ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស វិ​ឆ័​យ​ ណាត់​​ប្រកួត​សងសឹក​​ធឿ​ន ធា​រ៉ា​ ម្ដងទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​វង្ស វិ​ឆ័​យ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​ណាត់​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ធឿ​ន

រាជធានី​ភ្នំពេញ​ ៖​ កីឡាករ​វង្ស វិ​ឆ័​យ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​ណាត់​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​ធឿ​ន ធា​រ៉ា​ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​ម្ដងទៀត​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃអាទិត្យ​ ទី​៥​ ខែ​កញ្ញា ដោយសា​រ​ការ​ប៉ះ​គ្នា​លើក​មុន​វង្ស វិ​ឆ័​យ​ ចាញ់​ទាំង​មិន​អស់ចិត្ត​ទាល់តែ​សោះ​។

រវាង​កីឡាករ​វង្ស វិ​ឆ័​យ​និង​កីឡាករ​ធឿ​ន ធា​រ៉ា​ធ្លាប់​ប៉ះ​គ្នា​ម្ដង​កាលពី​ពី​មួយ​ឆ្នាំ​មុន​គឺ​នី​ខែសីហា​ឆ្នាំ​២០២០ ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ប្រាក់​លា​ន ដោយ​ធឿ​ន ធា​រ៉ា​បាន​ធ្វើ​ឱ្យ​វង្ស វិ​ឆ័​យ​បាត់បង់​ឱកាស​ដណ្ដើម​តំណែង​ប្រាក់​លាន​ទាំង​មិន​ស់​ចិត្ត​ទាល់តែ​សោះ​។​

ម្យ៉ាងវិញទៀត​សម្រាប់​ការ​ប្រកួត​កាល​ណោះ​ថ្វី​ដ្បិតតែ​ធឿ​ន ធា​រ៉ា​បាន​វាយ​ត្រូវ​មួយ​កែង​ក្នុង​ទឹក​ទី​៤ បណ្ដាល​ធ្វើ​ឱ្យ​វង្ស វិ​ឆ័​យ​មាន​ស្នាម​របួស​នៅ​លើ​ច​ញ្ចើ​ម​ខាងស្ដាំ​ក៏​ពិតមែន ប៉ុន្តែ​វង្ស វិ​ឆ័​យ ​នៅ​តែ​បន្ត​ដើរ​ចូល​វាយ​សម្រុក​មិន​ដកថយ​ឡើយ ព្រោះ​គេ​មាន​ជំនឿ​ចិត្ត​ថា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​មិន​ខាន ។​ ដោយឡែក​លើក​នេះ ថ្វី​ដ្បិតតែ​ជា​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ក្នុង​កម្មវិធី​មី​ស៊ី​ល ថាមពល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ប៉ុន្តែ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​មិន​ឱ្យ​មានការ​ថ្លោះធ្លោយ​ដូច​មុន​ទៀត​ឡើយ​។

គូ​នេះ​សុទ្ធសឹងតែ​ជា​អ្នក​ប្រដាល់​​ប្រភេទ​ទម្ងន់​ធ្ងន់​រហូត​ដល់​ទៅ​៦៩​គីឡូក្រាម ដែល​មានបទពិសោធន៍​នៅ​លើ​សង្វៀន​ជា​យូរ​​ឆ្នាំ​មក​ហើយ​ដូច​គ្នា ហើយ​បើ​និយាយ​ពី​ល្បិច​ប្រយុទ្ធ​ល្អ​ដូច​គ្នា​ទៀត ​។ ​គ្រាន់តែ​ធឿ​ន ធា​រ៉ា​ ចាញ់​ប្រៀប​ខាង​កម្ពស់​វង្ស វិ​ឆ័​យ ​បន្តិច​តែ​ស្នៀត​កែង ធា​រ៉ា ល្អ​ជាង​ ។ ​លើក​នេះ​តោ​កំណាច​ប៉ះ​គ្នា​ទៀត​ហើយ ដឹង​តែ​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​។

កីឡាករ​គង់ សំបូរ​ ក្លិប​គោព្រៃ​គុន​ខ្មែរ​ប៉ះ​ជាមួយ​កីឡាករ​រឿ​ន ប៊ុ​ន​រួន​ ក្លិប​មកុដ​រាជសីហ៍​ ។ ​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ​ប៉ុន្តែ​សម្រាប់​កីឡាករ​គង់ សំបូរ​គេ​ពិតជា​ស្គាល់​ច្បាស់​ណាស់ គេ​គឺជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មានចិត្ត​អំនួត​ក្អេងក្អាង​អត់​ចេះ​កោតញញើត​អ្នក​ណា​ម្នាក់​នោះ​ឡើយ​ ។​ ម្យ៉ាងវិញទៀត​​ គូ​នេះ​អត់​ដែល​ជួប​គ្នា​ពី​មុន​មក​ទៀត​ផង​នោះ គេ​នៅ​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​ថា ​អ្នក​ណា​ខ្លាំង​ជាង​ឡើយ​ ។ ​ចំណែក​គង់ សំបូរ ​គេ​បាន​ត្រឹមតែ​និយាយ​ថា ទាល់តែ​ប្រកួត​គ្នា​ជាក់ស្ដែង​ទើប​ដឹង ​។ ​ដូច្នេះ​អ្នក​ដែល​និយម​តាមដាន​ការ​ប្រកួត​កំពុង​តែ​រង់ចាំ​យ៉ាង​អន្ទះសារ​ចង់​ដឹង​ខ្លាំង​ណាស់ ជា​ពិ​សេ​គេ​ចង់​ដឹង​ថា​គង់ សំបូរ​ អាច​បំបាក់​ធ្មុង​រឿ​ន ប៊ុ​ន​រួន ​បាន​ឬ​អត់​ ។ ​ចំណែក​គូប្រកួត​ជក់ចិត្ត​មួយគូ​ទៀត កីឡាករ​លី សុខា​ មក​ពី​ក្លិប​មី​ស្លី​ន​អា​លី​គុន​ខ្មែរ​ខេត្តសៀមរាប ប៉ះ​ជាមួយ​កីឡាករ​ប៊​ន ពន្លឹក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ