ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអនាថា និង​អ្នក​ញៀនថ្នាំជាង៣០០នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ធ្វើសំណាក និងធ្វើចត្តាឡីស័ក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​២​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចាប់​ប្រមូល​ជនអនាថា និង​អ្នក​ញៀន​ថ្នាំ​បាន​ចំនួន​៣៥០​នាក់ ក្នុង​នោះ​ស្ត្រី​១២៤​នាក់…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជិត​២​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា​នេះ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចាប់​ប្រមូល​ជនអនាថា និង​អ្នក​ញៀន​ថ្នាំ​បាន​ចំនួន​៣៥០​នាក់ ក្នុង​នោះ​ស្ត្រី​១២៤​នាក់ និង​កូន​ក្មេង​ចំនួន​២២​នាក់​ផង​ដែរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​បំណង​កាត់​ផ្ដាច់​ការ​ចម្លង និង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។

អាជ្ញាធរ​ខណ្ឌដូនពេញ បានឱ្យ​កោះសន្តិភាព​ដឹង​មុន​នេះ​បន្តិច​ថា ក្រោម​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ ក្រុមការងារ​ចម្រុះ​របស់​ខណ្ឌដូនពេញ បាន​បើក​យុទ្ធនាការ​ចុះ​ប្រមូល​ក្រុម​ជនអនាថា ក្មេង​ញៀន​ថ្នាំ​យក​មក​ធ្វើ​សំណាក និង​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្ត​ភ្នំ ចាប់ពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​០៧ ខែកញ្ញា ២០២១ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កម្លាំង​ប្រជា​ការពារ​បាន​ចុះ​ប្រមូល ក្រុម​ជនអនាថា បាន​សរុប​ចំនួន​៣៥០ នាក់ ក្នុង​នោះ​ប្រុស​ចំនួន ២០៤ នាក់ ស្រី​ចំនួន ១២៤ នាក់ និង​កូន​ក្មេង​ចំនួន​២២ នាក់ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ជនអនាថា និង​អ្នក​ញៀន​ថ្នាំ​ទាំង​៣៥០​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច សរុប​ចំនួន​២៨០ នាក់ ប្រុស​ចំនួន​១៥៧ នាក់​ស្រី​ចំនួន ១០២ នាក់ ក្មេង​ចំនួន ២១​នាក់ ។

នៅ​សល់​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល សរុប​ចំនួន ៧០ នាក់ ប្រុស​ចំនួន​៤៧ នាក់​ស្រី​ចំនួន​១២ នាក់ ក្មេង​ចំនួន ០១ នាក់ ចំពោះ​អ្នក​ដែល​នៅ​សេសសល់ កម្លាំង​នឹង​បន្ត​ស្វែងរក​បន្ថែម​ទៀត​រហូត​ដល់​អស់​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ