ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ទាក់​ចាប់ឈើប្រណីតបានមួយគោ​យន្ត​ តែរក​ម្ចាស់​​​អត់​ឃើញ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រភេទ​ផ្ចឹក និង​សុ​ក្រំ​ចំនួន​ជាង​៣​ម៉ែត្រគូប ដឹក​តាម​គោ​យន្ត​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដើម្បី​កសាង​សំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ។ ​ការ​បង្ក្រាប​​ធ្វើ​ឡើង កាលពីម៉ោងវេលា៦​ព្រឹក​ថ្ងៃ​ទី​០២…

ខេត្តកំពង់ឆ្នាំង ៖ ឈើ​ប្រភេទ​ផ្ចឹក និង​សុ​ក្រំ​ចំនួន​ជាង​៣​ម៉ែត្រគូប ដឹក​តាម​គោ​យន្ត​មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​
បាន​​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដើម្បី​កសាង​សំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ។ ​ការ​បង្ក្រាប​​ធ្វើ​
ឡើង កាលពីម៉ោងវេលា៦​ព្រឹក​ថ្ងៃ​ទី​០២ ​កញ្ញា ​ស្ថិតនៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ជៀប ឃុំ​ជៀប ស្រុក​ទឹកផុស ។

លោក ពារ គឹ​ម​ហេង នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ទទួល​បន្ទុក​រួម ជា​អ្នកដឹកនាំ​បង្ក្រាប​បទ​ល្មើស​ខាងលើ​នេះ បាន​​​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ លោក​ក៏​បាន​ដឹក​នាំ​សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស និង​សមត្ថកិច្ច​សង្កាត់​រដ្ឋបាល​ព្រៃឈើ ដំរី​.​ស សហការ​ជាមួយ​កង រាជ​អាវុធហត្ថ​ស្រុក​ទឹកផុស ចុះ​ស្ទា​ក់​ចាប់​បាន​គោ​យន្ត​១​គ្រឿង​នេះ ដែ​ល​បាន​ដឹកឈើ​ប្រណីត​ប្រភេទ​ផ្ចឹក និង សុ​ក្រំ ចំនួន ៣,២០ ម៉ែត្រគូប ។ នៅ​ពេល​ស្ទាក់​ចាប់​គោ​យន្ត​នេះ អ្នក បើកបរ​គោ​យន្ត​ជា​ម្ចាស់​ឈើ បាន​ចុះ​រត់​គេច​ខ្លួន​បាត់ភ្លាមៗតែម្តង​ ។

វត្ថុ​តាង​បទល្មើស​ព្រៃឈើ​នេះ​រួម មាន គោ​យន្ត​មួយ​គ្រឿង​និង​ឈើ​ផ្ចឹក និង សុ​ក្រំ ចំនួន ៣,២០ ម៉ែត្រគូប ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​យក​មក​រក្សា ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ