ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញពួកនាងចុះពីលើម៉ូតូកង់៣ដើរទៅឆ្នេរ តែ​ប្រមាណ​​២០​នាទី​​​ក្រោយ ក៏បង្កការ​ផ្អើល​

1 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សាកស.ពស្ត្រីជន​ជាតិចិន​ម្នាក់ ​ត្រូវ​បាន​​ប្រទះ​ឃើញចំណុច​ឆ្នេរ​អូ​ឈើទាល ​(​ព្រំ​ដែនទឹក​ចាស់​)​​ ដែលមាន​សភាព​ស្នាម​អា​រ.ក​ដៃខ្លួនឯង ធ្វើឱ្យមានការសន្និដ្ឋាន​​ផ្សេង​ៗ​គ្នា​ ហេតុ​ការ​ណ៍ភ្ញាក់ផ្អើល​​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​០១​ កញ្ញា​ នេះ…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សាកស.ពស្ត្រីជន​ជាតិចិន​ម្នាក់ ​ត្រូវ​បាន​​ប្រទះ​ឃើញចំណុច​ឆ្នេរ​អូ​ឈើទាល ​(​ព្រំ​ដែនទឹក​ចាស់​)​​ ដែលមាន​សភាព​ស្នាម​អា​រ.ក​ដៃខ្លួនឯង ធ្វើឱ្យមានការសន្និដ្ឋាន​​ផ្សេង​ៗ​គ្នា​ ហេតុ​ការ​ណ៍ភ្ញាក់ផ្អើល​​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​និង​១០​នាទី​ព្រឹកថ្ងៃ​ទី​០១​ កញ្ញា​ នេះ ​។

សមត្ថកិច្ច​ទេសចរណ៍​ប្រចាំ​តំបន់ឆ្នេរ​បានអោយ​ដឹង​បឋម​ថា ​ខណៈកម្លាំង​ល្បាត​ចល័ត​អនុវត្ត​ច្បាប់​កំពុង​​ល្បាត​មក​ដល់​​ចំណុច​ខាងលើ​ ក៏បានប្រទះឃើញ​​ស្ត្រីជន​ជាតិចិន​២​នាក់​​​ចុះពីលើម៉ូតូកង់៣​មក​ឈប់​​នៅ​ចំណុច​មុខ​ព្រំ​ដែនទឹក​ចាស់ ដោយ​មិន​មាន​ពាក់​ម៉ាស់ទេ ហើយកម្លាំង​យើងក៏បាន​​ណែនាំ​អប់រំ និង​ចែក​ម៉ាស់​អោយ​ពាក់ រួច​ក៏​ឃើញ​ស្ត្រី​ទាំង​២​ដើរ​ចូល​សំដៅ​ទៅ​មាត់​ឆ្នេរតែម្តង ។

ប្រហែលជា​២០​នាទី​ ក៏​មានការ​ស្រែកឆោឡោ​ថា មាន​ស្ត្រីម្នាក់​​លង់ទឹក​ ​ខណៈនោះកម្លាំង​ល្បាត​ចល័ត​ និង​នគរបាល​ទេសចរ​ណ៍​ក៏​បាន​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ នឹង​រក​គេ​អោយ​ជួយ​សង្គ្រោះ​មក​លើគោក តែ​ស្ត្រី​នោះ​បាន​ដាច់ដង្ហើម​ទៅ​ហើយ ។ ទោះ​យើង​ខំ​ជួយ​សង្គ្រោះ​ក៏​មិន​ទាន់​ពេល ។

តាមប្រភពឱ្យដឹងថា ស្ត្រី​រង​គ្រោះ​ឈ្មោះ XIE QIYING កើត​ឆ្នាំ​1989 មក​ពី​ខេត្ត​SI CHUAN​។​ ក្រោយ​កើតហេតុ​កម្លាំង​យើង​បាន​ឃាត់​​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​គ្នា ដើម្បី​ធ្វើការ​សាកសួរ​បន្ត​និ​តី​វិធី​។