ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា.ចបុ.កគ្នា! ម្ចាស់ឡានព្រូសបើកគេច ជួបគ្រោះ​ធ្លា.ក់ផ្លូវចូល​ក្នុង​ប្រឡាយ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​ ខណៈ​កំពុង​បើកបរ​លឿន​គួរសម​ដែរ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​បើក​ក្នុង​ទិស​

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង​ ខណៈ​កំពុង​បើកបរ​លឿន​គួរសម​ដែរ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ក្នុង​ល្បឿន​លឿន វ៉ា​ជែង​រថយន្ត​ផ្សេង​ទៀត​នៅ​ខា​មុខ ក៏​ជ្រុល​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត​សំដៅ​មក​ចំ​ពីមុខ​ ។ ​ខណៈនោះ​អ្នកបើកបរ​រថយន្ត​ព្រូស ខ្លា.ច​បុ.ក​គ្នា​ក៏​បាន​កាច់ចង្កូត​គេច​ចេញ បណ្ដាល​ឲ្យ​រេ​ធ្លា.ក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ឡើយ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​លេខ​១០៤ ស្ថិត​នៅ​ខាងលិច​រង្វង់​មូល​កួរស្រូវ​ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

​រថយន្ត​ម៉ាក​ព្រូស ព​ណ៍​ស ហើយ​អត់​ដឹង​ថា ​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​ម្ចាស់​បាន​យក​ក្រណាត់​គ្រប​លើ​ស្លាក​លេខ រួច​យក​តង់​ទៅ​គ្រប​ពីលើ​រថយន្ត​ថែម​១​ជាន់​ទៀត ​ទើប​គ្មាន​អ្នកដឹង​ថា​ ពាក់​ស្លាក​លេខ​ប៉ុន្មាន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​​ម៉ាកព្រូសមួយគ្រឿង​ខាងលើនេះ​​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​​លិច ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ពី​លិចទៅ​កើត​យ៉ាង​លឿន វ៉ា​ជែង​រថយន្ត​នៅ​ខាង​មុខ​ ហើយក៏​​បាន​ជ្រុល​ចូល​គន្លង​​ផ្លូវ​​ម្ខាង​ទៀត​សំដៅ​មក​ចំ​ពីមុខ​រថយន្ត​ម៉ាក​ព្រូស ​។ ​ពេល​នោះ​ ព្រោះតែ​ខ្លា.ច​បុ.ក​គ្នា ទើប​អ្នកបើកបរ​រថយន្ត​ព្រូស​កាច់ចង្កូត​គេច​ចេញ ទើប​រេ​ចង្កូត​ធ្លា.ក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្ដង​ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​បណ្ដាល​ឲ្យ​រថយន្ត​ព្រូស​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ពុំ​បាន​បង្ក​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួស​នោះ​ឡើយ ។

​ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​​រថយន្តម៉ាកព្រូស​បាន​យក​ក្រណាត់​ទៅ​គ្រប​ពីលើ​ស្លាក​លេខ រួច​យក​តង់​ទៅ​គ្រប​ពីលើ​រថយន្ត​១​ជាន់​ទៀត​ មិន​ឲ្យ​គេ​មើល​ស្គាល់​ឡើយ​ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ទៀន បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ដោយ​សារ​តែ​​មិនបង្ក​​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ទើប​ឲ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​នេះ​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕​