ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​វិវាទ​ការ​ប្រើ​ទឹក​របស់ពលរដ្ឋក្នុង​ភូមិ​កង​មាស​​ ដោយឮ​ថា​មាន​មន្ត្រី​​អាវុធហត្ថ​​នៅ​ក្រោយខ្នង​

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​នៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ជា​មួយ​លោក ស្រី អ៊ូ ប៉ែន ដែល​អះអាង​ថា​…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ផ្ទុះ​បាតុភាព​ទំនាស់​រវាង​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​នៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ជា​មួយ​លោក ស្រី អ៊ូ ប៉ែន ដែល​អះអាង​ថា​ ជា​សហគមន៍​ផ្គត់​ផ្គង់ទឹក ដែលមាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ធ្វើ​ផ្ទៃ​ប្រទេស បាន​គៀប​សង្កត់​ប្រជាពលរដ្​ក្នុង​មូលដ្ឋាន​ក្នុង​ការ​ប្រើប្រាស់​ទឹក​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២ ​កញ្ញា ​​គេ​ឃើញ​អគ្គនាយកដ្ឋាន​អធិការកិច្ច ក្រសួង​ការពារជាតិ បាន​ចុះ​មក​ពិនិត្យ​ស្រាវជ្រាវ​ និង​ដោះស្រាយ​តាម​អនុសាសន៍​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​ព្រោះតែ​មានការ​ពាក់ព័ន្ធ​ដល់​មន្ត្រី​ប្រដាប់​អាវុធ ។

នៅ​ក្នុង​កិច្ច​ឆ្លើយ​បំភ្លឺជម្រាប​ជូន​ក្រុម​អធិការកិច្ច ក្រសួងការពារជាតិ លោក នុប ហូ​យ មេ​ភូមិ​កងមាស បាន​បញ្ជាក់​ថា លោក​ទើប​តែ​ធ្វើ​ជា​មេ​ភូមិ​កងមាស​នៅ​ឆ្នាំ​២០១៩ ​បើ​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈពេល​២​ឆ្នាំ​ហើយ​ ។​ លោក​មិន​ដែល​ដឹង​ថា មាន​សហ​គមន៍​កសិករ​ប្រើប្រាស់​ទឹក​ភូមិ​កងមាស​នោះ​ទេ ប៉ុន្តែ​ពេល​​​លោក​ឡើងជា​មេ​ភូមិ លោក​បានឃើញ​លោកស្រី អ៊ូ ប៉ែន ជា​អ្នក​កាន់​កាប់​ស្ថានីយ៍​បូមទឹក និង​ប្រឡាយ​មេ សម្រាប់​បូមទឹក​ចេញពី​បឹង​ដាក់​ប្រឡាយ មេ សម្រាប់​ឱ្យ​យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​គិត​ប្រាក់​ពី​ពួក​គាត់ ក្នុង​១​ហិ​កតា​៣០​ម៉ឺន​រៀល​។

​បន្ថែម​លើ​នេះ ប្រជា​ពលរដ្​មានការ​ភ័យ​ខ្លាច លោកស្រី អ៊ូ ប៉ែន ដែល​យក​ខ្នងបង្អែក ប្តី​ជា​អ្នកធំ​មកគៀបបសង្កត់​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ទៀត​ផង ។ ​កន្លង​មក ​លោកស្រី អ៊ូ ប៉ែន ក៏​បាន​ធ្លាប់​លុប​ប្រឡាយ​មេ របស់​អង្គការ​ប្រា​សាក់​មួយ​ខ្សែ ប្រវែង​ជាង 500 ម៉ែត្រ ក្នុងភូមិ​កងមាស​ដោយ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ធ្វើ​អ្វី​ឡើយ ។ ហើយ​ការ​ផ្គតផ្គង់​ទឹក​កន្លង​មក​ ក៏​ពុំ​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពេល​ខ្លះ​ធ្វើ​ឲ្យ​ស្រូវស្កក​ជាដើម ទើប​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ប្ដឹង​ទៅ​សម្ដេច​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឲ្យ​ជួយ​ដោះស្រាយ​ពី​បញ្ហា​នេះ ។

តំណាង​ប្រជាពលរដ្ឋ លោក សូរ សម្បត្តិ អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កងមាស​បាន​បញ្ជាក់​ថា កាល​ដើម​ឡើយ​ប្រឡាយ​១​ខ្សែ​និង​ស្ថានីយ​បូមទឹក​នេះ គឺជា​របស់​អង្គការ​ប្រា​សាក់ កាលនោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​ពី​អង្គការ​ប្រា​សាក់​ដោយ​មិន​មាន​បង់ប្រាក់​អ្វី​ទេ ។ ​កាលនោះ ​ទឹក​ដែល​បាន​បូម​ចេញពី​បឹង​ធ្លាក់​ចូល​ប្រឡាយ​មេ មាន​កម្ពស់​ខ្ពស់​ជា​ស្រែ ប្រជាពលរដ្ឋ គ្រាន់តែ​ការ​ភ្លឺស្រែ ទឹក​ហូរ​ចូល​ស្រែ ដោយ​មិន​ពិបាក​បួ​ម​ឡើយ​។ ប៉ុន្តែ​ក្រោយមក ពេល លោកស្រី អ៊ូ ប៉ែន កាន់កាប់ គាត់​ចេះ​តែ​ស្ដា​រឲ្យ​ជ្រៅ ធ្វើ​ឲ្យ​ប្រឡាយ មាន​ជម្រៅ​ជ្រៅ​ជាង​ស្រែ ម្លោះ​ហើយ ពេល​ប្រជាពលរដ្ឋ ចងបាន​ទឹក​ដាក់​ស្រែ​ត្រូវ​យក​ម៉ាស៊ីនបូមទឹក​ពី​ប្រឡាយ ប៉ុន្តែ​ត្រូវ​បង់​ក្នុង​ម៉ាស៊ីន​១​គ្រឿង ថ្លៃ​១៥​ម៉ឺន​រៀល លើ​ថ្លៃបង់​ដីស្រែ​១​ហិ​កតា​៣០​ម៉ឺន​រៀល​បន្ថែម​ទៀត​ ។ ​ហេតុនេះ​ហើយ​ ពួក​គាត់​សំណូម​ពរ​ដល់​អាជ្ញាធរ ក្រសួង​មាន​សមត្ថកិច្ច សូម​ជួយ​ដោះស្រាយ ប្រគល់​ប្រឡាយ និង​ទីតាំង​ស្ថានីយ ខាងលើ​មក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​អាស្រ័យ​ផល​តាម​ធម្មតា​វិញ ។

ដោយឡែក លោកស្រី អ៊ូ ប៉ែន បាន​បញ្ជាក់​ថា​ លោកស្រី បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ប្រឡាយ​នេះ ពី​មន្ទីរ​ធនធាន​ទឹក និង​ឧតុ​និយម ខេត្ត នៅ​ឆ្នាំ​២០១១ បន្ទាប់​ពី​អង្គការ​ប្រា​សាក់​បាន​រលំរលាយ​ទៅ ។​ កាលនោះ​ គឺ​គ្មាន​អ្វី​ទាំងអស់ លោកស្រី​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ក្នុង​ការ​ស្ដារ​ប្រឡាយ ដាក់​ម៉ាស៊ីនបូមទឹក សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយ​បាន​យក​ក្នុង​មួយ​ហិច​តា 30 ម៉ឺន​រៀល​ពិតមែន​។ ប៉ុន្តែ​សូមកុំ​ចោទលោកស្រី​ថា​៖ បាន​យកឈ្មោះ ផង់ សុ​ភឿន ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ត្រូវជា​ប្តី​លោកស្រី​មក​កៀបសង្កត់​ប្រជាពលរដ្ឋ គឺ​មិន​ត្រូវ​ឡើយ ។ លោក ស្រី​បាន​បញ្ជា​កថា​៖ លោកស្រី​គ្រប់គ្រង ស្ថានីយ៍​និង​ប្រឡាយ​ទឹក ក្នុងភូមិ​កងមាស​នេះ ពី​មន្ទីរ​ធនធានទឹក ។

យ៉ាងនេះ​ក្តី ក្នុង​លិខិត​របស់​លោកស្រី ដែល​បាន​បង្ហាញ​ដល់​ក្រុម​អធិការកិច្ច គឺ​គ្រាន់តែ​លិខិត​សរសេរ​ដោយ​ដៃ ហើយ​ដាក់​ថា​៖ (​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ភូមិ​កងមាស )​ស្នើ​សុំ​ជួសជុល​ប្រឡាយ​មេ កងមាស​ប្រវែង​២០០ ម៉ែត្រ ដើម្បី​ស្រោចស្រព​ផ្ទៃដី​បង្ករ​បង្កើន​ផល ដែល​ខ្វះខាត​ទឹក តែ​ប៉ុណ្ណោះ មិនមែន ឱ្យ​គាត់ អ៊ូ ប៉ែន គ្រប់គ្រង និង​យក ប្រាក់​ពី​ប្រជាពលរដ្ឋ​បែប​នេះ​ឡើយ​។​ម្យ៉ាងវិញទៀត​គ្រាន់តែ​ជា​ល្បិច​ឈ្មួយ​រកស៊ី​ប៉ុណ្ណោះ​មិនមែន​(​សហគមន៍ ប្រើប្រាស់​ទឹក​) ដូច ពាក្យ​ស្នើ​សុំ​នោះ​ដែរ​។

ដោយឡែក លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី ២​ខែកញ្ញា​នេះ​ថា ការ​បង្កើត​សហគមន៍ ឬ​មិន​សហគមន៍ វា​ជា​រឿង​ដូច​គ្នា​ទេ អ្នក​ណា​ក៏​មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដែរ​។​ចំពោះ​រឿង​ផ្ទៃដី ១ ហិ​កតា យក​ថ្លៃ ៣០​ម៉ឺន​រៀល គឺ​ល្មម​សមគួរ​ហើយ កន្លែង​ខ្លះ​ថ្លៃ​ជាង នឹង​ទៀត ។ បើ អាច​ទទួលយក​បាន យក​ទៅ រស់​ទាំងអស់​គ្នា ព្រោះ​ប្រសិនបើ​ផ្ដាច់​មិន​ឱ្យ​មាន​អ្នកគ្រប់គ្រង​ទឹក​តើ​ពួក​គាត់​បាន​ទឹក​ឯណា​ធ្វើស្រែ​បង្កបង្កើន​ផល ។

ទាក់ទង​នឹង​ការ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ជាក់ស្ដែង​លើ​ដី​ទំនាស់​ខាងលើ​នេះ​ដែរ លោក​ឧត្តម​សេនី​យ៏​ទោ ព្រុំ ជឿន​ អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​អធិការកិច្ច​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កងមាស​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ក្រុ​ម​ការងារ​ចុះ​មក​ស្រាវជ្រាវ​ដោះស្រាយ ដោយ​ធ្វើ​របាយការណ៍ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​សុំ​ប្រគល់​ស្ថានីយ បូមទឹក និង​ប្រឡាយ​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​កងមាស​កាន់កាប់​ប្រើប្រាស់​គ្រប់គ្រង​ជា​សមូហភាព​វិញ​៕​