ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិនៅភូមា ធ្វើឱ្យកម្មករកាត់ដេរនៅកម្ពុជាមានការងារច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ច្រវាក់ផលិតនៅតាមរោងចក្រនានានៅកម្ពុជាត្រូវគេមើលឃើញថា មានកំណើន និងសកម្មនាពេលនេះ ។ កំណើនការងារដែលធ្វើឲ្យកម្មករកម្មការិនីទទួលបានកម្រៃពលកម្មបានច្រើននោះ ត្រូវអ្នកពាក់ព័ន្ធមើលឃើញថា មកពីយន្តការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល និងបញ្ហាវិបត្តិនៅប្រទេសភូមាធ្វើឲ្យរោងចក្រមួយចំនួនរើរមកកម្ពុជា…

រាជធានីភ្នំពេញ ៖ ច្រវាក់ផលិតនៅតាមរោងចក្រនានានៅកម្ពុជាត្រូវគេមើលឃើញថា មានកំណើន និងសកម្មនាពេលនេះ ។ កំណើនការងារដែលធ្វើឲ្យកម្មករកម្មការិនីទទួលបានកម្រៃពលកម្មបានច្រើននោះ ត្រូវអ្នកពាក់ព័ន្ធមើលឃើញថា មកពីយន្តការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល និងបញ្ហាវិបត្តិនៅប្រទេសភូមាធ្វើឲ្យរោងចក្រមួយចំនួនរើរមកកម្ពុជា ។ 

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាសង្កេតឃើញថា  វិស័យកាត់ដេរនាពេលបច្ចុប្បន្ននេះកំពុងតែមានការងារធ្វើច្រើន ដោយសារបញ្ហានយោបាយនៅភូមា ។ លោកបានអះអាងថា កម្ពុជាបានកំពុងទទួលបានចំណែកទីផ្សារការងារបានមួយចំនួនធំពីប្រទេសនេះ ។ «ទីផ្សារភូមាជាប់បញ្ហាសង្គ្រាម រដ្ឋប្រហានេះ វិនិយោគិនច្រើនណាស់បានមកស្រុកខ្មែរយើង អ៊ីចឹងដំណើរការនៅក្នុងវិស័យកាត់ដេរជួយឱ្យមានការនាំចេញច្រើន» ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានបញ្ជាក់បន្តថា «ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ ១៩ ក្នុងចំណោមកម្មករហាក់មានច្រើនគួរសម ខ្ញុំគិតថា ការចាក់វ៉ាក់សំាងបន្ថែមទៀតជារឿងល្អ និងព្យាបាលក៏ឆាប់ជាសះស្បើយ ខ្ញុំគិតថា បើទីផ្សារនៅភូមានៅតែមានបញ្ហា ហើយចំនួនអ្នកចាក់វ៉ាក់មានចំនួនកាន់តែច្រើន អីចឹងកម្ពុជាអាចនឹងមានកំណើនច្រើនជាងឆ្នំា ២០២០ ។ ការងារនៅពេលសព្វថ្ងៃនេះ បើយើងប្រៀបធៀបទៅនិងកាលពីដើមឆ្នំា ២០២១ គឺពេលនេះមានការមមាញឹកជាងមុនច្រើន» ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានលើកឡើងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះវិស័យកាត់ដេរ មានស្ថានភាពប្រសើជាងកាលពីត្រីមាសទី ១ ដែលធ្វើឲ្យ GMAC សង្ឃឹមថា មេរោគកូវីដ ១៩ ដែលបំលែងថ្មីមិនមានការរីករាលដាលខ្លាំង ឬរដ្ឋមានវិធានការទប់ស្កាត់បានល្អ ។ តាមតំណាង GMAC ថា យើងឃើញថា ចំនួននៃការបញ្ជាទិញនៅនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរទេ ហើយមួយចំនួនយើងដឹងថា មានការផ្ទេរការកុម្ម៉ង់ទិញពីប្រទេសភូមា ។

នៅក្នុងសិក្ខានិយាយពីម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២២ កាលពីពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងថា នឹងសម្រេចបានកំណើន ៤,៨% នៅឆ្នាំក្រោយនេះ ។ កំណើននេះដោយសារកម្ពុជាបានសម្របខ្លួនជាមួយមេរោគកូវីដ ១៩ តាមរយៈយន្តការវ៉ាក់សំាង ការផ្លាស់ប្តូររោងចក្រពីប្រទេសជិតខាងមួយចំនួនមកកម្ពុជា និងការងើបឡើងវិញជាសន្សឹមៗនៃលំហូរមនុស្ស និងលំហូរទុនវិនិយោគស្របពេលដែលកូវីដ ត្រូវគ្រប់គ្រងបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ