ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​៣នាក់​ តុលាការ​កាត់ទោស​​ដាក់គុក​ពី១៥ ដល់១ជីវិត រឿងស្លា.ប់​កូន​ថៅកែនំប៉័ង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​សាលដីកា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ ដោយ​បាន​កាត់ទោស​បុរស​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ១៥​ឆ្នាំ និង​ម្នាក់​ទៀត រក្សា​ទោស​គុក​មួយ​ជីវិត​ដដែល​ក្នុង​សំណុំរឿង​រួម​គ្នា​សម្លា.ប់​ជន​រង​គ្រោះជា​កូន​ថៅកែ​នំប៉័ង​ហេង ចេ​ង នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​ប្រកាស​សាលដីកា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ ដោយ​បាន​កាត់ទោស​បុរស​២​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​ៗ១៥​ឆ្នាំ និង​ម្នាក់​ទៀត រក្សា​ទោស​គុក​មួយ​ជីវិត​ដដែល​ក្នុង​សំណុំរឿង​រួម​គ្នា​សម្លាប់​ជន​រង​គ្រោះជា​កូន​ថៅកែ​នំប៉័ង​ហេង ចេ​ង នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ការ​សម្រេច​នេះ ត្រូវ​សាលាឧទ្ធរណ៍​បាន​កែប្រែ​ទោស​ជនជាប់ចោទ​២​នាក់ ពី​ទោស​ម្នាក់​ៗ១​ឆ្នាំ ទៅ​១៥​ឆ្នាំ​វិញ ។ សវនាការ​នេះ ដឹក​នាំ​ដោយ​លោក​ចាយ ច័ន្ទ​តារា​វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​អ៊ឹម វិជ្ជា ជា​តំណាង​មហាអយ្យការ ។

លោក​ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០១៥ កន្លង​ទៅ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ​សេង ចាន់​ធី អាយុ​២៤​ឆ្នាំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ។

ប្តូរ​បទចោទប្រកាន់​លើ​ឈ្មោះ​ឥ​ន្ធ រស្មី អាយុ​២៩​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន មក​ជា​បទ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ផ្តន្ទាទោស​១​ឆ្នាំ ។ ប្តូរ​បទចោទប្រកាន់​លើ​ឈ្មោះ​សេង សុក អាយុ​២៥​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន មក​ជា​បទ​មិន​រាយការណ៍​ដល់​សមត្ថ​កិច្ច និង​ដាក់​ពន្ធនាគារ​១​ឆ្នាំ ។