ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​ដងផ្លូវ​ចូល​ទៅ​ភូមិ​មួយ ក្រោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​​៤៣​នាក់

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត​ពិនិត្យ​នៅ​ក្នុងភូមិ​ថ្មី​ដែល​ផ្ទុះ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤៣​នាក់ ក្នុង​នោះ​កុមារី កុមា​រា​ចំនួន​

ខេត្តឧត្តរមានជ័យ ៖ គ្រូពេទ្យ​បាន​យក​សំណាក​ធ្វើតេស្ត​ពិនិត្យ​នៅ​ក្នុងភូមិ​ថ្មី​ដែល​ផ្ទុះ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤៣​នាក់ ក្នុង​នោះ​កុមារី កុមា​រា​ចំនួន​១៧​នាក់ ភូមិ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ទទួល​ផ្នែក​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​ចំនួន​២​ស្រុក គឺ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកញា ឆ្នាំ​២០២១​នេះ​ថា នៅ​ក្នុងភូមិ​ថ្មី ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​អ្នក​ភូមិ​ថ្មី​ធ្វើតេស្ត​រក​ឃើញ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៤៣​នាក់ ក្នុង​នោះ​បាន​កើត​ទៅ​លើ​កុមារ​ចាំ​ពីរ​អាយុ​៦​ឆ្នាំទៅ​១៤​ឆ្នាំ ចំនួន​១៧​នាក់ (​កុមារី​ចំនួន​១៣​នាក់ និង​កុមា​រា​៤​នាក់​) ក្នុង​ចំណោម​មនុស្ស​៨៣០​នាក់​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​បាន​ចុះ​យក​សំណាក​អ្នក​ភូមិ​អូរ​តា​មេ​ង ស្ថិត​ក្នុង​ឃុំ​អន្លង់​វែង ដែល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​ចំនួន​២​នាក់ និង​យក​សំណាក​ក្នុង​ទីប្រជុំជន​ស្រុក​ចំណុច​ផ្សារ​បន្លែរ​អូរ​ជីក រក​ឃើញ​៣​នាក់​បន្ថែម​ទៀត​ផង​ដែរ រួច​ក្រុម​គ្រូពេទ្យ​ក៏​នាំ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​។

លោក​បន្ត​ទៀត​ថា ហើយ​សម្រាប់​ទីតាំង​ដែល​ផ្ទុះ​កូ​វី​ដ​១៩​ខាងលើ​នេះ ក្រុម​គ្រូពេទ្យ រួម​ទាំង​ក្រុម​អាជ្ញាធរ រួម​ទាំង​សមត្ថកិច្ច​បាន​ធ្វើការ​បិទ​ខ្ទប់​ដងផ្លូវ​ចូល​ទៅ​ភូមិ​ថ្មី ហើយ​ក៏​បាន​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​នៅ​តាម​លំនៅ​ឋាន​ដែល​កើត​មាន​កូ​វី​ដ​១៩​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ