ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋខ្មែរ ៣នាក់ ត្រូវបានក្រុមអាជ្ញាធរថៃ ដោះលែងឱ្យមានសេរីភាព

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ ​ក្រុម​អាជ្ញា​ធរ​ថៃ ​បាន​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ​៣​នាក់ ​ឱ្យ​រួចពី​ពន្ធ​ធនាគារ ​ហើយ​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ​៖ ​ក្រុម​អាជ្ញា​ធរ​ថៃ ​បាន​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ​៣​នាក់ ​ឱ្យ​រួចពី​ពន្ធ​ធនាគារ ​ហើយ​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមាន​ជ័យ ​កាលពី​វេលា​ម៉ោង​ ២​រសៀល ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ ​ម្សិលមិញ​។

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ក្រុម​អាជ្ញាធរ​ថៃ ​​ដោះ​លែ​ង​ឱ្យ​រួច​ផុត​ពី​ពន្ធ​នាគា​រនោះ មានឈ្មោះ​ អ៊ិ​ន ទិព្ធ ​ភេទ​ប្រុស ​អាយុ ​៥៥​ឆ្នាំ។ ឈ្មោះ​ ជួន ឃឿ​ន ​ភេទ​ប្រុស ​អាយុ ​៥០​ឆ្នាំ និង​ម្នាក់​ទៀត ​ឈ្មោះ​ ធឿ​ន ឃី​ម ​ភេទ​ប្រុស ​អាយុ ​៣៦​ឆ្នាំ។ អ្នក​ទាំង​ ៣ ​រស់នៅ​ភូមិចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧត្តរមានជ័យ​។ អ្នកទាំងនោះ ត្រូវ​ទា​ហាន​ថៃ ចាប់ខ្លួន កាលពី​​ខែកុ​ម្ភៈ ឆ្នាំ​​២០១៧ ពី​បទ​ឆ្លង​ដែន រ​កកាប់​ឈើ​ក្រ​ញូ​ង ចូល​តាម​ច្រក​ដូន​ពោធិ៍ ហើយត្រូវ​ជាប់គុក ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ​ប្រទេស​ថៃ។

ក្រុម​អាជ្ញាធរ​កម្ពុជា ​ដែល​បម្រើ​ការងារ​នៅច្រក​ទ្វារ​អន្តរជាតិ​ជាំ​ ឱ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ ៣នាក់ ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ ប្រគល់​ឱ្យ​នោះ ខាង​កម្ពុជា​ បាន​ធ្វើការ​ណែនាំ​ និង​ឱ្យធ្វើ​កិច្ច​សន្យា​ បញ្ឈប់​ឆ្លង​ដែន ​ដោយ​ខុសច្បាប់បន្ត​ទៀត ​បន្ទាប់​មក ​ប្រគល់​ទៅ​ឱ្យ​គ្រូពេទ្យយក​សំណាក​ ពិនិត្យ​រក ​COVID19 ហើយ​លទ្ធផល​​អវិជ្ជមាន ក៏បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​សា​លាបឋម​សិក្សា​ ទួល​ថ្មី ស្ថិត​នៅ​ស្រុក​អន្លង់​វែង ខេត្តឧត្ដរមានជ័យ​។

​គួ​ររំលឹ​ក​​ថា ​ករណី​នេះ ​មិនមែន​ជា​លើក​ទី​១ ​នោះ​ទេ ​ក្រុម​អាជ្ញាធរ​ថៃ​ បាន​បញ្ជូនពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទឹកដីថៃដោយ​ខុសច្បាប់ ហើយត្រូវជាប់ឃុំ​ក្នុងទឹកដី​ថៃ មុននឹង​​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា ជា​បន្តបន្ទាប់៕​ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ