ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលចាញ់ប្រៀបដុល្លារអូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាធម្មតាហាងឆេងប្រាក់រៀលខ្មែរតែងតែមានអត្រាប្រែប្រួលស្ទើរតែរាល់ថ្ងៃ បើធៀបជាមួយដុល្លារអូស្ត្រាលី ។ ជាក់ស្តែងនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ជាធម្មតាហាងឆេងប្រាក់រៀលខ្មែរតែងតែមានអត្រាប្រែប្រួលស្ទើរតែរាល់ថ្ងៃ បើធៀបជាមួយដុល្លារអូស្ត្រាលី ។ ជាក់ស្តែងនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ នេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨៧ រៀល ហើយលក់ចេញរហូតដល់ទៅ ៣០១៧ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩៧៥ រៀល និងលក់ចេញតែ ៣០០៥ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨១ រៀល, ១ អឺរ៉ូ ទិញចូល ៤៨២០ រៀល លក់ចេញ ៤៨៦៨ រៀល និង ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧០៩ រៀល លក់ចេញ ៣៧៤៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៥២ រៀល លក់ចេញ ៣៥៦ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣៦ រៀល លក់ចេញ ៣០៦៧ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៧ រៀល លក់ចេញ ១២៨ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ