ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ចាក់ស្តើងស៊ីក្រាស់! ដល់គេ​សង្ស័យ​ បែរជា​ផ្អាក​មួយរយៈសិន​

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ជា​ច្រើន​ខ្សែ ប្រវែង​សរុប​១៥​គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​មួយ​កំពុង​សាងសង់ នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​

​ខេត្ត​ព្រៃវែង ៖ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ជា​ច្រើន​ខ្សែ ប្រវែង​សរុប​១៥​គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន​មួយ​កំពុង​សាងសង់ នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា ធ្វើ​ខុស​ស្តង់ដារ គ្មាន​គុណភាព និង​ស្នើ​សុំ​អោយ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័ ចុះ​ត្រួតពិនិត្យ​ឡើង​វិញ​ផង​។

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ស្នួល ឃុំ​ធា​យ ស្រុក​បាភ្នំ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ក្នុង​គំរោង​មូលនិធិ​ឃុំ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ដែល​គេ​ធ្វើ​នេះ គឺ​ឆ្លងកាត់​ភូមិ​ចំនួន​៥​ភូមិ​ក្នុង​ឃុំ​ធា​យ ដែល​មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​១៥​គីឡូម៉ែត្រ បាត​ក្រោម​ក្រាល​ដីសរ និង​ចាក់​ខ្សាច់​ភ្នំ​កំ​រ៉ា​ស់​១​តឹក​កន្លះ។ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​មើលឃើញ​ជាក់ស្តែង គឺ​ផ្លូវ​ដែល​គេ​ធ្វើ​នេះ គ្មាន​គុណភាព​ទាល់តែ​សោះ បាត​ក្រោម​អត់​មាន​ក្រាល​ដីសរ ខ្សាច់​ភ្នំ​ដែល​ចាក់​ស្តើង​ជ្រុល​មិន​បាន​កន្លះ​តឹក​ផង ហើយ​គ្មាន​គ្រឿងចក្រ​កិន​បង្ហាប់​ទេ គេ​ប្រើ​ឡាន​ដឹក​ដី​បើក​កិន​តែ​ម្តង ចំណែក​ទទឹង​ផ្លូវ​វិញ​កន្លែង​ខ្លះ​តូច កន្លែង​ខ្លះ​ធំ ខ្លះ​៣​ម៉ែត្រ ខ្លះ​៤​ម៉ែត្រ គឺ​ខុស​ពី​កិច្ចសន្យា​គំរោង​ទាំងស្រុង ហើយ​ពេល​នេះ​គេ​ដក​គ្រឿងចក្រ​ចេញ​អស់ហើយ​។

លោក ហាក់ វង្ស មេឃុំ​ធា​យ បានអោយ​ដឹង​ថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ប្រវែង​១៥​គីឡូម៉ែត្រ​នេះ គឺ​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន ទាវ ចាន់​រស្មី ដែល​តាម​គំរោង​ដេញថ្លៃ​ដំបូង ផ្លូវ​ប្រវែង​តែ​៥៦០០​ម៉ែត្រ​ទេ ក្នុង​តម្លៃ​ប៉ាន់​ប្រមាណ​ជាង​២៨០​លាន​រៀល ។​ ប៉ុន្តែ​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ​ប្រកួតប្រជែង ចុះ​តម្លៃ​មក​នៅ​ត្រឹម​១០១​លាន ធ្វើ​អោយ​ថវិកា​សល់​ជាង​១៨០​លាន​រៀល​ទៀត ទើប​ឃុំ​ពិគ្រោះ​យោបល់ អោយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​បន្ត​ឡើង​ដល់​១៥​គីឡូម៉ែត្រ បង្ហើយ​លុយ​ដែល​នៅ​សល់​តែ​ម្តង​។

ដោយឡែក រឿង​ដែល​ប្រជា​​ពលរដ្ឋ​លើក​ឡើងថា​ ក្រុមហ៊ុន​ធ្វើ​ផ្លូវ​គ្មាន​គុណភាព​នោះ លោក ហាក់ វង្ស មេឃុំ​ធា​យ បាន​ទទួលស្គាល់​ថា បច្ចុប្បន្ន​ផ្លូវ​ដែល​គេ​ធ្វើ​នេះ ពិតជា​មិន​ទាន់​គ្រប់​ស្តង់ដារ​មែន ហើយ​ខាង​ឃុំ​ជា​ម្ចាស់​គំរោង​ក៏​មិន​ទទួលយក​ផ្លូវ​បែប​នេះ​ដែរ ប៉ុន្តែ​ផ្លូវ​នេះ​ខាង​ក្រុមហ៊ុន​នៅ​ធ្វើ​បន្ត​ទៀត ព្រោះ​គេ​ធ្វើ​ទើបតែ​បាន​៥០%​ប៉ុណ្ណោះ ដូច្នេះ​យើង​ថា​គេ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព ក៏​មិន​ត្រូវ​ដែរ ទាល់តែ​ផ្លូវ​នេះ​ធ្វើ​ហើយ​១០០% ទើប​អាច​វាយតម្លៃ​បាន​។

ចំណែក តំណាង​ក្រុមហ៊ុន ទាវ ចាន់​រស្មី វិញ​បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ក្នុង​ឃុំ​ធា​យ​នេះ ក្រុមហ៊ុន​ទើបតែ​ធ្វើ​បាន​៥០%​ទេ ពេល​នេះ​ឈប់​ធ្វើ ដក​គ្រឿងចក្រ​ចេញ​អស់ ព្រោះ​ជាប់រវល់​ទៅ​ធ្វើ​កន្លែង​ផ្សេង ប៉ុន្តែ​នៅ​ពេល​ណា​ទំនេរ ក្រុមហ៊ុន​និង​ត្រឡប់​មក​ធ្វើ​បន្ត​ទៀត អោយ​ទាល់តែ​ហើយ​។

ផ្លូវលំ​ជនបទ​ខាងលើនេះ គួរ​ឱ្យសង្ស័យណាស់​…សង្ស័យ​ចាក់ស្តើងស៊ីក្រាស់…ដល់ពេលមហាជនដឹង​ក៏ផ្អាក​ការ​ងារ​សិន​…ដល់ពេល​ណាមកធ្វើទៀត​ទេ​?

ពេលណា​មាន​ព័ត៌​មានប្លែក យើងនឹង​ផ្សាយ​ជូនបន្តទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ