ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសន្យាថា នឹងយកប្រេងឆៅប្រមាណ ៣០ ម៉ឺនបារ៉ែលដែលគេលូចមកវិញឱ្យបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលប្រកាសថា កម្ពុជានឹងទាមទារយប្រេងឆៅដែលនាវាឈ្មោះ MT Strovolos លូចដឹកចេញនោះមកវិញឲ្យទាល់តែបាន និងបានបញ្ជាក់ថា ប្រេងឆៅនៅលើនាវា…

រាជធានីភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលប្រកាសថា កម្ពុជានឹងទាមទារយប្រេងឆៅដែលនាវាឈ្មោះ MT Strovolos លូចដឹកចេញនោះមកវិញឲ្យទាល់តែបាន និងបានបញ្ជាក់ថា ប្រេងឆៅនៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់កម្ពុជា និងថា វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាការវិវាទរវាងម្ចាស់ ឬអ្នកគ្រប់គ្រងនាវា និងអ្នកជួលនាវា ហើយវិវាទនេះមិនពាក់ព័ន្ធនិងកម្ពុជាឡើយ ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ៣ ខែកញ្ញានេះ កម្ពុជាលើកឡើងថា នាវា MT Strovolos បានចាកចេញ ពីដែនទឹកកម្ពុជាដោយខុសច្បាប់ និងដោយសម្ងាត់ហើយនាវានេះបានបន្តធ្វើដំណើររហូតដល់ដែនទឹកនៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែងដែលនាវានោះត្រូវបានឃាត់ទុក និងសកម្មភាពទំាងឡាយរបស់នាវា MT Strovolos បានរំលាភច្បាប់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្នអ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ជាការឆ្លើយតបចំពោះការបដិសេធរបស់ក្រុមហ៊ុននាវា MT Stovolos ដែលថា ការចាកចេញពីកម្ពុជាដើម្បីចាក់ប្រេង និងផ្លាស់ប្តូរនាវិក ។ ក្រសួងរ៉ែ និងថាមពល បានច្រានចោលការលើកឡើងរបស់ក្រុមហ៊ុន World Tankers Management Pte Ltd ពីព្រោះថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនដែលបានទទួលដំណឹងពីម្ចាស់នាវា អ្នកគ្រប់គ្រងនាវា ឬភាគីណាមួយ ស្នើសុំឱ្យរៀបចំឬ អនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរនាវិក និងចាក់ប្រេងនាវានេះឡើយ ។ ម្យ៉ាងទៀតក្រសួងបញ្ជាក់ថា ក្រោយពេលដែលនាវានេះ បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់នាវានេះ មិនដែលបានបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ ឬដឹកប្រេងឆៅមកដែនទឹកកម្ពុជាវិញឡើយ បើទោះបីជាម្ចាស់នាវា អ្នកគ្រប់គ្រង ប្រធានក្រុម និងនាវិកនៅលើនាវានេះ បានដឹងយ៉ាងច្បាស់ថា ប្រេងឆៅនៅលើនាវារបស់ខ្លួន គឺជាទ្រព្បសម្បត្តិរបស់ព្រះរាជាណចក្រកម្ពុជា ។

ក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជានិងបន្តចាត់វិធានការផ្សេងៗទៀតដែលចំាបាច់ ដើម្បីយកប្រេងឆៅដែលគេលូចនោះមកកម្ពុជាវិញ ។ នាវា MT Strovolos ដែលគ្រប់គ្រងដោយក្រុមហ៊ុន World Tankers Management Pte Ltd ត្រូវបានជួលដោយក្រុមហ៊ុនមួយនៃ KrisEnergy Group ដើម្បីធ្វើជានាវាស្តុកទុក និងផ្ទេរប្រេងឆៅពីតំបន់អប្សរាប្លុក A ក្នុងដែនសមុទ្រកម្ពុជា ។ នៅពេលក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន វានានេះត្រូវបានចោទប្រកាន់ថា បានលូចដឹកប្រេងឆៅដែលផ្ទុកប្រមាណជិត ៣០ ម៉ឺនបារ៉ែលចេញពីកម្ពុជាហើយកំពុងចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូណេស៊ី តាមសំណើររបស់កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ