ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ នៅ​ក្រុង​ក្រចេះ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ធំ​ដែល​សមត្ថកិច្ច​បាន​ដកហូតក្នុង​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ក្នុង​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជនល្មើស​ណា​ម្នាក់​នោះ​ទេ​។ មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពីនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

ខេត្តក្រចេះ ​៖ ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ធំ​ដែល​សមត្ថកិច្ច​បាន​ដកហូតក្នុង​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ក្នុង​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ ត្រូវ​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជនល្មើស​ណា​ម្នាក់​នោះ​ទេ​។

មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពីនៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព សង្កាត់​រកា​កណ្តាល ដឹកនាំ​ដោយ​លោក អ៊ូ សុ​វ​ណ្ណា​រ៉ា នាយ​ផ្នែក​រដ្ឋបាល​ជល​ផ​កាំ​ពី ដោយ​មានការ​ចូលរួម​ពី​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ប្រជា​ការពារ និង​សហគមន៍​នេសាទ បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​មួយ​កន្លែង នៅ​ចំណុច​បឹង​រំលា​ច សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។

កម្លាំង​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​ជលផល​ន​នេះ ជា​លទ្ធផល សមត្ថ​កិ​ច​បាន​រុះរើ​ដកហូត បំផ្លាញ​ចោល​វត្ថុ​តាង​នៃ​បទល្មើស​ជលផល​ដូច​ជា ​​របាំង​ស្បៃ​មុង​សាច់​ប៉ាក់ ចំនួន ១៥​ខ្សែ ប្រវែង​៦៥០​ម៉ែត្រ , លូ​ស្បៃ​មុង​សាច់​ប៉ាក់ ចំនួន ,១៥​ម៉ាត់​លូ​បង្គោល​ឫស្សីឃ្លៃ ចំនួន​១៦០​ដើម , លប​ប្រើស​១០០ ចំនួន ៥​ខ្សែ ប្រវែង ២០០​ម៉ែត្រ​, វត្ថុ​តាង​ទាំងអស់​ដែល​បាន​ដកហូត​ទាំ​អស់នេះ ត្រូវ​បាន​ដិត​បំផ្លាញ​ចោល​នៅ​ចំណុច​លើ​ទំនប់​បឹង​រំលា​ចនេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ