ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់ក្នុងស្រុកលក់មិនចេញចំណែកការនាំចូលនៅតែមានបន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាថ្មីៗនេះបានដាក់លិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នចំនួន ៣ នៅត្បូងឃ្មុំ ដើម្បីឲ្យជួយអន្តរាគមន៍ និងទប់ស្កាត់ករណីនាំចូលមាន់ខុសច្បាប់ពីប្រទេសវៀតណាម ។ ការនាំចូលមាន់ពីប្រទេសជិតខាងនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ និងការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋនៅក្នុងស្រុក…

រាជធានីភ្នំពេញ ៖ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាថ្មីៗនេះបានដាក់លិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នចំនួន ៣ នៅត្បូងឃ្មុំ ដើម្បីឲ្យជួយអន្តរាគមន៍ និងទប់ស្កាត់ករណីនាំចូលមាន់ខុសច្បាប់ពីប្រទេសវៀតណាម ។ ការនាំចូលមាន់ពីប្រទេសជិតខាងនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ និងការចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋនៅក្នុងស្រុក ដែលកំពុងគ្មានទីផ្សារលក់ស្រាប់ទៅហើយនោះ ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា ស្របពេលរាជរដ្ឋាភិបាលកំពុងជំរុញផលិតកម្មក្នុងស្រុកនេះ ករណីនាំចូលមាន់ខុសច្បាប់ពីប្រទេសវៀតណាម បានកើតឡើងជាហូរហែ ចំពោះការនាំចូលសត្វមាន់ខុសច្បាប់នេះ បានកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការផ្គត់ផ្គង់សាច់មាន់នៅតាមទីផ្សារ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់កសិដ្ឋាន និងអ្នកចិញ្ចឹមមាន់ក្នុងស្រុក ។

«ដោយមើលឃើញករណីនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលតំណាងឱ្យកសិករអ្នកចិញ្ចឹមមាន់ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានដាក់លិខិតទៅស្ថាប័នចំនួន ៣ នៅក្នុងខេត្តត្បូងឃ្មុំ រួមមាន ៖  សាលាខេត្តត្បូងឃ្មុំ, ជូនសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ និងប៉ុស្តិ៍ត្រួតពិនិត្យច្រកព្រំដែនកម្ពុជា-វៀតណាមដូនរ័ត្ន ក្នុងគោលបំណងស្នើអាជ្ញាធរមានសមត្ថកិច្ច ជួយទប់ស្កាត់ការនាំមាន់ចូលពីប្រទេសវៀតណាមទាំងនោះ» នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វ ។

លោក តាន់ ផាន់ណារ៉ា អគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទទួលស្គាល់ទីផ្សារមាន់មានភាពតូចចង្អៀតនៅក្នុងសម័យកូវីដ ១៩ នេះ ។ លោកថា ទីផ្សារតូចខណៈកសិករចិញ្ចឹមមាន់មានការរីកចម្រើនយ៉ាងខ្លាំង។ មន្រ្តីបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននៅលើទីផ្សារ មាន់សាច់ ឬហៅថាមាន់-ស មានការប៉ះពាល់ជាច្រើន ព្រោះមាន់ប្រភេទនេះ គេច្រើនទិញយកសម្រាប់ធ្វើម្ហូបនៅក្នុងកម្មវិធីផ្សេងៗ ក្រៅពីនេះក៏មានការប៉ះពាល់នៃទីផ្សារនាំចូលខាងក្រៅផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ