ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាពពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ផ្តើមកម្រើកឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងខេត្តព្រះសីហនុ បានវិវត្តល្អប្រសើរឡើងវិញនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួននៅក្នុងខេត្តនេះបើកដំណើរការឡើងវិញ តែត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លង និងចម្លងកូវីដ…

រាជធានីភ្នំពេញ ៖ ស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងខេត្តព្រះសីហនុ បានវិវត្តល្អប្រសើរឡើងវិញនោះ រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យអាជីវកម្មមួយចំនួននៅក្នុងខេត្តនេះបើកដំណើរការឡើងវិញ តែត្រូវគោរពទៅតាមលក្ខខណ្ឌមួយចំនួនរបស់រដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លង និងចម្លងកូវីដ ១៩ បន្តទៀត ។ 

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី ២ ខែកញ្ញានេះថា ចំពោះអាជ្ញាធរបានបន្ធូរបន្ថយវិធានការដោយមើលឃើញស្ថានភាពកូវីដ ១៩ ល្អប្រសើរ ដោយតម្រូវឱ្យបងប្អូនម្ចាស់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋាន ដែលមានបំណងឱ្យភ្ញៀវចូលពីសាអាហារនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ត្រូវដាក់ពាក្យស្នើសុំមកក្រុមការងារអនុគណៈកម្មការទី ៦ របស់ខេត្តជាមុនដើម្បីក្រុមការងារចុះវាយតម្លៃទីតាំង ដើម្បីពិនិត្យលទ្ធភាពក្នុងការសម្រេចឱ្យដំណើរការឬមិនដំណើរការ ដោយឡែករមណីយដ្ឋាននៅតែមិនទាន់អនុញ្ញាតឱ្យដំណើរការនៅឡើយទេ ។ 

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងដែរថា ម្ចាស់អាជីវកម្មដែលអនុញ្ញាតឱ្យភ្ញៀវចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គឺតម្រូវឱ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ លើកបានរួចរាល់ ។ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន ២ លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។ លោកបន្តថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ វិធានការសុខាភិបាល ។ 

គួរជម្រាបថានៅដើមឆ្នាំ ២០២២ ខាងមុខនេះ ខេត្តព្រះសីហនុនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ដែលត្រូវទទួលអ្នកទេសចរ តំណាងអ្នកធ្វើការក្នុងវិស័យទេសចរ និងអ្នកជំនួញខាងវិស័យទេសចរជាច្រើននាក់ ។ សុវត្ថិភាពជំងឺកូវីដ ១៩ សម្រាប់ទឹកដីមាត់សមុទ្រនេះជាកកត្តាសំខាន់បង្ហាញដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍គួរមានចាប់ពីពេលទៅ ។

ខេត្តព្រះសីហនុជាខេត្តមួយដែលមានអត្រាឆ្លងជំងឺកូវីដ ១៩ ច្រើន បន្ទាប់ពីភ្នំពេញ ។ តំបន់មួយចំនួនពិសេសក្រុងព្រះសីហនុផ្ទាល់តែម្តងបានបានធ្វើការបិទខ្ទប់ និងដាក់ឲ្យអនុវត្តបម្រាមគោលចរ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មតូចធំ ។ រដ្ឋាភិបាលបានផ្តល់អាទិភាពចាក់វំាងនៅក្នុងខេត្តនេះមុខគេបន្ទាប់ពីភ្នំពេញ និងខេត្តកណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ