ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ឡាន​អត់​ពន្ធ​នៅ​កំពង់ស្ពឺ​ចាប់ផ្តើម​ ចុះ ថោក?

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​ស្លាក​លេខ (​ខម​.​នប)​កំពុង​ព្រួយបារម្ភ ហើយ​ចង់​លក់​រថយន្ត​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​បំពាក់​ស្លាក​លេខ​នោះចេញវិញ ​ដោយ​អ្នកខ្លះ​ចង់​លក់​រថយន្ត​ហ្វ​ត​ខ្លះ​ទៀត​ម៉ា​ស្តា ខ្លះ​ទៀត វី​ហ្គោ​និង​លុ​ច​ស៊ីស​៣៥០ ​អត់​ព​ន្ឋ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​ៗ​ ព្រោះ​ខ្លាច​ខាង​គយ​ចាប់​អោយ​បង់​ព​ន្ឋ​…

ខេត្ត​កំពង់ស្ពឺ​ ៖ ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ដែល​កំពុង​ប្រើប្រាស់​ស្លាក​លេខ (​ខម​.​នប)​កំពុង​ព្រួយបារម្ភ ហើយ​ចង់​លក់​រថយន្ត​ដែល​ខ្លួន​កំពុង​ប្រើប្រាស់​បំពាក់​ស្លាក​លេខ​នោះចេញវិញ ​ដោយ​អ្នកខ្លះ​ចង់​លក់​រថយន្ត​ហ្វ​ត​ខ្លះ​ទៀត​ម៉ា​ស្តា ខ្លះ​ទៀត វី​ហ្គោ​និង​លុ​ច​ស៊ីស​៣៥០ ​អត់​ព​ន្ឋ​របស់​ខ្លួន​ក្នុង​តម្លៃ​ថោក​ៗ​ ព្រោះ​ខ្លាច​ខាង​គយ​ចាប់​អោយ​បង់​ព​ន្ឋ​ ។ រីឯ​អ្នកខ្លះ​ទៀត កំពុង​គិតពិចារណា​ថា ​តើ​នឹង​បង់​ព​ន្ឋ​ប្រើប្រាស់​បន្ត ​ឬ​យ៉ាងណា ​។

មន្ត្រី​នគរបាល​មួយ​រូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​លើក​ឡើង​ថា ភាគច្រើន​មន្ត្រី​យើង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ដែល​មិន​មាន​​ព​ន្ឋ​តែ​បាន​ស្នើ​សុំ​ស្លាក​លេខ​នគរបាល​តាម​រយ​:​អង្គភាព​យក​មក​បំពាក់​យានយន្ត​របស់​ខ្លួន​។ ​មន្ត្រី​ដដែល​បន្ត​ថា ​ភាគច្រើន​គឺ​គេ​មិន​បាន​យក​យានយន្ត​របស់​ខ្លួន​មក​បំរើ​ការ​អង្គភាព​នោះ​ទេ​គឺ​ជិះ​ផ្ទាល់ខ្លួន​។

ចំណែក​មន្ត្រី​យោធា​ភូមិភាគ​៣​ដែល​ជិះ​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ឯណោះ​វិញ ​អ្នកខ្លះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ភាគច្រើន​នៃ​មន្ត្រី​យោធា​សុ​ទ្ធ​សឹងតែ​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ​(​ខម​)​ ។ ​មន្ត្រី​ដដែល​បន្ត​ថា ​ចាប់តាំងពី​មាន​សេចក្តីសម្រេច​របស់​ថ្នាក់​​ដឹក​នាំ​មក ​ធ្វើ​អោយ​មន្ត្រី​ដែល​ប្រើប្រាស់​ស្លាក​លេខ ខម កំពុង​គិតគូរ​និង​ពិចារណា​ថា​តើ​ត្រូវ​បង់​ព​ន្ឋ​ដើម្បី​ប្រើប្រាស់​បន្ត​ឬ​ក៏​លក់​ចេញ​។
ចំណែកឯ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​មាន​ប្រើប្រាស់​យានយន្ត​អត់​ព​ន្ឋ​ពាក់​ស្លាក​លេខ​(​ខម​09)​វិញ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ចង់​មិន​ចង់​ក៏​ត្រូវ​តែ​អនុវត្ត​តាម​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​ដែរ​ទី​១ គឺ​ត្រូវ​បង់ពន្ធ​ដើម្បី​ងាក​មក​ប្រើ​ស្លាក​លេខ​ធម្មតា ទី​២​បើ​មិន​អីចឹង​ទេ​ត្រូវ​លក់​រថយន្ត​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ចេញ​ដើម្បី​កុំអោយ​ឈឺក្បាល តែ​អំឡុង​ពេល​នេះ​យើង​លក់​អោយ​អ្នក​ណា ហើយ​អ្នក​ណា​ទៅ​ដែល​ហ៊ាន​ទទួល​ទិញ​រថយន្ត​អត់​ព​ន្ឋ​របស់​យើង​យក​ទៅ​បង់​ព​ន្ឋ​ក្នុង​កំ​រឹត​ខ្ពស់​។​

និយាយ​រួម​ទៅ​អ្នក​ដែល​ប្រើប្រាស់​យានយន្ត​អត់​ព​ន្ឋ​សុត​សឹង​ជា​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ហើយ​ម្នាក់​ៗ​បើ​និយាយ​ពី​ជីវភាព​វិញ​ក៏​មិនសូវ​ធូរធា​ប៉ុន្មាន​ដែរ​ទើប​ទិញ​រថយន្ត​អត់​ព​ន្ឋ​មក​ជិះ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា បើ​រដ្ឋ​តម្រូវ​អោយ​បង់ពន្ធ​តើ​អាច​ធ្វើ​បាន​ទេ​ក្ន្ងុ​ង​ការ​កាត់​ប្រាក់ខែ​ក្នុង​ភាគរយ​ណាមួយ​របស់​មន្ត្រី​បំរើ​ការងារ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ដើម្បី​បង់​ព​ន្ឋ និយាយ​ជា​រួម​គឺ​សុំ​បង់​ព​ន្ឋ​រំលស់​តែ​ម្តង ​​។ ​

ក្នុង​បរិបទ​នេះ​ដែរ​ ម្ចាស់​យានយន្ត​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​សុំ​អោយ​ថ្នាក់ដឹកនាំ​តាម​អង្គភាព​ជួយ​សំរួល​អោយ​កូនចៅ​ផង​ដើម្បី​កូនចៅ​នេះ​និយាយ​ចំពោះ​អ្នក​ដែល​បំរើ​ការងារ​ពិតប្រាកដ ចំណែក​អ្នក​ដែល​ជ្រក​ក្រោម​ស្លាក​លេខ នប​.​ខម​.​រក​សុ​ី​ខាងក្រៅ​វិញ​សូម​ថ្នាក់លើ​ចាត់ចែង​តាម​ច្បាប់​ចុះ​។ ចំណែកឯ​ក្រុម​រក​ស៊ីទិញ​លក់​រថយន្ត​អត់​ព​ន្ឋ​វិញ​ម្នាក់​ៗ​បាន​បញ្ចេញមតិ​ថា ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​ថ្នាក់ដឹកនាំ​អោយ​ម្ចាស់​យានយន្ត​តម្រូវ​យក​យាន​យ​ន្យ​របស់​ខ្លួន​ទៅ​បង់​ព​ន្ឋ​ធ្វើ​អោយ​តម្លៃ​រថយន្ត​អត់​ព​ន្ឋ​គ្រប់​ប្រភេទ​លែង​មាន​ហាងឆេង​ដូច​មុន ហើយ​ម្នាក់​ៗ​កំពុង​អំពាវនាវ​លក់​រថយន្ត​របស់​ខ្លួន តែ​គ្មាន​អ្នកទិញ​ ។

សូម​រំលឹក​ថា ក្នុង​ខេត្តកំពង់ស្ពឺ​នេះ​ បន្ទាប់​ពី​កងកម្លាំងប្រដាប់អាវុធ​មក​សំបូរ​ច្រើន​ជាងគេ​គឺ​ឡាន​បែន​ដឹក​ដី​ដឹក​ថ្ម​និង​ខ្សាច់ ដែល​ភាគច្រើន​មាន​ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​និង​មាន​បិត​ឡូ​ហ្គោ​អង្គភាព​ទៀត​ផង កំពុង​ចរាចរណ៍​ពេញ​ដងផ្លូវ​ជា​ពិសេស​គឺ​ឡាន​ខ្សែ​ដឹក​ឥ​វ៉ា​ន់​មក​ពី​ស្រែអំបិល​កោះកុង​ទៅ​ភ្នំពេញ​តែ​ម្តង​។ ​បញ្ជាក់​ទៀតថា ​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​យល់ព្រម​លើ​សំណើ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំណត់​ឲ្យ​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លា​ក​លេខ​រដ្ឋ ផ្លា​ក​លេខ ខ​.​ម និង ន​.​ប ដែល​មាន​ច​ង្កួ​ត​ឆ្វេង និង​ពុំ​មាន​ចុះបញ្ជី​ទ្រព្យ​របស់​រដ្ឋ ត្រូវ​បង់ពន្ធ​លើ​ម​ធ្យោ​យ​បាយ ដឹក​ជញ្ជូន​ប្រចាំឆ្នាំ និង​បង់ពន្ធ​នាំ​ចូល​តាម​ច្បាប់​ជា​ធរមាន​។

នេះ​បើ​តាម​លិខិត​របស់​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ស្នើ​សុំ​ការ​សម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ត្រូវ​បាន​សម្តេច​ចារ​យល់ព្រម លើ​ការ​ស្នើ​ទាំង​៥​ចំណុចរួម​មាន​៖ ១៖ ចំពោះ​យានយន្ត​ឯកជន ក្រោម​ផ្លា​ក​លេខ​រដ្ឋ ផ្លា​ក​លេខ ខ​.​ម និង ន​.​ប ដែល​មាន​ច​ង្កួ​ត​ឆ្វេង និង​ពុំ​មាន​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ របស់​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុគ្រោះ​តែ​មួយ​លើក​ចុង​ក្រោយ ដោយ​បន្ត​អនុ​ញ្ញា​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន តាម​ការ​ដាក់​ពាក្យ​ស្នើ​សុំ​របស់​ម្ចាស់​យានយន្ត​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ការ​បង់ពន្ធ​នេះ ពុំ​មែនមាន​ន័យ​ថា ម្ចាស់​យានយន្ត​បាន​រួច​ផុត​ពី កាតព្វកិច្ច​បង់ពន្ធ និង​អាការ​នាំ​ចូល​យានយន្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ឡើយ​។ ២៖ អគ្គនាយកដ្ឋាន​ពន្ធដារ រៀបចំ​បញ្ជី​លម្អិត​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លា​ក​លេខ​រដ្ឋ លេខ ខម និង​នប អំពី​ភិនភាគ​សម្គាល់​យានយន្ត និង​អំពី​ម្ចាស់​យានយន្ត ជូន​ដល់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​ចាត់វិធានការ​បន្ត​ខាង​ផ្នែក​ពន្ធ និង​អាករ​នាំ​ចូល​។

៣៖ អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​គាំទ្រ​កម្លាំង​របស់​គយ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​រត់ពន្ធ​រថយន្ត​ច​ង្កួ​ត​ស្តាំ​ចូល​មក​កម្ពុជា​។ ៤៖ គ្រប់​ក្រសួង និង​ស្ថាប័ន​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់ និង​គោលនយោបាយ​ហាមឃាត់​ការ​នាំ​ចូល និង​ប្រើប្រាស់​រថយន្ត​ច​ង្កួ​ត​ស្តាំ (​លើកលែងតែ​មានការ អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ជា​លក្ខណៈ​ពិសេស​ដូច​ជា រថយន្ត​អគ្គិភ័យ រថយន្ត​ដឹក​សំរាម ជាដើម​) ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ក្នុង​ទម្រង់​ណាមួយ ក្នុង​ការ «​ទទួលស្គាល់​» រថយន្ត​ច​ង្កួ​ត​ស្តាំ ដែល​ជា​ប្រភេទ​រថយន្ត​ខុសច្បាប់​។ ក្នុង​ករណី​រក​ឃើញ​បុគ្គល​ដែល​មានការ​ពាក់ព័ន្ធ​ខាងលើ​ត្រង់​ចំណុច​នេះ បុគ្គល​នោះ​ត្រូវ​ទទួល​រង​ទោសទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​។ ៥៖ អនុញ្ញាត​ឲ្យ​បង់ពន្ធ និង​អាករ​នាំ​ចូល​ចំពោះ​រថយន្ត​ច​ង្កួ​ត​ស្តាំ​មាន​ស្រាប់​ក្នុងស្រុក ជា​លើក​ចុង​ក្រោយ តែ​ត្រូវ​កែ​ច​ង្កួ​ត​ពីស្តាំ​មក​ឆ្វេង ដើម្បី​ឲ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។

​ការ​អនុញ្ញាត​នេះ មាន​ឱសានវាទ​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២២​។ បន្ទាប់​ពី​នោះ រថយន្ត​ច​ង្កួ​ត​ស្តាំ​ដែល​ត្រូវ​បង្ក្រាប​បាន​នឹង​តម្រូវ​ឲ្យ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់ ឬ​កំទេច​ចោល​។ ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា យានយន្ត​នាំ​ចូល​ជាំ​ប្រភព​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ថវិកាជាតិ​។ ក្នុង​ឆ្នាំ​២០១៩ ចំណូល​ពី​ក្រុម​ទំនិញ​នេះ ដើរតួ​នាទី​ជាង​ពាក់កណ្តាល (៥៣%) នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ដោយ​អគ្គនាយកដ្ឋាន​គយ​, ឆ្នាំ​២០២០ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​មក​ត្រឹម ៤៣% ដោយសារ​ទីផ្សារ​យានយន្ត រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ