ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឡានដឹកប្រេងសាំងនិងម៉ាស៊ូតក្រឡាប់បះ​ជើង​ សំណាង​អត់ផ្ទុះ​ឆេះ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ស៊ីទែន​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​បាន​ក្រឡាប់​បះជើង ក្នុងពេល​ដែលគាត់​ព្យាយាម​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៣និង៣០នាទី​រសៀល​ថ្ងៃ​ទី៣១ សីហា ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​មុខ​ហាង​មនោ​រម្យ​ ​​ក្នុងភូមិ​ទី​8…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ស៊ីទែន​ដឹក​ប្រេងឥន្ធនៈ​មួយ​គ្រឿង​បាន​ក្រឡាប់​បះជើង ក្នុងពេល​ដែលគាត់​ព្យាយាម​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៣និង៣០នាទី​រសៀល​ថ្ងៃ​ទី៣១ សីហា ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ត្រង់​ចំណុច​មុខ​ហាង​មនោ​រម្យ​ ​​ក្នុងភូមិ​ទី​8 សង្កាត់​ខ្សា​ម ​ក្រុង​កំពង់ឆ្នាំង​ ។

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​បះជើង ជា​របស់​ក្រុមហ៊ុន​សា​វី​មិច ​ពាក់​ស្លាក​លេខភ្នំពេញ 4A​-2181 ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ​ដែល​មាន​ផ្ទុក​ប្រេងសាំង១.៦០០០​លី​ត្រ ​និង​ប្រេង​ម៉ាស៊ូត១៦០០០​លីត្រ ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្តបាត់ដំបង​ ។

លុះមក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​បញ្ច្រាសទិស​គ្នា ​ហើយ​បាន​គេច​ពី​រថយន្ត​ធុន​តូច​មួយ​គ្រឿង មក​ចូល​ចំណែក​ផ្លូវ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ ខណនោះ ​អ្នក​បើករថយន្ត​ដឹក​ប្រេងឥន្ធនៈ​ក៏​បាន​គេច​មិន​ឲ្យ​បុក​រួច​ក៏​បណ្តាល​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវជាតិ ក្រឡាប់​បះជើង​ទៅ​ខាងស្ដាំ​ដៃ​តែ​ម្ដង​។ ហើយកាន់តែ​សំណាងល្អទៀត គឺពុំ​មាន​អ្នក​ណា​ម្នាក់រងគ្រោះថ្នាក់ ​ឬ​ក៏​ផ្ទុះ​ឆេះ​ស៊ីទែន​ប្រេង​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ចំនួន៣គ្រឿង ​ដើម្បី​បាញ់​ទឹក​ស្រោច​ទៅ​លើ​រថយន្ត​ស៊ីទែន ដែល​កំពុង​តែ​ក្រឡាប់​បះជើង ដើម្បី​ការពារ​ទប់ស្កាត់​មិន​ឲ្យ​ផ្ទុះ​ឆេះ​ឡើង ។​ ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច​ក៏​បាន​សម្រួល​ចរាចរណ៍​ដែល​បាន​កកស្ទះ​ជាង​១ម៉ោង ​និង​បាន​ឲ្យ​ខាង​ក្រុមហ៊ុន​មក​ពី​រាជធានី​ភ្នំពេញ បូម​ប្រេងសាំង និង ប្រេងម៉ាស៊ូត​ដាក់​រថយន្ត​ផ្សេង ៕​

អត្ថបទសរសេរ ដោយ