ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​ក្បែរ​កន្លែង​លក់​ខ្យង​ផ្អើល​ក្រុង​ស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ជា​អ្នកលក់​ខ្យង​​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​មាត់ច្រាំង​ព្រែក​ទន្លេវ៉ៃ​គោ ជាប់​កន្លែង​លក់​ខ្យង​របស់​គាត់ ដោយ​មាន​ស្នាម​របួស

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​អ្នកលក់​ខ្យង​​បាន​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លា.ប់​នៅ​មាត់ច្រាំង​ព្រែក​ទន្លេវ៉ៃ​គោ ជាប់​កន្លែង​លក់​ខ្យង​របស់​គាត់ ដោយ​មាន​ស្នាម​របួស​រយះ​ក្បាល​ប្រវែង​ជិត​១​ចំអាម​ ដែល​សង្ស័យ​ជា​អំពើ​ឃាត.កម្ម និង​បាន​ស្រែក​ឆោឡោ​ឡើង​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរតាម​ដងផ្លូវ​​ឈប់​ចោមរោម​មើល រួច​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យ ។

ការ​ប្រទះ​ឃើញ​ស.ព​ស្ត្រី​ខាងលើ គឺ​កាលពីវេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងកើត​ស្ពាន​ហា​យ​វ៉េ​ ប្រមាណ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ។

លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​ លោក ពុត ក​យ ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​​ស្វាយរៀង ចុះ​​ទៅ​ពិនិត្យ​ស.ព​ស្ត្រី​រង​គ្រោះ និង​សន្និដ្ឋាន​ថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​ពុំ​មែន​ជា​អំពើ​ឃាត.កម្ម​​នោះ​ទេ ។ ហើយ​ស្ត្រី​រង​គ្រោះ ​គឺជា​ជនអនាថា មាន​អាយុ​ប្រមា​ណ​ជាង​៤០​ឆ្នាំ ក៏​ប៉ុន្តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​សាច់ញាតិ​នៅឡើយ​ទេ ។

ក្រោយ​ពី​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​​ក៏​បាន​ហៅ​រថយន្តសា​មុ​យ​ដឹក​ស.ព​ជន​រង​គ្រោះ​ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍​តា​ហោ ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ទាក់ទិន​នឹង​ករណី​ខាងលើ​​នេះ លោក​វរសេនីយ៍ កែន រិ​ទ្ធី អធិការ​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​កើតឡើង​កាលពីវេលា​ម៉ោង​ប្រមាណ​៣​ ឬ​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៦ ខែកញ្ញា ។ ហើយ​​បើ​តាម​ការ​សន្និដ្ឋាន ប្រហែល​​ជា​ជន​រង​គ្រោះដើរ​នៅ​​លើ​ផ្លូវ​​រថយន្ត ហើយដោយសារ​តែ​​មេឃងងឹតផង ​និង​មាន​ភ្លៀង​ធ្លាក់​ផង បូក​រួ​ម​ថែមទាំង​​ជន​រង​គ្រោះ​ស្លៀកពាក់​ពណ៌ខ្មៅ​​ទៀត​ ក៏​ត្រូវ​រថយន្ត​បុក​ពីក្រោយ​ប៉ើង​ប្រមាណ​២០​ម៉ែត្រ រួច​​ធ្លាក់​ចូល​ទៅ​ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ ​បណ្តាល​​ឱ្យ​រង​របួស​បែកក្បាល​រហូត​ដល់​​ស្លា.ប់​តែ​ម្តង ។

រីឯ​រថយន្តវិញ ក្រោយ​ពី​បុក​ស្ត្រី​រង​គ្រោះ​ហើយ ក៏​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​ចង្កៀង​រថយន្ត​ខាងស្តាំ និង​កម្ទេច​​កញ្ចក់​ចង្កៀង​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ជាមួយនឹង​ស.ព​​ស្ត្រី​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ