ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានាំចេញកសិផលបានជាង ៣ ពាន់លានដុល្លារ រយៈពេល ៨ ខែឆ្នាំនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែ ក្នុងឆ្នាំ ២០២១ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុបចំនួនជាង ៣…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៨ ខែ ក្នុងឆ្នាំ ២០២១ នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់សរុបចំនួនជាង ៣ ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញអង្ករមានទឹកប្រាក់ ២៩១,៩២ លានដុល្លារ ការនាំចេញស្រូវមានទឹកប្រាក់៣៩៣,២១ លានដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករមានទឹកប្រាក់ចំនួន២,៥៤ ពាន់លានដុល្លារ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណសរុបជាង ៥,៥៤លានតោន ទៅកាន់គោលដៅប្រទេស ៦៦ ប្រទេស ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការកើនឡើង ២,៦២ លានតោន ឬប្រមាណ ៨៩,៦៨% ។

កសិផលសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ៖ អង្ករមានចំនួន ៣៤៣.៤៤៧ តោន ថយចុះ ២៣,៣៧% ស្រូវបាននាំចេញចំនួន ២,៣៨ លានតោន ទៅកាន់ប្រទេសវៀតណាមកើនឡើងរហូតដល់ ៨៥,៩៣% និងការនាំចេញកសិផលក្រៅពីស្រូវអង្ករក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ មានបរិមាណ ៣,៦៣ លានតោន កើនឡើងដល់ទៅ ៤៦,៩២% ។

តាមឯកឧត្តមរដ្ឋមន្រ្តី ក្រៅពីស្រូវ និងអង្ករដែលត្រូវបាននាំចេញរួមមានចំណិតដំឡូងមីក្រៀម ចំនួនជាង ១,២៨ លានតោន ដំឡូងមីស្រស់មានចំនួន ៤៦៩.៣០០ តោន ម្សៅដំឡូងមី ១៨ ពាន់តោន កាកសំណល់ដំឡូងមីជាង ៥ ពាន់តោន គ្រាប់ស្វាយចន្ទីរចំនួន ៨៧៦ ពាន់តោន គ្រាប់ពោតមានចំនួនជាង ១៥២ ពាន់តោន គ្រាប់សណ្ដែកបាយមានចំនួនជាង ២៣ ពាន់តោន ចេកស្រស់មានចំនួនជាង ៣១០ ពាន់តោន ស្វាយស្រស់ជាង ១៦៣,៨២ ពាន់តោន ម្រេចជាង ២៤ ពាន់តោន និងផលិតផលសំខាន់ៗមួយចំនួន ។

ទោះបីជាការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិមានកំណើនគួរឱ្យកត់សម្គាល់ពិតមែនក្ដីតែកសិផល និងផលិតផលកសិករជាច្រើនទៀតបានកំពុងគ្មានទីផ្សារដូចជាមៀនប៉ៃលិន ត្រី មាន់ ទា ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ