ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយបាតថៃបន្តធ្លាក់ថ្លៃធៀបនឹងលុយរៀលខ្មែរ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា លុយបាតថៃ បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់បើធៀបជាមួយលុយរៀលខ្មែរ គឺពីក្នុងរង្វង់ ១៣០ រៀល ក្នុង ១…

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា លុយបាតថៃ បានបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់បើធៀបជាមួយលុយរៀលខ្មែរ គឺពីក្នុងរង្វង់ ១៣០ រៀល ក្នុង ១ បាត មកនៅត្រឹមជាង ១២០ រៀលប៉ុណ្ណោះក្នុង ១ បាត ។ ហើយសម្រាប់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១ នេះ ធនាគារជាតិនៃកម្ពុជា ឱ្យដឹងថា ១ បាតថៃ ទិញចូលត្រឹមតែ ១២៦ រៀល ប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល រហូតដល់ទៅ ១២៧ រៀលឯណោះ ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨២ រៀល, ១ អឺរ៉ូ ទិញចូល ៤៨៣៤ រៀល លក់ចេញ ៤៨៨៣ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០០៩ រៀល លក់ចេញ ៣០៣៩ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ខណៈ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៨ រៀល លក់ចេញ ៣៧៤៥ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៣ រៀល លក់ចេញ ៣៥៧ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៧ រៀល លក់ចេញ ៣០៦៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ