយុ​៣​ឆ្នាំ គឺ​មាននិន្នាការ​កាន់តែ​ច្រើន​ក្នុង​ការ​មាន​ទ​ង្វើ​ទ្រគោះបោះបោក​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយ ខណៈ ដែល​លទ្ធផល​ស្រាវជ្រាវ​ផ្សេង​ទៀត​បញ្ជាក់ថា កុមារ​ដែល​មាន​បញ្ហា​ក្នុង​ការ​គេង គឺ​មានភាព​ប្រថុយប្រថាន​កើនឡើង​នៅ​ក្នុង​ការញៀន​ស្រា​នៅ​ពេល​ដែល​មាន​អាយុ​ក្នុង​រវាងពី​១៨​ទៅ​២១​ឆ្នាំ ។

កាលពី​ពេល​មុន​នេះ​មានការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឃើញ​ថា កុមារ​ដែល​រមែងទទួល​រង​ការ​វាយ​នៅ​ត្រង់​កំប៉េះគូទ​នឹងមាន​កំរិត​ផ្នត់គំនិត​ទាប ហើយ​ការ​វាយ​នៅត្រង់​កំប៉េះគូទ​ជា​ញឹកញាប់​ក៏​មាន​ពាក់ព័ន្ធ​នឹងក្ដី​កង្វល់ និង​បញ្ហា​នៃ​ទ​ង្វើ រួម​ទាំង​មាន​ភាពប្រថុយប្រថាន​ដ៏​ច្រើន​ដូច​ជា​មាន​ទ​ង្វើ​ចូលចិត្ដ​ប្រើប្រាស់​អំពើ​ហិង្សា សោកសៅ និង​ផឹកស្រា​ច្រើន ។ ការ​សិក្សា​ជា​ចុង​ក្រោយ​ដែលអ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​សាកសួរ​ឪពុក ម្ដាយ​ចំនួន​២.៥០០​នាក់​នៅ​ទូ​ទាំង​សហរដ្ឋអា​មេ​រិ​ក​ឃើញ​ថា ជិត​ពាក់កណ្ដាល​មិន​ធ្លាប់វាយ​កូន​ក្នុង​ពេល​អាយុ​៣​ឆ្នាំ​សោះ​ក្នុង​អំឡុង ខែ​កន្លង​មក ខណៈ​ដែល​២៧,៩% ធ្លាប់​វាយកូន​១​លើក ឬ​២​លើក និង​២៦,៥% ធ្លាប់​វាយកូន​ច្រើន​ជាង​២​លើក​។

លុះ​រយៈពេល​២​ឆ្នាំ​បន្ទាប់​លទ្ធផលបង្ហាញ​ថា ម្ដាយ​ដែល​ធ្លាប់​វាយ​កូន​ញឹកញាប់ជាង​ម្ដាយ​ផ្សេង​បាន​បញ្ជាក់​ថា កូន​មាន​ទ​ង្វើទ្រគោះបោះបោក​កាន់តែ​ច្រើន ដូច​ជា​ចេះធ្វើការ​ប្រកែក​តវ៉ាស្រែក​គំហក និង​បំផ្លាញរបស់របរ​ផ្សេង​ៗ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះលទ្ធផល​សិក្សា​ដែល​រៀបចំ​ដោយ​សាស្ដ្រាចា​រ្យ​ផ្នែក​ចិត្ដ​វិទ្យា​នៃ​មហាវិទ្យាល័យ​អាយ ដា​ហូ សហរដ្ឋអាមេរិក​ប្រទះ​ឃើញ​ថា ការដែល​កុមារ​មាន​ភាព​ហត់នឿយ ប៉ុន្ដែ​គេង​មិនលក់ គឺជា​អាកា​រៈ​បញ្ជាក់​ថា មាន​និន្នាការផឹកស្រា ជក់បារី និង​ប្រើ​ថ្នាំ​ញៀន​នៅ​ពេលធំ​ឡើង ដោយ​មាន​អាយុ​រវាង​ពី​១៨​ទៅ​២១ ឆ្នាំ​សំរាប់​យុវជន​។ ចំណែក​យុវនារី អាកា​រៈ ខាងលើ​បង្កើន​ភាព​ប្រថុយប្រថាន​ក្នុង​ការផឹក​គ្រឿង​ស្រវឹង​ពី​យប់​ដល់​ព្រឹក ៕