ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ម៉ូតូ​បត់​ឆ្លងថ្នល់​តែ​ចំពេលឡានមកដល់​បុកភ្លាម​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង​ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហើយ​បាន​បត់​ឆ្វេង​ឆ្លងថ្នល់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បើក​មក​ពីក្រោយ​ស្រប​ទិស​គ្នា​បុក បណ្ដាល​ឲ្យ​ដូ​ល​ស្លា.ប់​កាលពីវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ…

ខេត្តបាត់ដំបង​ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហើយ​បាន​បត់​ឆ្វេង​ឆ្លងថ្នល់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បើក​មក​ពីក្រោយ​ស្រប​ទិស​គ្នា​បុក បណ្ដាល​ឲ្យ​ដូ​ល​ស្លា.ប់​កាលពីវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ កញ្ញា ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ តែ​អ្នកបើកបរ​រថយន្ត​បាន​ដាក់​មេ​ប្រូច​ក្រោយ​កើតហេតុ​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ឹម ចាន់​ថា ភេទប្រុស ​អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ ​ជន​រង​គ្រោះ​ធ្វើ​ដំណើ​ស្រប​ទិស​គ្នា​បុក​ពីក្រោយ នៅ​ពេល​គាត់​ជិះ​ម៉ូតូ បត់​ឆ្វេង​បំរុង​ឆ្លងថ្នល់ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ គាត់​រង​របួសធ្ងន់ ហើយ​បាន​ស្លា.ប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។ បើ​តាម​សាក្សី​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ បាត់ដំបង 1AN-4869 រីឯ​រថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​សរ ពាក់​ស្លាក​លេខ បាត់ដំបង 2C-2101​។

គេ​មិន​បាន​ស្គាល់​អ្នក​បើកបរ​ទេ តែ​បាន​បើកទ្វារ​ចុះ​រត់គេច​ពី​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​។ សាក្សី​បាន​បញ្ជាក់​ថា អ្នក​ជិះ​ម៉ូតូ​និង​រថយន្ត​បាន​ធ្វើ​ដំណើ​ស្រប​ទិស​គ្នា​ពី​លិចទៅកើត លុះដល់​ចំណុច​ខាងលើ អ្នក​ជិះ​ម៉ូតូ​បាន​បត់​ឆ្វេង​ដោយ​មិន​បាន​មើល​ក្រោយ ស្រប​ពេល​រថយន្ត​មក​ដល់​ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បួស​ធ្ងន់ តែ​គាត់​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​។

សមត្ថ​កិច្ច​បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​ចំណុច​កើតហេតុ រួម​នឹង​ការ​បំភ្លឺ​ពី​សាក្សី​នានា​ផង គឺ​ឧប្បតិ​ហេតុនេះ​បាន​កើតឡើង​ដោយសារ​ការ​បើកបរ​មានការ​ធ្វេសប្រហែស​។ អ្នក​ជិះ​ម៉ូតូ​បត់​មិន​មើល​ឆ្វេង​ស្ដាំ ស្រប​ពេល​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ផង ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ​។ បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​មន្ត្រី​ចរាចរ​ណ៏​នាំ​យក​ទៅ​រក្សា​នៅ​អធិការ​ស្រុក​សង្កែ បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕