ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ១ប៉ព្រិចភ្នែកឆេះអស់​ខ្ទេច​ គិតជាទឹកប្រាក់អស់​ជាង​​១​ម៉ឺន​​​​ដុល្លារ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បាត​ស្បែកជើង​និង​សម្ភារៈ​របស់​រោងចក្រ ​«ឡុ​ង​លី​ដ» ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់និងបាន​បង្កការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​០១និង១៥នាទីរសៀលថ្ងៃទី០៥ ​កញ្ញា…

ខេត្តកំពង់ឆ្នាំង ៖ បាត​ស្បែកជើង​និង​សម្ភារៈ​របស់​រោងចក្រ ​«ឡុ​ង​លី​ដ» ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់និងបាន​បង្កការ​ភ្ញាក់ផ្អើល​ កាលពីវេលាម៉ោង​០១និង១៥នាទីរសៀលថ្ងៃទី០៥ ​កញ្ញា ​២០២១ ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះបណ្តាល​ឱ្យឆេះ​បាត​ស្បែកជើង​អស់​ចំនួន៣០០គូ និង​គ្រឿង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រហែល​ជាង1.5000ដុល្លារ ។ ​យ៉ាងនេះ​ក្តី​ គ្រោះ​អគ្គិភ័យ​​មិន​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ​ ។

ក្នុង​កិច្ច​ប្រតិបត្តិការជួយ​អន្តរាគមន៍នេះ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​ពន្លត់អគ្គិភ័យរបស់​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាចបាន​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ចំនួន៥រថយន្ត​ ទើប​គ្រប់គ្រង​សភាពការណ៍​បាន ។

សូម​បញ្ជាក់​ដែរ​ថា ​ទីតាំង​រោងចក្រ​កើតមាន​ភូមិសាស្ត្រ​នៅ​ជិត អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច ទើប​រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់ត្រឡាច ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​។ ដោយឡែក រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការ​​​ដ្ឋា​ន​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​នៅ​ឆ្ងាយ​ពេក មិន​អាច​ចេញ​អន្តរាគមន៍​គាត់​ពេល​វេ​លា ៕​

អត្ថបទសរសេរ ដោយ