ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលខ្សោយកម្លាំងជាងលុយអឺរ៉ូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលធ្លាក់ថ្លៃធៀបនឹងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលធ្លាក់ថ្លៃធៀបនឹងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូល ៤៨៤៧ រៀល ហើយលក់ចេញរហូតដល់ ៤៨៩៥ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៤៨៣៤ រៀល និងលក់ចេញតែ ៤៨៨៣ រៀលប៉ុណ្ណោះ ។

ក្នុងថ្ងៃនេះផងដែរ សូមមកតានដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ១ ដុល្លារអាមេរិក ស្មើ ៤០៨២ រៀល, ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០២០ រៀល លក់ចេញ ៣០៥០ រៀល និង ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៩ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៣ រៀល លក់ចេញ ៣៧៥០ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥២ រៀល លក់ចេញ ៣៥៥ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៤០ រៀល លក់ចេញ ៣០៧១ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៦ រៀល លក់ចេញ ១២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕  

                               

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ