ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១១ វិធីពិសេសបំផុតដើម្បីបង្រៀនកូនៗអំពីលុយ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកមិនបង្រៀនកូនអ្នកពីរបៀបគ្រប់គ្រងលុយទេអ្នកផ្សេងនឹងធ្វើ ហើយនោះមិនមែនជាហានិភ័យដែលអ្នកចង់ឃើញនោះទេ ។ យើងនឹងបង្ហាញលោកប៉ាអ្នកម៉ាក់អំពីរបៀបផ្តល់ឱ្យកូនៗរបស់អ្នកនូវការចាប់ផ្តើមដែលអ្នកប្រាថ្នាចង់បាន ហើយរៀបចំឱ្យពួកគេយកឈ្នះលើការចាយវាយប្រាក់កាសនៅគ្រប់វ័យ ។ ១. ប្រើកូនជ្រូកថ្លាដើម្បីសន្សំលុយ…

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកមិនបង្រៀនកូនអ្នកពីរបៀបគ្រប់គ្រងលុយទេអ្នកផ្សេងនឹងធ្វើ ហើយនោះមិនមែនជាហានិភ័យដែលអ្នកចង់ឃើញនោះទេ ។ យើងនឹងបង្ហាញលោកប៉ាអ្នកម៉ាក់អំពីរបៀបផ្តល់ឱ្យកូនៗរបស់អ្នកនូវការចាប់ផ្តើមដែលអ្នកប្រាថ្នាចង់បាន ហើយរៀបចំឱ្យពួកគេយកឈ្នះលើការចាយវាយប្រាក់កាសនៅគ្រប់វ័យ ។

. ប្រើកូនជ្រូកថ្លាដើម្បីសន្សំលុយ ៖ ធនាគារជ្រូក គឺជាគំនិតដ៏អស្ចារ្យ ប៉ុន្តែវាមិនផ្តល់ឱ្យក្មេងៗមើលឃើញទេ ។ នៅពេលអ្នកប្រើកូនជ្រូកថ្លា ពួកគេនឹងឃើញប្រាក់ដែលកំពុងកើនឡើងរាល់ថ្ងៃរាល់ខែ ហើយវាធ្វើនឹងឱ្យគេរៀនអំពីការរីកលូតលាស់ ។

. កំណត់ឧទាហរណ៍ ៖ ការទម្លាប់អំពីការចាយវាយប្រាក់ចំពោះកុមារត្រូវបានបង្កើតឡើងនៅពេលពួកគេមានអាយុ ៧ ឆ្នាំ ។ កែវភ្នែកតូចៗរបស់ពួកគេកំពុងសំឡឹងមើលអ្នក ។ សូមណែនាំកូនពេលទៅញ៉ាំអាហារពេលល្ងាច ឬហាងលក់គ្រឿងទេស ហើយពួកគេនឹងកត់សម្គាល់នៅទីនោះ ឬប្រសិនបើអ្នក និងប្តី ឬប្រពន្ធរបស់អ្នកកំពុងឈ្លោះប្រកែកគ្នាអំពីលុយ ពួកគេនឹងកត់សម្គាល់ដូចគ្នា ។ សូមធ្វើជាគំរូល្អសម្រាប់ពួកគេ ហើយពួកគេនឹងធ្វើតាមអ្នកនៅពេលពួកគេធំឡើង ។

៣. បង្ហាញពួកគេថា របស់ណាក៏ត្រូវចំណាយលុយ ៖ អ្នកត្រូវតែធ្វើអ្វីលើសពីការនិយាយ ។ បើត្រូវទិញកូនឡានមួយដែលមានតម្លៃ ៥ ដុល្លារ ចូរឱ្យគេយកលុយពីរបីដុល្លារចេញពីកូនជ្រូករបស់ពួកគេយកទៅហាង ហើយប្រគល់លុយទៅឱ្យអ្នកគិតលុយ ។ សកម្មភាពដ៏សាមញ្ញនេះនឹងមានឥទ្ធិពលច្រើនជាងការបង្រៀនរយៈពេល ៥ នាទី ។

. ការជ្រើសរើស ៖ សូមប្រាប់កូនថា ប្រសិនបើកូនទិញវីដេអូហ្គេមនេះ កូននឹងមិនមានលុយទិញស្បែកជើងនោះទេ ។ នៅអាយុនេះកូនរបស់អ្នកគួរតែអាចថ្លឹងថ្លែងពីការសម្រេចចិត្ត និងយល់ពីលទ្ធផលដែលអាចកើតមាន ។

៥. ផ្តល់កម្រៃជើងសា មិនមែនប្រាក់ឧបត្ថម្ភ ៖ ចូរបង់កម្រៃជើងសារដោយផ្អែកលើកិច្ចការដែលពួកគេធ្វើនៅជុំវិញផ្ទះដូចជាការសម្អាតសំរាម សម្អាតបន្ទប់ ឬលាងចាន ។ គំនិតនេះជួយកូនៗរបស់អ្នកឱ្យយល់ថា លុយអាចរកបាន តែត្រូវការខំប្រឹងប្រែង មិនមែនចេះតែបាននោះទេ ។

. សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់ឱ្យ ៖ នៅពេលដែលពួកគេចាប់ផ្តើមរកប្រាក់បន្តិចបន្តួច ត្រូវប្រាកដថា អ្នកបង្រៀនពួកគេអំពីការផ្តល់ឱ្យ ។ ពួកគេអាចជ្រើសរើសកន្លែងសប្បុរសធម៌ ឬជួយនរណាម្នាក់ដែលពួកគេស្គាល់ដែលត្រូវការជំនួយបន្តិចបន្តួច ។

៧. បង្រៀនពួកគេឱ្យពេញចិត្ត ៖ ក្មេងជំទង់របស់អ្នកប្រហែលជាចំណាយពេលដ៏ល្អរបស់ពួកគេសំឡឹងមើលអេក្រង់ទូរស័ព្ទ ហើយរាល់វិនាទីដែលពួកគេលេងនៅលើអ៉ីនធឺណេត ពួកគេឃើញភាពលេចធ្លោនៃមិត្តភក្តិក្រុមគ្រួសារ និងសូម្បីតែមនុស្សចម្លែក ! វាជាវិធីលឿនបំផុតដើម្បីនាំយកអន្ទាក់ប្រៀបធៀប ។ ការពេញចិត្តចាប់ផ្តើមនៅក្នុងបេះដូង ។ សូមណែនាំកូនអ្នកឱ្យចេះពេញចិត្តនឹងអ្វីដែលគេមាន ។

. ផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវគណនីធនាគារ ៖ នៅពេលកូនរបស់អ្នកវ័យជំទង់ អ្នកគួរតែអាចបង្កើតគណនីធនាគារសាមញ្ញមួយ ។

. ឱ្យពួកគេសន្សំលុយសម្រាប់មហាវិទ្យាល័យ ឬការដើរលេង ៖ ពេលកូនចាប់ផ្តើមធំធាត់ អ្នកអាចណែនាំឱ្យគេចាប់ផ្តើមសន្សំប្រាក់សម្រាប់មហាវិទ្យាល័យ ឬការចំណាយផ្សេងៗទៀត ដែលគេចង់ធ្វើ ។

១០. បង្រៀនពួកគេពីគ្រោះថ្នាក់នៃប័ណ្ណឥណទាន ៖ ដរាបណាកូនរបស់អ្នកឈានដល់អាយុ ១៨ ឆ្នាំ ពួកគេអាចនឹងចាប់ផ្តើមប្រើប័ណ្ណឥណទាន ជាពិសេសនៅពេលពួកគេនៅមហាវិទ្យាល័យ ។ ប្រសិនបើអ្នកមិនបានបង្រៀនពួកគេថាហេតុអ្វីបានជាបំណុលជាគំនិតអាក្រក់ទេ ពួកគេនឹងក្លាយជាជនរងគ្រោះកាតឥណទានផ្សេងទៀត ។

១១. ជួយពួកគេរកវិធីរកលុយ ៖ ប្រសិនបើក្មេងជំទង់របស់អ្នកចង់បានលុយខ្លះ អ្នកអាចជួយពួកគេក្នុងការរកការងារធ្វើ ។ កាន់តែប្រសើរ សូមជួយពួកគេឱ្យក្លាយជាសហគ្រិន ! សព្វថ្ងៃនេះវាងាយស្រួលជាងពេលណាៗទាំងអស់សម្រាប់ក្មេងជំទង់របស់អ្នកក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន និងទទួលបានប្រាក់ចំណេញ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។