ការចែករំលែកបទពិសោធន៍ដល់ប្រជាកសិករមានបំណងចិញ្ចឹមសត្វ
ខេត្តកំពង់ធំ ៖ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានកសិដ្ឋានចិញ្ចឹមសត្វ មាន់ ទា ឲ្យធំធាត់ទៅតាមស្តង់ដា និងនៅពេលដែលជួបជំងឺបណ្តាលឲ្យមាន់ទាងាប់នោះ
ខេត្តកំពង់ធំ ៖ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានកសិដ្ឋានចិញ្ចឹមសត្វ មាន់ ទា ឲ្យធំធាត់ទៅតាមស្តង់ដា និងនៅពេលដែលជួបជំងឺបណ្តាលឲ្យមាន់ទាងាប់នោះ
ខេត្តកំពង់ធំ ៖ ដើម្បីឲ្យប្រជាពលរដ្ឋដែលមានកសិដ្ឋានចិញ្ចឹមសត្វ មាន់ ទា ឲ្យធំធាត់ទៅតាមស្តង់ដា និងនៅពេលដែលជួបជំងឺបណ្តាលឲ្យមាន់ទាងាប់នោះ ក្រុមហ៊ុនស៊ីភី បានផ្តល់ការណែនាំដល់ប្រជាកសិករ ដែលមានបំណងចង់ចិញ្ចឹមសត្វ តាមគោលការណ៍របស់ក្រុមហ៊ុន រួមមាន ការផ្គត់ផ្គង់ផ្នែកអាហារ និងថែរក្សាសុខភាពដល់សត្វ ដែលជាជម្រើសដ៏ល្អដល់អតិថិជននោះ ត្រូវយកចំណីអាហាររបស់ក្រុមហ៊ុនស៊ីភី ដែលមានគុណភាព និងអនាម័យល្អ ការពារជំងឺឆ្លងដល់បក្សី តាមស្តង់ដាអន្តរជាតិ ISO ហើយខាងក្រុមហ៊ុនមានភ្នាក់ងារចុះជួយថែរក្សាសត្វយ៉ាងយកចិត្តទុកដាក់ ។
ក្រុមហ៊ុន ស៊ីភី បានផ្តល់បទពិសោធន៍ដល់មហាជន ដែលមានបំណងចង់ចិញ្ចឹមសត្វកសិកម្ម សូមទាក់ទងជាមួយក្រុមហ៊ុនស៊ីភីជាមុន ក្រុមហ៊ុននឹងចាត់កម្លាំងឲ្យបាញ់ថ្នាំការពារទីតាំងកសិដ្ឋាន ដើម្បីការពារជំងឺសត្វ ដែលអាចចម្លងតាមរយៈខ្យល់ ទឹក និងការប៉ះពាល់ជាមួយនឹងមេរោគ បណ្តាលឲ្យសត្វងាប់បាន ចំពោះកសិដ្ឋានណាដែលមានសត្វងាប់ ក្រុមហ៊ុនបានណែនាំមិនឲ្យមានការបោះចោលសពសត្វពាសវាលពាសកាល ដោយគ្មានសណ្តាបធ្នាប់នោះទេ ទង្វើរនេះ មិនមែនជាដំណោះស្រាយល្អនោះដែរ ក្នុងហេតុការណ៍ដែលមិនអាចចៀសផុតបាន សូមឲ្យបងប្អូនទាក់ទងសួរព័ត៌មានមកក្រុមហ៊ុនស៊ីភីខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខខាងវិស័យចិញ្ចឹមសត្វដែលមានទីតាំង និងសាខាក្នុងប្រទេសកម្ពុជា ដើម្បីកប់ ឬដុតកម្ទេចសាកសពសត្វឲ្យត្រូវតាមបច្ចេកទេស ។
រយៈពេល២០ឆ្នាំមកហើយ ដែលក្រុមហ៊ុនមានបទពិសោធន៏ក្នុងការទុកដាក់សាកសពសត្វ គឺមាន៣វិធី ទី១.ត្រូវជីករណ្តៅកប់ជម្រៅជាង៣ម៉ែត្រ នៅឆ្ងាយពីកសិដ្ឋាន ឆ្ងាយពីប្រភពទឹក និងឆ្ងាយពីទីប្រជុំជនពី២ទៅ៣គីឡូម៉ែត្រ ដាក់សាកសពមាន់ចូលក្នុងរណ្តៅ ដែលបានដាក់ថ្នាំសម្លាប់មេរោគដោយកាល់ស្យូមអ៊ីដ្រូស៊ីត (Calcium Hydroxide) ហើយត្រូវលុបដីពីលើសពមាន់យ៉ាងតិច១ម៉ែត្រ យ៉ាងលឿនបំផុតដែលអាចធ្វើទៅបាន ទី២.ត្រូវដុតក្នុងឡ ដែលប្រើប្រាស់ប្រេងឥន្ទនៈ ដែលបានបើកចំហ ដាក់មាន់ចូលដុតភ្លើងដែលមានរបាំងការពារភ្លើងចៀសវាងអាចឆ្លងឆេះរាលដាល ទី៣.ចៀសវាងឆ្លងជំងឺហើយមានសុវត្តិភាព ដល់សត្វដទៃទៀតនោះ រណ្តៅត្រូវមានជម្រៅ៥ម៉ែត្រ និងទទឹង៣ម៉ែត្រ ហើយមានគម្របរ៉ឹងមាំ ដែលអាចប្រើប្រាស់បានទាំងសត្វស្លាប និងជ្រូក ។
គោលការណ៍ណែនាំខាងលើនេះ ប្រជាពលរដ្ឋទទួលបានជោគជ័យ ក្នុងការប្រកបអាជីកម្មរបស់ពួកគាត់បានយូរអង្វែង ក្នុងនោះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ចំពោះសហគមន៍ និងបរិស្ថានដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ៕
ចែករំលែកព័តមាននេះ