ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​អ្នកទោស​វ័យចាស់​ច្រើន​ជាងគេ​លើ​លោក

8 ឆ្នាំ មុន

ប្រទេស​ដែល​មាន​ពលរដ្ឋ​គោរព​ច្បាប់​ជាងគេ ហេតុនេះ​ជប៉ុន​មាន​អត្រា​អ្នកទោស​តិច​ជាងគេ ដោយ​មាន​ក្នុង​កម្រិត​៤៩​នាក់ លើ​ចំនួន​ប្រជាជន​១០០.០០០​នាក់ ប្រៀប​ទៅ​សហរដ្ឋអាមេរិក​ដែល​មាន​អ្នកទោស​៦៩៨​នាក់

ប្រទេស​ដែល​មាន​ពលរដ្ឋ​គោរព​ច្បាប់​ជាងគេ ហេតុនេះ​ជប៉ុន​មាន​អត្រា​អ្នកទោស​តិច​ជាងគេ ដោយ​មាន​ក្នុង​កម្រិត​៤៩​នាក់ លើ​ចំនួន​ប្រជាជន​១០០.០០០​នាក់ ប្រៀប​ទៅ​សហរដ្ឋអាមេរិក​ដែល​មាន​អ្នកទោស​៦៩៨​នាក់ លើ​ចំនួន​ប្រជាជន​១០០.០០០​នាក់ ឃើញ​ថា​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី ជប៉ុន​កំពុង​ឈឺក្បាល​ចំពោះ​ភាព​ជាក់ស្តែង​មួយ គឺ​ពន្ធនាគារ​ទាំងអស់​របស់​ប្រទេស​នេះ​ប្រឈម​គ្រោះថ្នាក់​ជិត​ក្លាយជា «​មណ្ឌល​មើលថែ​មនុស្ស​ចាស់​» ទៅ វិញ ។ តាម​ស្ថិតិ​ឃើញ​ថា​ជប៉ុន​ជា​ប្រទេស​មាន​អ្នកទោស វ័យចាស់​ៗ ច្រើន​ជាងគេ​បង្អស់​លើ​លោក ដោយ​អ្នកទោស​២០​ភាគរយ​សុទ្ធតែ​មាន​វ័យ​ជាង​៦០​ឆ្នាំ ហើយ​ពលរដ្ឋ ចាស់​ៗ​ដែល​ប្រព្រឹត្ត​កំហុស​នាំ​ឱ្យ​ជាប់​ទោស​នា​ពេល​សព្វថ្ងៃ​ក៏​កើតឡើង​៤​ដង​ដែរ បើ​ធៀប​ទៅ​២០​ឆ្នាំ​មុន ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo News Ageney កាលពី​ចុងខែ​វិច្ឆិកា ២០១៥ បាន​ផ្សាយ​ឱ្យ​ដឹង​ថា គ្រាន់តែ​៦​ខែ​ដើមឆ្នាំ​២០១៥ ចំនួន​មនុស្ស​វ័យ ចាស់​ៗ​ដែល​ត្រូវ​ទៅ​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​មាន​រហូត​ដល់​២៣.៦៥៦​នាក់ ។ គេ​ដឹង​ថា​ដោយហេតុ​ត្រូវ​ប្រឈម​មុខ​អ​ម្រែ​ក​សេដ្ឋកិច្ច ពលរដ្ឋ​វ័យ ចាស់​ៗ​នៅ​ជប៉ុន​ក្លាយជា​មនុស្ស​បាក់ទឹកចិត្ត ស្រពាប់​ស្រពោន​ច្រើន ខ្វាយខ្វល់​ច្រើន​ជាង​ធម្មតា ។ ទន្ទឹម​គ្នា​នេះ បរិមាណ​មនុស្ស​ចាស់​ដែល​រស់នៅ​ឯកោ​ក៏​មាន​ចំនួន​ច្រើន​ឡើង​ដែរ ។

នៅ​ពេល​ពន្ធនាគារ​ក្លាយជា​កន្លែង​បង្អែក
បាតុភាព​អ្នកទោស​វ័យ ចាស់​ៗ​កើន​ខ្ពស់ ត្រូវ​បាន​សាធារណ​មតិ​ជប៉ុន​យកចិត្តទុកដាក់​តាំងពី​ឆ្នាំ​២០០៦ ខណៈ​តា​ចាស់​ម្នាក់​អាយុ​៧៤​ឆ្នាំ​ដុត​ឆេះ​ស្ថានីយ​រថភ្លើង​មួយ នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ។ តា​ចាស់​រូប​នោះ​ទើបតែ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ថ្មី​ៗ​នេះ ។ ពេល​ប៉ូលិស​សួរ​ចម្លើយ គាត់​ៗ​ឆ្លើយ​ថា ធ្វើ​អុ​ី​ចឹ​ង​ដើម្បី​ឱ្យ​បាន​ជាប់​ពន្ធនាគារ ព្រោះ​គាត់​អត់​សាច់ញាតិ  អត់​មាន​កូនចៅ អត់បាយ​ហូប ។ ឆ្នាំទៅ​លោកយាយ​ឯកោ​ម្នាក់​បំពុល តា​ៗ​ច្រើន​នាក់ ដើម្បី​យក​ប្រាក់​ខ្លះ និង​ដើម្បី​ឱ្យ​បាន​ចូល​ពន្ធនាគារ ។

សារព័ត៌មាន​ក៏​បានឱ្យ​ដឹង​ដែរ​ថា តា​ចាស់​ម្នាក់​អាយុ​៦៧​ឆ្នាំ ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ណា​ហ្គា​សា​គី ពី​បទ​លូក​ហោប៉ៅ ។ តា​ចាស់​នោះ​បាន​ទទួល​ការ​ដោះ​លែង​ក្នុង​ខែមករា ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​អ្នកធ្វើការ​ងារ​សង្គម​មួយ​ចំនួន​និយាយ​ថា​បន្ទាប់​ពី​បាន​ទទួល​ការ​ដោះ​លែង​មិនយូរ​ប៉ុន្មាន​គាត់​មុខជា​ត្រឡប់​ទៅ​វិញ​មិន​ខាន ព្រោះ​គាត់​គ្មាន​គ្រួសារ ហើយ​ក៏​គ្មាន​កន្លែង​ស្នាក់​នៅ​ដែរ​។ គេ​ប្រាប់​ឱ្យ​ដឹង​ថា ក្រៅពី​គ្មាន​គ្រួសារ គ្មាន​កន្លែង​ស្នាក់​នៅ គាត់​ថែម​ទាំង​មាន​ជំងឺ​ធាត់​ខ្លាំង លើសឈាម ថ្លង់ ហើយ​ថែម​ទាំង​មាន​ស្មារតី​មិនសូវ​ល្អ​ទៀត ។ ពេល​បាន​ទទួល​ការ​ដោះ​លែង ម្តង​ៗ គាត់​តែង​ទៅ​លូក​ហោប៉ៅ​គេ ដើម្បី​មាន​ប្រាក់​ទិញ​ចំណី​ហូប និង​ទិញ​ខោអាវ ខ្លះ​ៗ ។ គាត់​ចេះ​តែ​បន្ត​ប្រព្រឹត្ត​បែប​នេះ​រហូត ដើម្បី​ឆាប់​បាន​ជាប់​ពន្ធនាគារ​វិញ ។ ស្ថិតិ​របស់​រដ្ឋាភិបាល​ជប៉ុន​បង្ហាញ​ឱ្យ​ឃើញ​ថា រៀង​រាល់​ឆ្នាំ​ប្រទេស​ជប៉ុន​ដោះ​លែង​អ្នកទោស​ប្រមាណ​៦.៤០០​នាក់ ។ ចំណោម​អ្នកទោស​ទាំងនោះ អ្នកទោស​ប្រមាណ​៣០​ភាគរយ​ដែល​មាន​វ័យ ចាស់​ៗ​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ក្នុង​រយៈពេល​២​ឆ្នាំ ។

ចំណាយ​ចេះ​តែ​កើនឡើង​រហូត​សម្រាប់​ការងារ​មើលថែ​ទាំ​អ្នកទោស​វ័យ ចាស់​ៗ​បង្ក​ជា​កម្លាំង​គាបសង្កត់​រដ្ឋាភិបាល​យ៉ាង​ខ្លាំង ។ ចំពោះ​មុខ​ស្ថានភាព​រដ្ឋាភិបាល​ខ្វះ​លទ្ធភាព​ដោះស្រាយ​ការងារ​ធ្វើ​សម្រាប់​អ្នកទោស​វ័យចាស់​ដែល​បាន​ដោះ​លែង ហើយ​ក៏​គ្មាន​អ្នក​ណា​ទទួល​មើលថែ​បីបាច់​ផង ពួក​គេ​មិន​អាច​រស់​តែលតោល​នៅ​ខាងក្រៅ​បាន​ទើប​ចេះ​តែ​ចង់​ជាប់​ពន្ធនាគារ​ទៀត ។

អត់​បារម្ភ​ពី​ការ​លួច​រត់
ខណៈ​ប្រទេស​ឯទៀត​ចំណាយ​ប្រាក់​សាងសង់​ពន្ធនាគារ​រឹង​មាំ​ដើម្បី​កុំឱ្យ​អ្នកទោស​លួច​រត់​ចេញ​បាន​នោះ ប្រទេស​ជប៉ុន​បែរជា​ប្រឈម​មុខការ​លំបាក​ផ្សេង គឺ​ធ្វើ​យ៉ាងណា​បញ្ចុះបញ្ចូល​អ្នកទោស​ឱ្យ​ចេញពី​ពន្ធនាគារ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ទៅ​វិញ ។ នៅ​ពន្ធនាគារ​សម្រាប់​ដាក់​ស្ត្រីភេទ​នៅ​ក្រុង​ហ្វូ​៊​គូ​ស៊ី​ម៉ា អ្នកទោស​ស្ត្រី​វ័យចាស់​ជាង​៦០​ឆ្នាំ មាន​ចំនួន​រហូត​ដល់​២៨​ភាគរយ ក្នុង​នោះ​អ្នកទោស​ស្រី​វ័យចាស់​ជាង​៦០​ឆ្នាំ មាន​ចំនួន​រហូត​ដល់​២៨​ភាគរយ ក្នុង​នោះ​អ្នកទោស​ស្រី​វ័យ​ខ្ពស់​ជាងគេ គឺ​យាយ​ម្នាក់​អាយុ​៩១​ឆ្នាំ ដែល​តែង​ជាប់​ពន្ធនាគារ​ញឹកញាប់​ពី​បទ​លួច គឺ​លួច​ដើម្បី​បាន​ជាប់​ពន្ធនាគារ​ទៀត ព្រោះ​ក្នុង​ពន្ធនាគារ​មាន​កន្លែង​ស្នាក់​នៅ មាន​ចំណីអាហារ និង​បម្រើ​ផ្នែក​សុខាភិបាល​អត់​បាច់​បង់ប្រាក់ ។

លោក​សាស្ត្រាចារ្យ Koichi នៅ​មហាវិទ្យាល័យ Ryukokai សម្តែង​ការ​យល់​ឃើញ​របស់​ខ្លួន «​ថ្វីបើ​គ្រប់​ពន្ធនាគារ​នៅ​ជប៉ុន​ខូចខាត​សម្ភារ និង​គ្មាន​ម៉ាស៊ីនត្រជាក់ មា​៉​ស៊ី​នក​ម្តៅ ក៏​វា​ប្រសើរ​ជាង​ជីវភាពរ​សាត់អណ្តែត​ខាងក្រៅ​របស់​អ្នកទោស​វ័យ​ជរា​ដែរ ។ ក្នុង​ពន្ធនាគារ អ្នកទោស​វ័យ​ជរា​មាន​មិត្តភក្តិ មាន​ចំណីអាហារ មានការ​មើលថែ​យ៉ាង​ល្អ ប្រៀបធៀប​ទៅ​ជីវភាពរ​សាត់អណ្តែត​នៅ​ខាងក្រៅ អត់​ចំណីអាហារ ខណៈ​ខ្លួន​កាន់តែ​ចាស់ ហើយ​ពេល​ឈឺ​ថ្កាត់​អត់​មាន​ប្រាក់​ព្យាបាល​ជំងឺ​ទៀត គឺ​ខុស​គ្នា​ឆ្ងាយ​មែនទែន​។ ដូច្នេះ​មិនបាច់​ឆ្ងល់​ថា​ហេតុ​ម៉េច​មនុស្ស ចាស់​ៗ​អត់​ទីពឹង​នេះ​តែ​ចង់បាន​ពន្ធនាគារ ?​» ។

ដោយសារ​មូលហេតុ​ដូច្នេះ​ហើយ​ទើប​ពន្ធនាគារ​នៅ​ជប៉ុន​ប្រែក្លាយ បន្តិច​ម្តង​ៗ​ទៅ​ជា «​មណ្ឌល​មើលថែ​ទាំ​មនុស្ស​ចាស់​» ហើយ​អនុរក្ស​ពន្ធនាគារ​ក៏​ក្លាយជា​បុគ្គលិក​មើលថែ​ទាំ​មនុស្ស​ចាស់ ។ ពន្ធនាគារ​ហ៊្វូគូ​ស៊ី​ម៉ា អនុរក្ស​ពន្ធនាគារ​ជា​ញឹកញាប់​ជួយ​ផ្លាស់​ខោ និង​ជួយ​ងូតទឹក​ឱ្យ យាយ​ៗ​អ្នកទោស រួច​ហើយ​កាន់​ដៃ​គាត់​នាំ​ដើរ​លំហែ​ទៀត ។ តាម​ច្បាប់​ជប៉ុន អ្នកទោស​ប្រព្រឹត្ត​បទល្មើស​តូចតាច​តែ​ដដែល ត្រូវ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ ។ បើ​មាន​អ្នកទោស​ណា​ម្នាក់​ស្លាប់​ដោយ​ជរាពាធ ពន្ធនាគារ​ជា​អ្នក​ចាត់ចែង​បូជាសព​អ្នក​នោះ ហើយ​ផ្ញើ​ធាតុ​សព​ទៅ​សាច់ញាតិ​ដែល​ជិតដិត​បំផុត ៕