ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​នារី​ ៣​នាក់ សមត្ថកិច្ច​ពិនិត្យ​ឃើញ ​មេ​តាម​ណុ​ល​ខ្ពស់ក្នុង​ស្រា​មានឈ្មោះ​«​​ទំពាំងបាយជូ​»

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង ចំនួន​៣​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយ​២​នាក់​ដេក​បែកពពុះមាត់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួយ​មួយ​កន្លែង និង​ម្នាក់​ទៀត ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ផឹកស្រា​ថ្នាំ​មួយ​ប្រភេទ​ដែល​មាន​យីហោ «​ស្រា​ទំពាំងបាយជូ​» អស់​ចំនួន…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង ចំនួន​៣​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយ​២​នាក់​ដេក​បែកពពុះមាត់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួយ​មួយ​កន្លែង និង​ម្នាក់​ទៀត ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ផឹកស្រា​ថ្នាំ​មួយ​ប្រភេទ​ដែល​មាន​យីហោ «​ស្រា​ទំពាំងបាយជូ​» អស់​ចំនួន ១១​ដប រួច​មិន​ស្រួលខ្លួនរ​ត់ទៅ​រក​ពេទ្យ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្តកណ្តាល ។

ហេតុការណ៍​នេះ​កើតឡើងនៅម៉ោង​១០​ព្រឹកថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​ជួល​ជាន់​ទី​៣ ផ្ទះ​លេខ ២៧ ផ្លូវ​សុធារស (​ទល់មុខ​ផ្សារ​អ៊ី​អន​១) ក្រុម​៤៤ ភូមិ​៨ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ មាន​ចំនួន​៣​នាក់ រួម​មាន ៖
ទី​១ មានឈ្មោះ ថ្លៃ ដា​វី ហៅ​អា​វី អាយុ​១៨​ឆ្នាំ មុខរបរ​រត់​តុ មានស្រុក​កំណើត នៅ​ភូមិ​អ្នក​លឿង​ក្រោក ឃុំ​អ្នក​លឿង ស្រុ​ម​ពាមរ ខេត្តព្រៃវែង ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។
ទី​២ មានឈ្មោះ ព្រួច ម៉ូ​លី​កា អាយុ​១៨​ឆ្នាំ កម្ម​ការ​រិ​នី​រោងចក្រ នៅ​សេ​វេន​អេ​ន​ជី មាន​ទីលំនៅ​ភូមិ​ឃ្លាំងមឿង​ត្បូង ឃុំ​ព្រែក​អំបិល ស្រុក​ខ្សាច់​ណ្តា​ល ខេត្តកណ្តាល ទាំង​២​នាក់​ជា​មិត្តភក្តិ​នឹង​គ្នា​ដេក​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល​តែ​មួយ ។
និង​ទី​៣ ជា​មិត្តភក្តិ​នឹង​នារី​រង​គ្រោះ​ទី​២ បាន​ស្លាប់​នៅ​ឯ​ស្រុក​មានឈ្មោះ ផៃ អាយុ​១៧​ឆ្នាំ មុខរបរ​សា​រឡ​ន មានស្រុក​កំណើត​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា​ម្សិលមិញ​នេះ នារី​រង​គ្រោះ​ទាំង ៣​នាក់ បាន​គ្នា​ទិញ​ស្រា​មួយ​ប្រភេទ ដែល​មានឈ្មោះ​«​ស្រា​ទំពាំងបាយជូ​» ចំនួន​១២​ដប យក​មក​ផឹក​លាយ​ជាមួយនឹង​ទឹកក្រូច​កូ​ការ​កូ​ឡា ។ ក្រោយ​ពី​ផឹក​រួច នារី​រង​គ្រោះ​ឈ្មោះ អា​ផៃ មាន​អាការ​មិន​ស្រួល​ក្នុង​ខ្លួន​ខ្លាំង ក៏​បាន​ទៅ​ស្រុក​វិញ ដើម្បី​រក​ពេទ្យ​ព្យាបាល​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។
ដោយ​បានដឹង​ដំណឹង​ថា អា​ផៃ ជា​មិត្តភក្តិ​របស់​គេ​ម្នាក់ ដែល​ផឹកស្រា​ថ្នាំ​ជាមួយ​គ្នា និង​ស្លាប់​បាត់បង់​ជីវិត​នៅ​ឯ​ស្រុក​នោះ ទើប​នារី​ជា​មិត្តភក្តិ​ទូរ​សព្ទរ​ករង​គ្រោះ​ទាំង​២​នាក់ តែ​មិន​មាន​អ្នក​ណា​ម្នាក់​លើក ដោយ​មានការ​សង្ស័យ ក៏​បាន​មក​តាម​មក​ដល់​បន្ទប់​ជួល​ខាងលើ ក៏​បាន​គោះ​ទ្វារ​ហៅ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​ឆ្លើយ និង​បើកទ្វារ​អោយ​ទេ ។ បន្ទាប់​មក ក៏​បាន​ចុះ​មក​ប្រាប់​ម្ចាស់ផ្ទះ​ជួល អោយ​ជួយ​មក​មើល ។ ពេល​ដែល​នារី​ជា​មិត្តភក្តិ និង​ម្ចាស់ផ្ទះ​ជួល នាំំ​គ្នា​គោះ​ទ្វារ​ស្រែកហៅ ក៏​នៅ​តែ​មិន​បើក ហើយ​ទ្វារ​ដាក់​គន្លឹះ​ជាប់​ខាងក្នុង​ទៀត ក៏​បាន​នាំ​គ្នា រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​ភូមិ អោយ​ចុះ​មក​ជួយ​មើល ហើយ​ក៏​បាន​នាំ​គ្នា​ធាក់​ទ្វារ​ទម្លាយ​ចូល​ទៅ​ក្នុង​បន្ទប់​ក៏​បានឃើញ​ពួក​គេ​ទាំង ២​នាក់ បែកពពុះមាត់ ស្លាប់​បាត់បង់​ជីវិត​អស់​ទៅ​ហើយ ដោយ​មិនដឹង​តាំងពី​ពេល​ណា​ទេ ?

នៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ គេ​បានឃើញ​ដប​ស្រា​ដែល​មានឈ្មោះ​«​ស្រា​ទំពាំងបាយជូ​» ចំនួន​១២ ដប ដោយ​ពួក​គេ​ផឹក​អស់​ចំនួន ១១​ដប ដែល​យក​ទៅ​អុក ឬ​លាយ​ជាមួយនឹង​ទឹកក្រូច ផឹក​ ។

ក្រោយ​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌចំការមន ក៏​បាន​ធ្វើការ​សហការ​ជាមួយ​និង ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក រក​វីរុស​កូ​វី​ដ​-១៩ ទៅ​លើក​នារី​វ័យក្មេង​ទាំង​២​នាក់​ខាងលើ ជា​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់ ។

ទើបបាន​ប្រគល់​អោយ​ខាង​កម្លាំង​នគរបាល​ជំនាញ​កល​សល​វិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ លើ​សាកសព​បាន​បញ្ជាក់​ជាបឋម​ថា នារី​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​បាត់បង់​ជីវិត ដោយសារ​គាំងបេះដូង ដែល​បណ្តាល​មក​ពី​ពុល​សារជាតិ​មេ​តាម​ណុ​ល​ខ្ពស់ ។ បន្ទាប់​មក ទើបបាន​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ៕