ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ទីតាំង​ផលិត​គ្រឿង​ញៀ.ន​ក្នុង​អគារ​ខុន​ដូមួយ​កន្លែង ​រកឃើញ​​​ថ្នាំ​ច្រើនប្រភេទ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង ​សហការ​ជាមួយ​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ​«ក​

រាជធានីភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង ​សហការ​ជាមួយ​និង​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ​«ក​១០.១» របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​វេច​ខ្ចប់ និង​ជួញដូរ​ដោយ​ដុស​ច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ក្នុង​អគារ​ខុន​ដូរ​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ និង​រក​ឃើញ​ថ្នាំ​ញៀ.ន​ច្រើន​ប្រភេទ​​ សរុបជា​ច្រើនគីឡូ ។​

ប្រតិបត្តិការចុះ​​បង្ក្រាបករណី​ខាងលើ​​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​លេខ ០២A ជាន់​ទី​២ អគារ​ខុន​ដូលេខ​១៥B ផ្លូវ​លេខ ១០៥ (​ខាងក្រោយ​មន្ទីរ​ពេទ្យ​របេង​) ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

នគរបាល​ខណ្ឌ​បឹង​កេងកង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ហ័​ង ជី​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បន្ទប់​លេខ​០២A ជាន់​ទី ២ អគារ​ខុន​ដូរ​ខាងលើ​។

តាម​ប្រភព​ខាងលើបាន​បន្ត​ថា ​ដោយ​មានការ​សហការ​អំពី​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន «ក​១០.១» នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ វេច​ខ្ចប់ និង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​នៅ​ក្នុង​អគារ​ខុន​ដូរ​មួយ​កន្លែង​ខាងលើ​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀ.ន​រប​ស់បុរសជន​ជាតិចិន​ខាងលើ កម្លាំង​​សមត្ថ​កិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀ.ន​ប្រមាណ​៦​ប្រភេទ សរុបជា​ច្រើនគីឡូ ។

តាម​ប្រភព​ដដែលបាន​បន្តទៀត​ថា ​​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ វេច​ខ្ចប់ និង​​ដកហូត​បាន​គ្រឿងញៀ.ន​​ជា​ច្រើន​គីឡូ​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រ​​ឆាំង​គ្រឿងញៀ.ន ​«ក​១០.១» នៃ​អគ្គស្នងការ​នគរបាល​ជាតិ ទើប​ធ្វើការ​សការ​ជាមួយ​និង​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​បឹង​កេង​កេង ទើប​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​បាន​នា​ពេល​នេះ​។

ក្រោយ​​ពេលកើតហេតុ ​ជនសង្ស័យ​ជាជនចិន​​ម្នាក់​ខាង​លើ​ រួម​ទាំង​គ្រឿងញៀ.ន​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ក​១០.១ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើ​​ម្បី​បន្ត​ចាត់កា​តាម​នីតិវិធី​ច្បាប់ ដោយឡែក​ទីតាំង​កើ​ត​ហេតុ​ខាង​លើ​ បាន​ធ្វើ​កំណត់ហេតុ​បិទ​ជា​បណ្តោះអាសន្ន​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ