ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ ធ្វើដំណើរចូលមកស្រុក តាមច្រក​ព្រំដែនអន្តរជាតិអូរស្មាច់ ថយចុះ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក ទៅរក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ វិល​ត្រឡប់មក​ស្រុកកំណើត ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក ទៅរក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ វិល​ត្រឡប់មក​ស្រុកកំណើត ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង បាន​ថយចុះ​ជាង​សព្វដង​។

​លោក សមុទ្រ សុនី គ្រូពេទ្យ​ផ្នែក​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឱ្យដឹងថា ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ កន្លងទៅ មិន​ក្រោម​ពី ៤០០​នាក់ ទៅ ៥០០​នាក់​នោះទេ ខណៈនោះ គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក យក​សំណាក​ពិនិត្យ​រកឃើញ​មេរោគ COVID ១៩ ជាង ១០០​នាក់ តែ​ក្នុង​រយៈពេល​ក្នុង​មួយអាទិត្យ​នេះ ពលករ ចូល​តាម​ច្រក​នេះ មាន​ត្រឹមតែ ៩០ ទៅ ១០០​នាក់ ហើយ​យក​សំណាក រកឃើញ COVID19 ចាប់ពី ៨ ទៅ ១០​នាក់​ផងដែរ​។

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ​ចុះសាកសួរ​សុខទុក្ខ​ពលករ​ខ្មែរ និង​បាន​ណែនាំ​ដល់​ពលករ បើ​ពលករ​យើង​មិនទាន់បាន​ចាក់​វាក់​សាំង​ទេ គឺ​ក្រុម​អាជ្ញាធរ​កំណត់​ចាក់​វាក់​សាំង ប្រភេទ ច​ន​សុន ជា​ថ្នាំ​វ៉ាក់សាំង​កូ​វីដ​១៩ ផលិត​នៅ​ប្រទេស​អាមេរិក​។ ដោយឡែក ពលករ​ណា ដែល​គ្រូពេទ្យ ពិនិត្យ​រកឃើញ​មាន​វិជ្ជមាន COVID19 ត្រូវ​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​ព្យាបាល​ជា ទើប​វិល​ទៅ​ស្រុកកំណើត​វិញ​ ជៀសវាង​ឆ្លង​ដល់​បងប្អូន និង​ឪពុកម្តាយ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ