ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​តូច​៤​ឆ្នាំ​ក្តៅខ្លួន​រហូត​ស្លា​.​ប់ ក្រោយ​ឈ្លោះ​គ្នា​នឹង​​បង​​ជី​ដូន​​មួយ

1 ខែ មុន
  • ស្វាយរៀង

មាន​ករណី​ក្មេង​ៗ​ឈ្លោះ​ប្រវាយប្រតប់​គ្នា​រហូត​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​ស្លា​.​ប់​បាត់បង់​ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល ហើយ​ដាក់​ការ​សង្ស័យ​ថា

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ក្មេង​ៗ​ឈ្លោះ​ប្រវាយប្រតប់​គ្នា​រហូត​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ​៤​ឆ្នាំ​ស្លា​.​ប់​បាត់បង់​ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល ហើយ​ដាក់​ការ​សង្ស័យ​ថា ជា​អំពើ​ឃាត​.​កម្ម តែ​តាម​ពិត​គឺ​ក្មេង​ៗ​ជា​បងប្អូន​ជីដូនមួយ​បង្កើត​នឹង​គ្នា​រស់នៅ​ក្នុង​ដំបូលផ្ទះ​តែ​មួយ​នោះ​បាន​ឈ្លោះ​រហូត​វាយតប់​គ្នា ហើយ​គ្មាន​ឪពុក​ម្តាយ​រស់នៅ​ជាមួយ ទើប​ធ្វើ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាកា​រៈ​គ្រុនក្តៅ​រហូត​១៦​ម៉ោង (​គឺ​ចាប់ពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣០ ខែសីហា ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១) ទើប​ម្តា​យមក​ដល់ តែ​ជា​អកុសល​កុមារី​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​គួរ​ឲ្យ​សង្វេគ​ទៅ​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ រិ​ន ពិសី អាយុ​០៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូកសរ ឃុំ​ឈើទាល​ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​ម្តាយ​ក្មេង​រង​គ្រោះ​ឈ្មោះ យឹ​ម សា​រ៉ែ​ន អាយុ​២៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ក្រុង​បា​វិត បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្តី​តាំងពី​កូនស្រី​នៅ​ក្នុង​ផ្ទៃ​បាន​០៦​ខែ​មក​ម្ល៉េះ ។ រូប​គាត់​បាន​តស៊ូ​ខំ​ពពោះ​រហូត​កូនស្រី​កើតមក ហើយ​កូនស្រី​របស់​គាត់​មានឈ្មោះ​រិ​ន ពិសី អាយុ​០៤​ឆ្នាំ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា ក្រោយមក​នាង​ក៏​បាន​យក​កូនស្រី​មក​ផ្ញើ​បងស្រី​ឲ្យ​ជួយ​មើលថែ ដោយ​ខ្លួន​ទៅ​ធ្វើការ​ជា​កម្មការិនី​រោងចក្រ ហើយ​ដេក​នៅផ្ទះ​ជួល​ជិត​រោងចក្រ ស្ថិត​នៅ​ក្រុង​បា​វិត​នោះ ដោយ​មិន​បាន​មក​ថែកូន​នោះ​ទេ ។ តែ​មិន​គួរ​ណា​កូនស្រី​មក​ជួប​រឿង​បែប​នេះ​ទេ តើ​អ្នក​ណាស​ម្លា​.​ប់​កូនស្រី​នាង? សូម​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់​ឃាត​.​ករ​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក ពិន សំ​អាន អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ គឺជា​ករណី​ក្មេង​ៗ​ឈ្លោះ​គ្នា​បងប្អូន​ដែល​រស់នៅ​ជាមួយ​គ្នា​។ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជាមួយ​អាជ្ញាធរ និង​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ ជា​លទ្ធផល​គឺជា​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា ដែល​បាន​កើតឡើង​ដោយសារ​ក្មេង​រង​គ្រោះ​ជាមួយ​បងប្អូន​ជីដូនមួយ ជា​ជនសង្ស័យ​ដែល​មាន​អាយុ​៩​ឆ្នាំ​។

លោក​វរសេនីយ៍ឯក ពិន សំ​អាន បន្ត​ថា ដំណើររឿង គឺ​ស្ត្រី​ឈ្មោះ យឹ​ម សា​រ៉ែ​ន ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​យក​កូនស្រី​មក​ផ្ញើ​នឹង​ផ្ទះ​បងស្រី ដោយ​ខ្លួន​ទៅ​ធ្វើការ​ជា​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បា​វិត ហើយ​ស្នាក់​នៅ​ក្រុង​បា​វិត ។ លុះ​នៅ​ឆ្នាំ​២០២០-២០២១ បងស្រី​២​នាក់​ប្តី​ប្រពន្ធ ដោយ​មាន​ជីវភាព​ក្រីក្រ ក៏​បាន​នាំ​គ្នា​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ហើយ​ទុក​ឲ្យ​កូន​ៗ​ប្រុស​ស្រី​ចំនួន​០៣​នាក់ និង​ក្មួយ​ស្រី​នៅផ្ទះ គឺ​មាន​គ្នា​០៤​នាក់​បងប្អូន ដោយ​កូនប្រុស​ច្បង​មាន​អាយុ​១៤​ឆ្នាំ​, កូនប្រុស​ទី​២ មាន​អាយុ​០៩​ឆ្នាំ និង​កូនស្រី​ទី​៣ អាយុ​០៧​ឆ្នាំ ចំណែក​ក្មួយ​ស្រី​អាយុ​៤​ឆ្នាំ (​ក្មេង​ស្រី​រង​គ្រោះ​) នៅផ្ទះ​ដោយ​គ្មាន​ចាស់ទុំ​គ្រប់គ្រង​ឡើយ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​អាយុ​៤​ឆ្នាំ រួម​ទាំង​បងប្អូន​ជីដូនមួយ​ចំនួន​៣​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ឃ្វាលគោ និង​ច្រូតស្មៅ​នៅ​ឯ​វាលស្រែ ហើយ​ក៏​បាន​ឈ្លោះប្រកែក​គ្នា​នៅ​ទីនោះ ខណៈ​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​ជាមួយ​បងប្រុស​អាយុ​៩​ឆ្នាំ​លេង​ទឹក តែ​ក៏​ត្រូវ​បាន​បងប្រុស​អាយុ​១៤​ឆ្នាំ​ឃាត់ ហើយ​ក៏​ហៅ​មក​ផ្ទះ​វិញ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ម៉ោង​០៦​ល្ងាច បងប្រុស​អាយុ​១៤​ឆ្នាំ​បាន​ឡើង​ទៅ​ដាំបាយ​ញ៉ាំ ចំណែកឯ​ប្អូន​ៗ​ក៏​នាំ​គ្នា​លេង ហើយ​ក៏​ឈ្លោះ​វាយ​គ្នា​នៅ​ក្រោមផ្ទះ​ម្តងទៀត ខណៈ​ពេល​នោះ​ក្មេង​ប្រុស​អាយុ​០៩​ឆ្នាំ (​ជនសង្ស័យ​) បាន​យក​ខ្សែភ្លើង​រឹត​.​ក​ក្មេង​ស្រី​រង​គ្រោះ​រហូត​ស្រែកយំ​តែ​ម្តង ។ ចំណែក​បងប្រុស​ពេល​ឮ​សំឡេង​ប្អូនស្រី​យំ ក៏​បាន​ចុះ​មក​ឃាត់ ហើយ​ក៏​បាន​ចាប់​ចេញពី​គ្នា​កុំឱ្យ​ឈ្លោះប្រកែក​គ្នា​តទៅ​ទៀត​។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​យប់​បងប្អូន​ទាំង​០៤​នាក់​បាន​នាំ​គ្នា​ញ៉ាំ​បាយ ក្រោយ​ពី​ញ៉ាំ​បាយ​រួច ក្មេង​ស្រី​រង​គ្រោះ​អាយុ​០៤​ឆ្នាំ​ក៏​ចាប់ផ្តើម​មាន​អាកា​រៈ​ក្តៅខ្លួន​តែ​ម្តង លុះ​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ ក្មេង​ស្រី​រង​គ្រោះ​ក្តៅខ្លួន​កាន់តែ​ខ្លាំង​ឡើង ទើប​ទូរស័ព្ទ​ហៅ​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក​ផ្ទះ ដើម្បី​យក​កូន​ទៅ​ពេទ្យ ។ លុះ​រហូត​ដល់​ម៉ោង​១០​ព្រឹក ទើប​ម្តាយ​ក្មេង​រង​គ្រោះ​មក​ដល់ ប៉ុន្តែ​ជា​អកុសល​ដោយសារ​តែ​ក្មេង​ស្រី​រង​គ្រោះ​ក្តៅខ្លួន​ខ្លាំង​ពេក ក៏​បាន​ស្លា​.​ប់​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​នោះ​តែ​ម្តង​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​បានដឹង​រឿង ក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ថា ជា​ករណី​ព្រួត​វា​យស​ម្លា​.​ប់ ហើយ​សុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត​.​ករ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ទើប​រក​ឃើញ​ថា ជា​រឿង​ក្មេង​ៗ​ឈ្លោះ​គ្នា​ជាមួយ​បងប្អូន​ជីដូនមួយ ដោយ​គ្មាន​មនុស្ស​ចាស់​នៅ​មើលថែ ហើយ​ក្រោយ​កើតហេតុ ទុក​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ក្តៅខ្លួន​ខ្លាំង​រហូត​ដល់​១៦​ម៉ោង ទើប​ជ្រុលពេល​បណ្តាល​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ស្លា​.​ប់​បែប​នេះ​តែ​ម្តង តែ​បើសិនជា​មាន​មនុស្ស​ចាស់​នៅ​ក្បែរ ហើយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គឺ​អាច​សង្គ្រោះ​បាន​ហើយ​។ ហើយ​ណាមួយ​ដោយសារ​ក្មេង​ដែល​ជា​ជនសង្ស័យ​ទើបតែ​អាយុ​៩​ឆ្នាំ ទើប​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ទេ តែ​បាន​កោះហៅ​ម្តាយ​ឪពុក​ក្មេង​ឲ្យ​មក​ផ្ទះ​ដើម្បី​ធ្វើការ​អប់រំ និង​ប្រគល់​ស​.​ព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕