សូមឈប់និយាយ !!
មានមតិខ្លះថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានហូរហែ វាបណ្តាលមកពីសមត្ថកិច្ចគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ។ មានមតិខ្លះទៀតចោទថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានមិនឈប់ឈរនេះ
មានមតិខ្លះថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានហូរហែ វាបណ្តាលមកពីសមត្ថកិច្ចគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ។ មានមតិខ្លះទៀតចោទថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានមិនឈប់ឈរនេះ
មានមតិខ្លះថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានហូរហែ វាបណ្តាលមកពីសមត្ថកិច្ចគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ ។
មានមតិខ្លះទៀតចោទថា ចោរប្លន់ប្រដាប់អាវុធដែលកើតមានមិនឈប់ឈរនេះ មកពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពមិនទទួលបានជោគជ័យ ។ យកទៅអនុវត្តន៍មិនមានប្រសិទ្ធភាព ។
បទពិសោធន៍កន្លងមក… ដែលចាប់បានចោរប្លន់ប្រដាប់អាវុធម្តងៗ… ច្រើនតែទៅរកឃើញកាំភ្លើងលាក់ទុកក្នុងព្រៃ លាក់ទុកក្រៅភូមិ ក្រៅផ្ទះ ។ ពេលចេញធ្វើសកម្មភាពទើបទៅកាយយក ។ ក្រោយពេលប្លន់រួច… ក៏យកទៅលាក់ទុកក្នុងព្រៃវិញ ។ តើធ្វើម៉េចទើបអាចគ្រប់គ្រងអាវុធជាតិផ្ទុះបានទៅ បើពួកគេលួចប្រើអត់ច្បាប់ ។
អ្នកប្រើប្រាស់អាវុធអត់ច្បាប់ គឺជាចោរ… គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព… សព្វថ្ងៃដាក់ឱ្យភូមិ និងឃុំយកទៅអនុវត្តន៍… បើអនុវត្តន៍បានល្អ… បើភូមិ-ឃុំធ្វើការច្បាស់លាស់… ចោរក៏គ្មាន… ល្បែងស៊ីសងក៏គ្មាន… គ្រឿងញៀនក៏គ្មាន… ក្មេងទំនើងក៏គ្មាន… ។ល។
ប៉ុន្តែ… អស់លោករដ្ឋអំណាចភូមិ-ឃុំទាំងឡាយនោះធ្វើការក្នុងមូលដ្ឋាន«ម៉ាៗយកតែស៊ង»ប៉ុណ្ណោះ… មើលឃើញ… ដឹងឮគ្រប់សមាសភាពក្នុងភូមិ… ប៉ុន្តែអត់ហ៊ានចាត់ការតាមច្បាប់ទេ… ជាពិសេសបានជនល្មើសហុចព្រឹក-ល្ងាចទៀត… គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះ«ស្អុយ»រលួយតែម្តង… ទីបំផុតសម្ងំសុខជាមួយទៅហោង…
បើនិយាយឱ្យវាឡូហ្សិចវិញ… ឈប់និយាយពីពាក្យថា មកពីគ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អ… ឈប់និយាយពីរឿងចោទថា មកពីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពមិនបានណែន… សូមឈប់និយាយ…
ត្រូវនិយាយដោយខ្លីថា មកពីច្បាប់ស្រុកយើងធូររលុង… មកពីច្បាប់ខ្លះលាយឡំទៅដោយអំពើពុករលួយ រលេះ… កុំភ្លេចគិតថា ចោរលួច ចោរប្លន់មុខអាដែលៗ… គ្រឿងញៀនតូច-ធំមុខអាដែល… មេល្បែងស៊ីសងក្រៅច្បាប់ក៏មុខអាដែលៗ…
អាឡេវ
ចែករំលែកព័តមាននេះ