ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ចាប់ពីថ្ងៃ៨ ដល់១៤កញ្ញា កម្ពុជារងឥទ្ធិពលព្យុះទី១៣ឈ្មោះ«កុន សុន» ភ្លៀងខ្លាំងជាមួយបាតុភូមិធម្មជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ខ្យល់ព្យុះ​ទី​១៣ មានឈ្មោះ​ថា​«​កុន សុ​ន​» ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាប់​ពី​តិច​ទៅ​ច្រើន និង​បា​តុ​ភូមិ​ធម្មជាតិ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ខ្យល់ព្យុះ​ទី​១៣ មានឈ្មោះ​ថា​«​កុន សុ​ន​» ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាប់​ពី​តិច​ទៅ​ច្រើន និង​បា​តុ​ភូមិ​ធម្មជាតិ ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤ ខែកញ្ញា ឆ្នាំ​២០២១​ខាង​មុខ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃ​ទី​៨-១៤ ខែកញ្ញា ឆ្នាំ​២០២១​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា នៅ​ក្នុង​សបា្ត​ហ៍​ខាង​មុខ​ព្រះរាជាណាចក្រ​ក​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ខ្លាំង​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ) ដែល​អូស​បន្លាយ​ពី​ប្រទេស​ភូមា កាត់​ប្រទេស​ថៃ , ឡាវ​, នឹង​វៀតណាម រួច​នឹង​ចុះ​បន្តិច​មក​លើ​កម្ពុជា​យើង ។

ក្រសួង​បន្ត​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​ទៅ​បង្ហូរ – ខ្យល់​សមុទ្រ (Sea Breeze) ពេល​នោះ​វិ​សម្ពាធ​ពីរ​ដែល​មួយ​ស្ថិត​នៅ​ខាងកើត​ក្បែរ​ប្រទេស​ហ្វី​លី​ពី​ន ដែល​បច្ចុប្បន្ន​បាន​បំប្លែង​ខ្លួន​ទៅ​ជា​ព្យុះ​ទី​១៣ ឈ្មោះ កុន សុ​ន (STS CONSON ) ដែល​នឹង​មានដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ខាងជើង និង​វិ​សម្ពាធ​សកម្ម​មួយទៀត​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ភាគ​ខាងកើត​ហ្វី​លី​ពី​ន ធ្វើ​ដំណើរ​ទៅ​លើ​មិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​យើង​ទេ ។

ក្រសួង​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំ បន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣ អង្សា​សេ ផ្ទៃមេឃ​អួរ​អាប់​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់​ទន្ទឹម​នោះ​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ជា​អាទិ៍ ៖ ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់​, ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ​, ខេត្តកណ្ដាល ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ ផ្ទៃមេឃ​អួរ​អាប់​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្ទ​រ រន្ទះ និង​ខ្យល់ កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​វិញ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ អង្សា​សេ​និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ អង្សា​សេ​ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក​អ័ព្ទ​ច្រើន នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្ហូរ​ទៅ​ខ្លាំង លាយឡំ​ទៅ​ដោយ ផ្គរ រន្ទះ​ខ្យល់​កន្ត្រាក់ និង​រលក​ខ្ពស់​ៗ ។ ទន្ទឹម​នោះ​នៅ​ក្នុងភូមិ​សាស្ត្រ​នំ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត ក៏​អាច​មាននូវ​ជំនន់​ទឹកភ្លៀង​ផង​ដែរ ។

ក្រសួង​ធនធានទឹក​ក៏​បាន​លើក​ឡើង​ថា ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ