ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ប្រកួត​ចំនួន​៣​ក្រប​ខណ្ឌ​ត្រូវ​​លុប​ចោល ដោយ​សារ​កូ​វី​ដ​-១៩​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ដោយសា​រ​ជម្ងឺ​កូ​វី​ដ​-១៩ ​មិន​មានការ​ថយ​ចុះ​ ធ្វើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ​បាន​សម្រេច​ប្រកាស​លុប​ចោល​ជា​ស្ថាពរ​នូវ​ក្រប​ខណ្ឌ​ជើងឯក​ចំនួន​៣​ក្រប​ខណ្ឌ គឺ​ការ​ប្រកួត​ជម្រើស​ជើងឯក​លី​គ​នារី និង​ការ​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​អាយុ​ក្រោម​១៨​ឆ្នាំ​រដូវ​កាល​ឆ្នាំ​២០២០ បន្ទាប់​ពី​ព្រឹត្តិការណ៍​​កីឡា​ទាំង​អស់​បាន​ពន្យា​រ​ពេល​អស់​៦​ខែ…

រាជធានី​ភ្នំពេញ ​៖ ​ដោយសា​រ​ជម្ងឺ​កូ​វី​ដ​-១៩ ​មិន​មានការ​ថយ​ចុះ​ ធ្វើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) ​បាន​សម្រេច​ប្រកាស​លុប​ចោល​ជា​ស្ថាពរ​នូវ​ក្រប​ខណ្ឌ​ជើងឯក​ចំនួន​៣​ក្រប​ខណ្ឌ គឺ​ការ​ប្រកួត​ជម្រើស​ជើងឯក​លី​គ​នារី និង​ការ​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​អាយុ​ក្រោម​១៨​ឆ្នាំ​រដូវ​កាល​ឆ្នាំ​២០២០ បន្ទាប់​ពី​ព្រឹត្តិការណ៍​​កីឡា​ទាំង​អស់​បាន​ពន្យា​រ​ពេល​អស់​៦​ខែ ក្រោយ​ពី​ផ្ទុះព្រឹត្តិការណ៍​សហគមន៍​ ២០​ កុ​ម្ភៈ ​រហូត​មក​ទល់​ពេល​នេះ​ ជំងឺកូវីដ​នៅ​មិន​ទាន់​មានការ​ថយ​ចុះ​នៅឡើយ​ ។

សេចក្ដីជូនដំណឹង​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១​ សីហា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ក្រោយ​ពី​បាន​ធ្វើការ​ពិចារណា​ដោយ​ម៉ត់ចត់​លើ​សេចក្ដី​ប្រកាស​របស់​ក្រសួងសុខាភិបាល និង​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដោយសា​រ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុ​ម្ភៈ មិន​​ទាន់​មានការ​ថយ​ចុះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​រ ដល់​សកម្មភាព​ប្រមូលផ្ដុំ​និង​ហាត់​ហ្វឹកហ្វឺន​របស់​ក្រុម​យុវជន​តាម​រាជធានី​ខេត្ត និង​មិន​អាច​បន្ត​ការ​ប្រកួត​តាម​កាលវិភាគ ក្រោយ​ពី​ពន្យា​រ​ពេល​ និង​បាន​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន​ ។ ​ដូច្នេះ​គណៈ​កម្មការ​ប្រកួត​ក៏​បាន​ឯកភាព​សម្រេច​លុប​ចោលការ​ប្រកួត​ជ្រើស​ជើងឯក​នារី និង​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​១៨​ឆ្នាំ​ជា​ស្ថាពរ​។

ទន្ទឹម​ជាមួយ​និង​ការ​សម្រេច​លុប​ចោលការ​ប្រកួត​ទាំង​៣​លើ​នេះ​ផង​ដែរ​ គណៈកម្មការ​ក៏​បាន​សម្រេច​ផ្ដល់​ចំណាត់ថ្នាក់​ដល់​ការ​ប្រកួត​លី​គ​នារី​ចំនួន​ពីរ​ក្រុម​ដែល​បាន​ឈាន​ចូល​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​ក្រុមបាល់ទាត់​នារី​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​និង​ក្រុមបាល់ទាត់​នារី​ ខេត្តកំពង់ស្ពឺ​-​ណា​ហ្គា​វើ​ល​ដ៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ស្ទួន​ ។ ​ចំណែក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ និង​អាយុ​ក្រោម​១៨​ឆ្នាំ​ គណៈកម្មការ​ប្រកួត​មិន​បាន​ផ្ដល់​ចំណាត់​ជ័យ​លា​ភី​ដល់​ក្រុម​ណាមួយ​នោះ​ទេ ដោយសា​តែ​ការ​ប្រកួត​ពីរ​ក្រប​ខណ្ឌ​ខាងលើ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅឡើយ​ ។ ​ហើយ​ក្រុម​យុវជន​ទាំង​ពីរ​ក្រប​ខណ្ឌ​ខាងលើ​នេះ​ទៀត​ត្រូវ​បាន​សហព័ន្ធ​ផ្អាក​ការ​ប្រកួត​តាំងពី​ចុងខែ​កុ​ម្ភៈ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ