- ភ្នំពេញ
ភ្នំពេញ៖ ក្នុងឆាកនយោបាយកម្ពុជា រាប់ត្រឹមការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ មានអ្នកនយោបាយខ្លះ នៅប្រើប្រាស់របៀប «នយោបាយស៊ីកេរ្តិ៍»។ ពោលគឺភ្ជាប់ខ្លួនឯង ទៅអ្នកនយោបាយ…
ភ្នំពេញ៖ ក្នុងឆាកនយោបាយកម្ពុជា រាប់ត្រឹមការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ មានអ្នកនយោបាយខ្លះ នៅប្រើប្រាស់របៀប «នយោបាយស៊ីកេរ្តិ៍»។ ពោលគឺភ្ជាប់ខ្លួនឯង ទៅអ្នកនយោបាយ…
ភ្នំពេញ៖ ក្នុងឆាកនយោបាយកម្ពុជា រាប់ត្រឹមការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ មានអ្នកនយោបាយខ្លះ នៅប្រើប្រាស់របៀប «នយោបាយស៊ីកេរ្តិ៍»។ ពោលគឺភ្ជាប់ខ្លួនឯង ទៅអ្នកនយោបាយ ដែលមានអ្នកស្រឡាញ់ ស្គាល់ និងគាំទ្រច្រើន ខណៈដែលអ្នកនយោបាយនោះ ទាំងមិនមានសិទ្ធិធ្វើនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីប្រជាជននោះទេ។
ក្នុងការបោះឆ្នោត រៀបចំដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ និងពេលកន្លងមកទៀត សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច ប្រើប្រាស់នូវព្រះនាមរបស់ព្រះអង្គ ដែលនាំអោយគណបក្សហ្វ៊ុនស៊ិនប៉ិច ដណ្តើមបានអាសនៈរដ្ឋសភា ចំនួន ៥៨អាសនៈ ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានតែ ៥១អាសនៈប៉ុណ្ណោះ។ ជាបន្តបន្ទាប់ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏នៅតែផ្សារភ្ជាប់នឹងព្រះនាមសម្តេចព្រះ នរោត្តម សីហនុ រហូតដល់មានច្បាប់ហាមឃាត់ ជាដើម។
ដោយឡែក លោក កឹម សុខា បានចាប់ដៃជាមួយលោក សម រង្ស៊ី បង្កើតគណបក្សសង្គ្រោះជាតិ កាលពីខែតុលា ឆ្នាំ២០១២ ធ្វើអោយគណបក្សប្រឆាំងនេះ ទទួលសំឡេងគាំទ្រ ដល់ទៅ ៥៥អាសនៈ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបានតែ ៦៨អាសនៈប៉ុណ្ណោះ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ១២៣អាសនៈ។
ប៉ុន្តែក្រោយការបោះឆ្នោតឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តែប៉ុន្មានខែ ក្រោយការចាប់ខ្លួនលោក កឹម សុខា កាលពីយប់ថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិ។ យ៉ាងណាក៏ដោយ រហូតមដល់ពេលនេះ ឈ្មោះ និងរូបថតរបស់លោកកឹមសុខា នៅតែត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីទាក់ទាញអ្នកគាំទ្រ ពិសេសក្រុមលោកសមរង្ស៊ី នៅក្រៅប្រទេស។
ដូច្នេះហើយ ជាថ្មីម្តងទៀត លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្នុងសំណុំរឿងក្បត់ជាតិ បានប្រកាសតាមហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០២១ ថា «ដោយសង្កេតឃើញថា មានបុគ្គល ក្រុម គណបក្ស ឬចលនានយោបាយខ្លះ នៅតែយកឈ្មោះ និងរូបភាពខ្ញុំ ទៅភ្ជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាព ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ឆិតារបស់ពួកគេ ដូច្នេះខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសរបស់សហមេធាវី ដែលជាតំណាងស្របច្បាប់របស់ខ្ញុំកន្លងមក គឺធ្វើក្នុងនាមខ្ញុំ និងជាឆន្ទៈរបស់ខ្ញុំ»។
សេចក្តីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណា ដែលមានបំណងបង្កើត ឬបាន កំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះរបស់លោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។ បុគ្គល ឬក្រុមណា ដែលធ្វើកិច្ចការខាងលើ សូមមានសេចក្តីក្លាហាន ទទួលខុសត្រូវដោយខ្លួនឯង។
ការប្រកាសបដិសេធជាថ្មីរបស់លោក កឹម សុខា ដើម្បីឲ្យឈប់យកឈ្មោះ និងរូបភាពរបស់លោក ទៅភ្ជាប់ជាមួយសកម្មភាពនយោបាយដូច្នេះ បានធ្វើឡើង ខណៈដែលមានបុគ្គលឱកាសនិយម និងក្រុមចលនានយោបាយ ពិសេសនៅក្រៅប្រទេស ដឹកនាំដោយលោកសមរង្ស៊ី នៅតែប្រើប្រាស់រូបថតរបស់លោក កឹម សុខា ចាប់ដៃលោក សម រង្ស៊ី ដែលកាលនៅរួមគ្នា បង្កើតគណបក្សសង្គ្រោះជាតិ។ រូបភាពនោះ ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ និងមហិច្ឆតារបស់ក្រុមនោះ។
ការបញ្ជាក់ជាថ្មីម្តងទៀត ដោយលោក កឹម សុខា ដែលបានបដិសេធ ចំពោះអ្នកបង្កើតបក្សថ្មី ឬចលនានយោបាយណាមួយក្តី មិនឲ្យយកឈ្មោះ និងរូបភាពរបស់លោក ទៅពាក់ព័ន្ធ គឺធ្វើឡើង ខណៈដែលលោកកឹមសុខា សព្វថ្ងៃ ជាប់បំរាម មិនអាចធ្វើនយោបាយ ក្នុងរយៈពេល ៥ឆ្នាំ គិតពីថ្ងៃទី១៦វិច្ឆិកា ឆ្នាំ២០១៧ ហើយលោកកឹមសុខា ថែមទាំងជាប់ចោទក្នុងសំណុំរឿងក្បត់ជាតិ ដែលសំណុំរឿងនេះ ស្ថិតក្នុងដៃតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានបើកសវនាការជំនុំជម្រះក្តី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ហើយក៏ត្រូវផ្អាកសវនាការ រហូតដល់សព្វថ្ងៃ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩។ រីឯលោក កឹម សុខា ត្រូវបានបន្ធូរបន្ថយឲ្យអាចចេញក្រៅផ្ទះ និងធ្វើអ្វីក៏បាន លើកលែងតែធ្វើនយោបាយ និងចេញក្រៅប្រទេស។
យ៉ាងណាក៏ដោយ គេចាត់ទុកថា លោកកឹមសុខា ទ្រាំទទួលយកការឈឺចាប់ម្នាក់ឯង មិនចាកចេញក្រៅប្រទេស ដូចលោកសមរង្ស៊ីនោះទេ ហើយលោកកឹមសុខា សុខចិត្តនៅក្នុងមាតុភូមិ ហើយរឹងប៉ឹង មិនបោះបង់ឆន្ទៈម្ចាស់ឆ្នោតនោះទេ ទើបធ្វើអោយប្រជាប្រិយភាពលោក កឹម សុខា ហក់ឡើងខ្ពស់ ដែលសូម្បីអ្នកការទូតមហាអំណាច ក៏កោតសរសើរលោកថា ស្អាតស្អំ និងមានកិត្តិយស ពិសេសលើផ្នែកសិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រកាសបដិសេធជាថ្មីនេះ ប្រៀបដូចជាព្រមានអ្នកនយោបាយនៅក្នុង និងក្រៅស្រុកខ្លះ ដែលបង្កើតចលនា ឬក៏គណបក្សនយោបាយថ្មី ហើយទៅឃោសនា បោកប្រាស់អ្នកគាំទ្រ ដើម្បីផលប្រយោជន៍អ្វីមួយ។ ពេលនេះ លោកកឹមសុខា មិនពាក់ព័ន្ធជាមួយឡើយ ខណៈលោក កំពុងតែជាប់បម្រាមតុលាការ មិនអាចធ្វើនយោបាយបានផង ហើយក៏ជាប់បណ្តឹងនៅតុលាការថែមទៀតផង។
គេឃើញរួចមកហើយ ការឃោសនាបោកប្រាស់ម្ចាស់ឆ្នោត ដែលយកព្រះកិត្តិនាមសម្តេចព្រះមហាក្សត្រ នរោត្តម សីហនុ ទៅប្រើ ខណៈដែលព្រះអង្គ មិនពាក់ព័ន្ធនឹងនយោបាយ គឺចុងក្រោយ គណបក្សនោះ មិនទទួលបានការគាំទ្រឡើយ។ ដូចគ្នានេះដែរ នៅពេលនេះ ក្រុមអ្នកនយោបាយទាំងចាស់ ទាំងថ្មី ក៏គួរតែឈប់ស៊ីកេរ្តិ៍សង្គ្រោះជាតិ ពិសេសយកលោក កឹម សុខា ទៅពាក់ព័ន្ធតទៅទៀត ហើយខិតខំរៀបចំគោលនយោបាយរៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រ ប្រសើរជាជាងការឃោសនាបោកប្រាស់គេឯងដូច្នេះ៕
ចែករំលែកព័តមាននេះ