ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករតទឹក ២នាក់ បាត់ខ្លួនលើភ្នំបូកគោ មួយយប់ លុះព្រឹកឡើង ប្រទះឃើញសាក.សព

1 ខែ មុន
  • កំពត

ខេត្តកំពត​៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ខេត្តកំពត បាន​ឲ្យ​ដឹងថា កម្មករ​ត​ទឹក ២​នាក់ បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី​៣ ខែកញ្ញា…

ខេត្តកំពត​៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ខេត្តកំពត បាន​ឲ្យ​ដឹងថា កម្មករ​ត​ទឹក ២​នាក់ បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​ភ្នំ​បូកគោ បន្ទាប់ពី​ឈប់សំរាក​ពី​ការងារ​ជា​កម្មករ​ត​ទឹក ដោយ​មិនដឹង​មូលហេតុ​។ ពេល​ដឹងថា បាត់​មនុស្ស ក្រុម​ការពារ​សន្តិសុខ ចេញ​ដើររក​ដែរ តែ​រក​មិនឃើញ​សោះ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លុះដល់​វេលា​ម៉ោង ១៩ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២១ ទើប​សន្តិសុខ​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ បាន​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ ស្លា​.​ប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម នៅក្បែរ​ផ្លូវជាតិ ខាងលិច​វត្ត​សំពៅ​៥ ចម្ងាយ​ប្រហែលជា ៥​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ និង​មាន​ម៉ូតូ​របស់​ជនរងគ្រោះ​មួយគ្រឿង នៅក្បែរ​សព​ជនរងគ្រោះ​ផងដែរ​។ 

​លោក​វរ​:​សេនីយ៍​ទោ សូ ប៊ុនធឿន អធិការនគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់ កោះសន្តិភាព ថា  ក្រោយពី​មាន​របាយការណ៍​រាយការណ៍​ពី​ការប្រទះឃើញ​សាកសព​កម្មករ​ត​ទឹក ដែល​បាត់​ខ្លួន​រយៈ​មួយ​យប់​មួយថ្ងៃ​ហើយ ត្រូវបាន​សន្តិសុខ​បូកគោ ប្រទះឃើញ​សាកសព លោក ក៏បាន​ដឹកនាំ​កំលាំង​ឡើងទៅ​លើ​ភ្នំ​បូកគោ (​កន្លែងកើតហេតុ​) ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ក្រែង​មាន​ករណី​ឃាតកម្ម លើ​កម្មករ​ត​ទឹក​ទាំងពីរ​នាក់​។

​លោក​អធិការ បាន​បន្តទៀតថា  លុះ​ពិនិត្យ​ទិដ្ឋភាព​កន្លែងកើតហេតុ គឺ​ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពត 1H-9918  មួយគ្រឿង ឌុប​គ្នា រួច​ធ្លាក់​ចេញពី​ផ្លូវ បណ្តាល​ឲ្យ​បោក​ក្បាល ត្រូវ​នឹង​ផ្ទាំង​ថ្ម ផុង​លលាដ៍ ស្លាប់​ទាំង ២​នាក់ ចម្ងាយ​ជាង ៣​ម៉ែត្រ ពី​ម៉ូតូ មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​។

​ជនរងគ្រោះ​ទាំង ២​នាក់ ទី​១- មានឈ្មោះ  ស៊ុយ សារ៉ាត់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​កម្មករ​ត​ទឹក​ក្រុមហ៊ុន​បូកគោ មាន​ទីលំនៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត​។ ទី​២-​ឈ្មោះ  រស់ ជីវ័ន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត មុខរបរ​កម្មករសំណង់​។​

សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ បន្ទាប់ពី​សមត្ថកិច្ច​ពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ក៏បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ប្រាក់ សារិទ្ធ​