ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសាធារណការ ដាក់ជញ្ជីងចល័ត ត្រួត​ពិនិត្យ​រថយន្តដឹកទំនិញផ្លូវជាតិលេខ៥ រកឃើញ​រថយន្តដឹកលើសទម្ងន់កំណត់ ៣គ្រឿង

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាដល់គុណភាពផ្លូវ​មាន​លក្ខណៈ​យូរ​អង្វែង ក្រុម​ការងារ​ក្រសួង​សាធារណៈការ  និងដឹកជញ្ជូន  ដឹកនាំដោយលោក សេង  ឈួន​  រដ្ឋលេខាធិការក្រសួង​សាធារណការ  និង ដឹក​ជញ្ជូន …

ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាដល់គុណភាពផ្លូវ​មាន​លក្ខណៈ​យូរ​អង្វែង ក្រុម​ការងារ​ក្រសួង​សាធារណៈការ  និងដឹកជញ្ជូន  ដឹកនាំដោយលោក សេង  ឈួន​  រដ្ឋលេខាធិការក្រសួង​សាធារណការ  និង ដឹក​ជញ្ជូន  និងជាប្រធានគណៈកម្មការ​សម្រប​សម្រួល​ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស រួមនឹងប្រតិភូអមដំណើរលោក សុក  ចាន់ថា  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តន្ទាយមានជ័យ​  បានដាក់​ជញ្ជីងចល័ត  ដើម្បីត្រួតពិនិត្យ  ឃាត់រថយន្តដឹកលើសទម្ងន់កំណត់ ធ្វើដំណើរ​តាមដងផ្លូវជាតិលេខ៥ នៅត្រង់ចំនុចផ្លូវហាយវេ (ផ្លូវវាងក្រុង)​ នៅថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០២១​។

លោក សេង ឈួន បានឲ្យដឹងថា ដោយអនុវតន៍​តាម​អនុសាសន៍របស់​លោក​ទេស​រដ្ឋ​មន្រ្តី ស៊ុន ចាន់​ថុល  រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ ក្រុមការងារក្រសួងដឹកនាំដោយលោក​ផ្ទាល់ រួមជា​មួយក្រុមការងារក្រសួង  លោក សុក ចាន់ថា ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានដាក់ជញ្ជីងចល័ត  នៅចំណុចផ្លូវ​ហាយវេ (ផ្លូវវាងក្រុង) ដើម្បីធ្វើការ​ត្រួតពិនិត្យ​រថយន្តធំៗ ដែលដឹកទំនិញលើសទម្ងន់​កំណត់  ដែលជាហេតុ ធ្វើឲ្យគុណភាពផ្លូវ មិនអាច​ទ្រាំទ្រ​មិន​បាន ធ្វើឲ្យខូច​ផ្លូវ ដើម្បីយកទៅធ្វើការផាកពិន័យ ទៅតាមច្បាប់ ដែលក្រសួង បានកំណត់ ចំពោះរថយន្តល្មើសដឹកលើសទម្ងន់ ដែលបានកំណត់​។

ក្នុងនោះ លោក​រដ្ឋលេខាធិការ ក៏បានធ្វើការអំពាវនាវ​ដល់ម្ចាស់យានយន្តធំៗ ដែលប្រើប្រាស់ផ្លូវថ្នល់  សូមចូលរួមជាមួយ​ក្រសួង ក៏ដូចជាមន្ទីរ មេត្តាកុំដឹកលើសទម្ងន់ ដែលក្រសួង បានកំណត់ ​ដែលជាហេតុធ្វើឲ្យខូចផ្លូវប្រើប្រាស់ មិនបានយូរ​អង្វែង។ ក្នុងការត្រួតពិនិត្យនេះ ជាលទ្ធផលមួយព្រឹក ក្រុមការ​ងារ​ក្រសួង​ បានរកឃើញ​រថយន្ត ដែលល្មើសដឹកលើស​ទម្ងន់កំណត់ ចំនួន ៣គ្រឿង យកទៅធ្វើការផាកពិន័យ​តាមច្បាប់។ ទន្ទឹមនោះ ភាគច្រើន ជាប្រភេទរថយន្តដឹកខ្សាច់ ដឹកថ្ម និង​ដឹកជីកសិកម្ម៕ ណុប រក្សា