ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩ខែក្នុងឆ្នាំ២០២១នេះ បទល្មើសព្រហ្មទណ្ឌ កើត​ឡើង ៧៣លើក កើន ១៨% បើប្រៀបធៀបនឹង ៩ខែ ឆ្នាំមុន កើតមានតែ ៦២លើក

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ កិច្ចប្រជុំ​បូកសរុប​ស​ភាព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល ០៩​ខែ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត សម្រាប់​ខែ​បន្ទាប់​។ ពិធី​នេះ ប្រព្រឹត្តទៅ…

ខេត្តបន្ទាយមានជ័យ​៖ កិច្ចប្រជុំ​បូកសរុប​ស​ភាព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល ០៩​ខែ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត សម្រាប់​ខែ​បន្ទាប់​។ ពិធី​នេះ ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​លោក លោកស្រី ឧ​ត្ត​ម​សេនីយ៍ វរសេនីយ៍ ស្នងការរង លោក​អធិការនគរបាល ក្រុង ស្រុក ទាំង ៩ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក ទាំង ៤​អង្គភាព​។​

​របាយការណ៍​បូកសរុប​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​រយៈពេល ៩​ខែ​របស់​ស្នងការដ្ឋាន ដែល​អាន​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរៈ ស្នងការរង ទទួល​ផែន​ការងារ​សេនាធិការដ្ឋាន បាន​បង្ហាញថា សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ កើតឡើង ៧៣​លើក លើ ៦២​លើក កើន ១៨% ក្នុងនោះ បទល្មើស ឧក្រិដ្ឋ កើតឡើង ១៩​លើក លើ ១៧​លើក កើនឡើង ១២% និង​បទល្មើស​ម​ជ្ឈឹ​ម កើតឡើង ៥៤​លើក លើ ៤៥​លើក កើនឡើង ២០%​។ ទោះបី​បទល្មើស​ព្រហ្មទណ្ឌ ជារួម កើនឡើង ១៨% (៧៣/៦២) ប៉ុន្តែ​សកម្មភាព​បង្ក្រាប​មាន​កំរិត​ខ្ពស់ រហូតដល់ ៨២% ឃាត់ខ្លួន​ជនសង្ស័យ ១០៥​នាក់ ដកហូត​ម៉ូតូ ១១​គ្រឿង ក្នុងនោះ ជាប់​សារធាតុ​ញៀន ៣៨​នាក់ (​ឃាតកម្ម ០១​នាក់​, លួច ៣២​នាក់​, ហឹ​ង្សា​ដោយ​ចេតនា ០២​នាក់​, ហឹ​ង្សា​ក្នុង​គ្រួសារ ០២​នាក់​, បំពាន​ផ្លូវភេទ ០១​នាក់​)​។ បង្ក្រាប​ជាក់ស្តែង​ចំនួន ៤៦​លើក ឃាត់ខ្លួន​ចំនួន ៧៧​នាក់ (​ឃាតកម្ម ០៥​លើក​, រំលោភ​សេពសន្ថវៈ ចំនួន ១១​លើក​, លួច​មាន​ស្ថាន​ទម្ងន់ទោស ០១​លើក​, លួច ១៧​លើក ,​ឆបោក ០១​លើក​, ហឹ​ង្សា​ដោយ​ចេតនា ០៨​លើក​, ហឹ​ង្សា​ក្នុង​គ្រួសារ ០៣​លើក​, បំពាន​ផ្លូវភេទ ០១​លើក​, ឆក់​០១​លើក​។ បង្ក្រាប​តាម​ការស្រាវជ្រាវ​ចំនួន ១៤​លើក ឃាត់ខ្លួន ២៨​នាក់ ៖ ឃាតកម្ម ០៣​លើក​, ហឹ​ង្សា​ដោយ​ចេតនា ០២​លើក​, បំពាន​ផ្លូវភេទ ០១​លើក​, ឆក់ ០១​លើក​។ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ចំនួន ២៥០​លើក លើ ១៩៨ លើក ឃាត់ខ្លួន ៥៤២​នាក់ ស្រី ៤៩​នាក់ ដកហូត​វត្ថុតាង ថ្នាំ​គ្រាប់​ពណ៌​ក្រហម ( WY) ២៦៩,២៣​ក្រាម​, ថ្នាំ​មេ​តំ​ហ្វេ​តា​មីន Ice ៣៥១.៤៦០,២៣​ក្រាម​, ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក រូប​ម្កុដ ១,៧៨​ក្រាម ,​ម្សៅ​ម៉ត់ (​ខេ​ហិត​) ៥,៧៥​ក្រាម​, ថ្នាំ​អ៊ិ​ច​ស្តា​ស៊ី ៤០,៩១​ក្រាម​, កញ្ឆា​ស្ងួត ០៤​គ​.​ក្រាម​, ចង្ក្រាន​ស​ម្ងួ​ត​ថ្នាំ ០១, ចា​នស​ម្ងួ​ត ០១, កាំភ្លើង​AK47 ០១​ដើម​, បង់​២, គ្រាប់​ចំនួន ៤០​គ្រាប់​, កាំភ្លើង​កែច្នៃ ០៦​ដើម​, រថយន្ត ០៦​គ្រឿង​, ទូរស័ព្ទដៃ ២៧៦​គ្រឿង​, ជញ្ជីង ១៣, កាំបិត ៣៥, ដាវ​សា​ម៉ូ​រ៉ៃ ១២​ដើម​, ប្រាក់​ខ្មែរ ២​លាន​, ប្រាក់​អាមេរិក ២០​ដុល្លារ​, ប្រាក់​ថៃ ៨៦,៥០០​បាត និង​ឧបករណ៍ សម្ភារៈ​មួយចំនួន​។​

​នៅក្នុង​ឱកាស​បូកសរុប​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ថ្លែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់ ដែល​បាន​ខិ​តិ​ខំ​អនុវត្ត តាម​តួនាទី​របស់ខ្លួន ដែល​ថ្នាក់លើ​ប្រគល់ជូន បើទោះបីជា​បទល្មើស​ព្រហ្មទណ្ឌ ជារួម​កើនឡើង ១៨% ប៉ុន្តែ​សកម្មភាព​បង្ក្រាប មានកំ​រិត​រហូតដល់ ៨២%​។

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​ជម្រុញ​បន្ថែម​ដល់​នគរបាល​ជំនាញ​សន្តិសុខ និង​ជំនាញ​ព្រហ្មទណ្ឌ ត្រូវ​ច្បាម​ក្តាប់​រាល់​សភាពការណ៍​ទាំងឡាយ ដែល​កើតមាន នៅក្នុង​ភូមិសាស្ត្រ​ខេត្ត  ស៊ើបអង្កេត តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ទាំងចាស់ ទាំងថ្មី ដែល​កំពុង​រត់គេចខ្លួន និង​មុខសញ្ញា ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។ ចំពោះ​ការិយា​ល័យ​​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សូម​ឲ្យ​លោកស្រី ជា​ស្នងការរង ត្រូវ​តម្លើង​បញ្ជី​ឈ្មោះ​មុខសញ្ញា​មេខ្យល់ ដែល​បាន​បង្ក្រាប​កន្លងមក និង​មុខសញ្ញា ដែល​នៅ​សេសសល់​មិនទាន់បាន​បង្ក្រាប រួមទាំង​មុខសញ្ញា​ជួញដូរ​ផ្លូវភេទ ជាដើម​។ ដោយឡែក ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ត្រូវយក​ចិត្ត​ទក​ដាក់​ទាំង​ការទប់ស្កាត់ និង​បង្ក្រាប​ទាំង​ការ​លួច​នាំចូល ការជួញដូរ និង​ប្រើប្រាស់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានដាក់​ចេញ​នូវ​ផែនការ​ដល់​ថ្នាក់ដឹកនាំ​តាម​បណ្តា​គ្រប់​ការិយាល័យ​ជំនាញ​ទាំងអស់  អធិការ ស្រុក ក្រុង និង​គ្រប់​មេបញ្ជាការ​វរ​សេនា​តូច ការពារ​ព្រំដែន​គោក ត្រូវ​ជំរុញ​ដល់​មន្ត្រីនគរបាល ក្រោម​ឱវាទ​បន្ត​យកចិត្ត​ទុយ​ក​ដាក់​បំពេញភារកិច្ច​របស់ខ្លួន​។ ជាងនេះទៀត គឺ​យើង​ត្រូវមាន​វិធាន​ការបង្ការ​ទប់ស្កាត់​បទល្មើស​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន ឬ​ភូមិសាស្ត្រ​ខ្លួន​គ្រប់គ្រង​។ ប៉ុន្តែ​បើ​កើតមាន​ត្រូវតែ​បង្ក្រាប​ឲ្យ​ខាងតែបាន​។

​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ បាន​ណែនាំ​ដល់​គ្រប់​ថ្នាក់ដឹកនាំ​អង្គភាព​នីមួយៗ ត្រូវតែ​គោរព​ឲ្យ​បាន​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ