ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស ៣៨នាក់ ដែលល្មើសបម្រាមសុខាភិបាល អាជ្ញាធរក្រុងសិរីសោភ័ណ ឃាត់ខ្លួន ផាកពិន័យ ក្នុងនោះ ធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ-១៩ ម្នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​​៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ ​បាន​​ចាប់​​ផ្តើម​​ចុះអនុវត្តន៍​ផាកពិន័យ ចំពោះអ្នក​ដែលល្មើសនឹ​ង​បម្រាម​ប្រមូល​ផ្តុំ​ការជួបជុំផឹកស៊ី លេងកីឡា និង​ល្បែង​ស៊ីសង​ផ្សេងៗ ដោយ​ផាក​ពិន័យ​តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ…

ខេត្ត​បន្ទាយ​មាន​ជ័យ​​៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ​ ​បាន​​ចាប់​​ផ្តើម​​ចុះអនុវត្តន៍​ផាកពិន័យ ចំពោះអ្នក​ដែលល្មើសនឹ​ង​បម្រាម​ប្រមូល​ផ្តុំ​ការជួបជុំផឹកស៊ី លេងកីឡា និង​ល្បែង​ស៊ីសង​ផ្សេងៗ ដោយ​ផាក​ពិន័យ​តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។ ការចុះអនុវត្តនេះ ចាប់ផ្តើមធ្វើ នៅល្ងាចថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២១ ក្នុ​ងភូមិសាស្រ្តក្រុង​សិរីសោភ័ណ។

លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈ​បញ្ជាការឯកភាពក្រុង​សិរីសោភ័ណ បានបញ្ជាក់ថា ការ​អនុវត្ត​រឹតបន្តឹងនេះ គឺធ្វើឡើង​ដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនអនុញ្ញាតឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា  ការជួបជុំផឹកស៊ី  លេង​ល្បែងស៊ីសង  សកម្មភាពលេងកីឡា មានលក្ខណៈ​ប្រមូលផ្តុំ ដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្ត​ដោយគ្មានការលើកលែង។ ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់  មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមាន​ការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ក្នុងការចុះអនុវត្តជាក់ស្ដែងនោះ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានបញ្ជាក់ថា អាជ្ញាធរបានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន ៧ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា សង្កាត់អូរអំបិល​ និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបានចំនួន ៣៨នាក់​​ ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ក្នុងនោះ ជាមួយការយកសំណាកទាំង ៣៨នាក់​ ជាលទ្ធផល វិជ្ជមាន​កូវីដ​-១៩ ម្នាក់​ ត្រូវបានយកទៅព្យាបាល​ បន្ទាប់មក នឹងធ្វើការពិន័យតាមវិធានការរដ្ឋបាល៕ ​ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ