ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​​ប្រយ័ត្ន​ ! ​ចាប់ពី​ថ្ងៃ​៦​ ដល់​១១ ​កញ្ញា​ អាកាសធាតុ​ប្រែប្រួល​តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ស្ទើរ​គ្រប់កន្លែង ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ស្ទើរ​គ្រប់កន្លែង ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន ។

យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក ចាប់ពី​ថ្ងៃ​ទី​៦-១១ ខែកញ្ញា ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​លើ​ស្ថានភាព​អាកាសធាតុ រួច​មក​ឃើញ​ថា ចាប់ពី​ថ្ងៃ​ទី​៦-១១ ខែកញ្ញា ឆ្នាំ​២០២១ អាកាសធាតុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​លក្ខណៈ​ប្រែប្រួល​គួរ​អោយ​កត់សម្គាល់ ។

មូលហេតុ​ដោយ​មាន​ឥទ្ធិពល​កើតឡើង​បួន​ស្របគ្នា​នោះ គឺ​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ។ ប្រ​ព័ទ្ធ​សម្ពាធ​ទាប (ITCZ) អូស​កាត់​លើ​កម្ពុជា ។ សម្ពាធ​ទាប​១០០៦​ហិ​តូ​ប៉ា​ស្កាល់​នៅ​ចំ​ពីលើ ។ ខ្យល់​សមុទ្រ Breeze និង​បក់​ចូល​មក​លើ​ផ្ទៃដី​បង្កើត​ជា​ពពក​ក្រាស់​ៗ លក្ខណ​:​បែប​នេះ​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៦-១១ ខែ​ក​ញ្ញ នឹង​មាន​ស្ថានភាព​នឹង​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មាន​ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក​ច្រើន​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្ហូរ​ទៅ​ខ្លាំង ។ និង​អាច​ប្រឈម​និង​ជំនន់​ទឹកភ្លៀង Flash Floods នៅ​ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។

បណ្តា​ខេត្ត​នៅ​តំបន់​តាម​តំបន់​ខ្ពង់រាប​ជួរ​ភ្នំ​ដង​រែង និង​ជួរ​ភ្នំក្រវាញ​ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្ក​ទៅ​ច្រើន​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង ។ ចំណែក​តំបន់​មាត់សមុទ្រ និង​ផ្ទៃសមុទ្រ​ផ្ទៃ មេឃ​អាប់អួរ មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង និង​មាន​ខ្យល់​កន្ត្រាក់​មាន​ល្បឿន​មធ្យម​ជាមួយ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។ និង​អាច​ប្រឈម និង​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ។ ដោយឡែក នៅ​តាម​បណ្តា​កោះ​អាច​ប្រឈម​ទៅ​និង​បាតុភូត​រលក​ព្យុះ​សមុទ Storm Surge ។

ជាមួយ​គ្នា​នោះ​ដែរ ស្ថានភាព​នៃ​ទឹកទន្លេ​មេគង្គ​បន្ត​ឡើងជា​បន្តបន្ទាប់ ។ អា​ស័​យ​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ធនធានទឹក សូម​សាធារណជន និង​ប្រជា​នេសាទ​អ្នកដំណើរ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ពី​ការ​ប្រែប្រួល​អាកាស​ដែល​នឹង​អាច​កើត​មាន​ឡើងជា​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ