ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ស្រ្តី) បទកាកគតិ ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ស្ដ្រី​នាំ​ចម្រើន ទ្រព្យធន​ក៏​កើន មានយស​សក្ដា
កប​កល្យាណី គ្រប់​ល​ក្ខិ​ណា ប្រុស​គ្រប់​អាត្មា

– ស្ដ្រី​នាំ​ចម្រើន            ទ្រព្យធន​ក៏​កើន           មានយស​សក្ដា
   កប​កល្យាណី             គ្រប់​ល​ក្ខិ​ណា             ប្រុស​គ្រប់​អាត្មា          ប្រាថ្នា​ចង់បាន ។
– ភក្ដី​ស្មោះស្ម័គ្រ            យកចិត្ដទុកដាក់          ថែរ​លំនៅ​ឋាន
   ទុកដាក់​រក្សារ            ទ្រព្យធន​ប៉ុន្នា​ន            នាំ​សុខក្សេមក្សាន្ដ       ដល់​ក្រុម​គ្រួសារ​។
– មិន​ប្រមាថ​ប្ដី             ទោះ​ខុសឆ្គង​អ្វី            លក​លៃ​វាចា
   ផ្អែម​ល្អែ​ម​ទន់ភ្លន់        ចេះ​យល់​ចិន្ដា              ទៅ​ដល់​ទីណា            គេ​កោត​គោរព ។
– នាំ​លាភ​នាំ​ជោគ          ញាតិ​មិត្ដ​មូល​មក         ប្រាស្រ័យ​មិន​ឈប់
   ដឹង​ទុក្ខ​ធុ​រះ               មិន​ថា​ថ្ងៃ​យប់              អ្វី​ដែល​ប្រារឰ          មានគុណ​ប្រយោជន៍​។
– ស្ដ្រី​នាំ​អន្ដរាយ            ទ្រព្យធន​ទាំងឡាយ      រលាយ​ហិនហោច
   ព្រោះ​កញ្ជើរ​ធ្លាយ        ងាយ​ធ្លុះ​របោច            ប៉ប៉ាច់ប៉ប៉ោច           មិន​សមជា​ស្រី ។
– ចូល​ចិត្ដ​ពន្យុះ              រករឿង​ប្រទូស្ដ           រស់​គ្មាន​សេរី
   បើកភ្នែក​ពេល​ណា       ឡូឡា​ជេរ​ប្ដី               អាប់អោន​រាសី          រកស៊ី​មិន​បាន ។
– ផ្ទះ​ដូច​ទ្រូង​ជ្រូក           យប់​ស្រមុក​គ្រូក          ភ្ញាក់​ឡើង​តែង​ប្រាណ
   លាប​ក្រែ​ម​ថែម​ម្សៅ     ឱ្យ​ស្អាត​ភុំ​ផា​ន            លុយកាក់​ប៉ុន្មាន         ចាយ​បំផ្លាញ​អស់​។
– ប្ដី​រក​ត្រាក់​ៗ                បើក​ញើស​សស្រាក់      ស្រី​មិន​ស្រណោះ
   ដើរ​លេងបៀរ​ប៉ោ         បះបោរ​រក​ប្រុស           លេងសើច​ឡេះឡោះ   ផ្ដោះផ្ដង​ស្នេហា​។
– មួយ​ម៉ាត់​យា់ង​ខ្លី           គឺ​ពាក្យ​ថា​ស្រី             មាន​ច្រើន​ប្រការ
   ស្រី​ល្អ ស្រីខូច              ប្រដូច​ឧបមា               ខុស​ឆ្ងាយ​តម្រា        ស្រី​មិន​ដូច​គ្នា ។

ដោយ  ព្រុំ  គឹ​ម ជឿន prumkimchoeun@gmail.com