ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​លើ​បុរស​ម្នាក់​ជាង​១ខែមុន ប្រទះ​ឃើញ​ឆ្អឹង​​សាកសព​ក្នុងព្រៃ

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ឆ្អឹង​សាកសព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ប្ញ​ស្សី ក្រោយ​ពី​បាន​បាត់​ខ្លួន​ជាង​១​ខែ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។

ខេត្តកណ្តាល ៖ ឆ្អឹង​សាកសព​បុរស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ​ប្ញ​ស្សី ក្រោយ​ពី​បាន​បាត់​ខ្លួន​ជាង​១​ខែ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ។

សាកសព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​រក​អុស​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ប្ញ​ស្សី ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ពី​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ។

មន្ត្រី​បច្ចេកទេស និង​វិទ្យាសាស្ត្រ ដែឡ​ទៅ​ពិនិត្យ​សាកសព​បាន​ប្រាប់​ថា សាកសព​ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់ឈ្មោះ​សេង ប៊ុ​ន​លី ភេទ​​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កុក​ទិល ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ជន​រង​គ្រោះ​បាន​សុំ​ឪពុក​ម្តាយ​យក​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​២០១៥ ទៅ​លេង​បុណ្យអុំទូក​នៅ​រាជធានី​ភ្នំពេញ ក៏​បាន​បាត់​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ មក​រា ២០១៦​នេះ ទើប​ប្រទះ​ឃើញ​សាកសព ។ នគរបាល​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ត្រូវ​ចោរប្លន់​សម្លាប់​យក​ម៉ូតូ  ។