ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស៊ី​ម តារា ជំនះ​ឧបសគ្គ​ក្នុង​សម័យ​កូ​វី​ដ សម្ពោធ​កម្មវិធី​បណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទំនើប​បំផុត​នៅ​កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃ​ទី ៣០ ខែសីហា លោក ស៊ី​ម តារា ស្ថាបនិក SiM…

រាជធានី​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃ​ទី ៣០ ខែសីហា លោក ស៊ី​ម តារា ស្ថាបនិក SiM DARA Academy និង​ជា​អ្នក​បណ្ដុះបណ្ដាល​បង្វឹក​ផ្នត់គំនិត​ជោគជ័យ និង​ជំរុញ​ទឹកចិត្ត​កំពូល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ដឹកនាំ​សិក្ខាកាម​ជាង ២០០​ នាក់ បើក​សម្ពោ​ធ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់​ពិសេស (Master Class) តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល Zoom ដ៏​ទំនើប​ចុង​ក្រោយ​បំផុត​ ។

លោក ស៊ី​ម តារា ស្ថាបនិក SiM DARA Academy បាន​បញ្ជាក់​ថា ​៖ «​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​ ៣០ សីហា កន្លង​ទៅ​នេះ សិក្ខាកាម​ក្នុង និង​ក្រៅប្រទេស ប្រមាណ​ជាង ២០០ ​នាក់ បាន​ចូលរួម​សម្ពោធកម្មវិធី​បណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ទទួលយក​នូវ​បទ​ពិសោធន៍​សិក្សា​តាម​អន​ឡាញ ក្នុង​ស្ទូ​ឌី​យោ​ដ៏​ទំនើប​ចុង​ក្រោយបង្អស់​នៅ​កម្ពុជា លាតសន្ធឹង​លើ​ផ្ទាំង​អេ​ក្រង់​ទូរទស្សន៍​ជិត ២០​ គ្រឿង ដែល​មាន​លក្ខណៈ​ដូចកំពុង​ជួប​ផ្ទាល់​ជាមួយ​គ្រូ​បណ្ដុះបណ្ដាល​ពិត​ៗ​អ៊ីចឹង ​!» ​។

ដើម្បី​ជា​ការ​អបអរ​ក្នុង​ឱកាស​នៃ​ការ​បើក​សម្ពោធ ថ្នាក់​ពិសេស (Master Class) និង​បច្ចេកវិទ្យា​បង្រៀន​ឌី​ជី​ថ​លតា​ម​បែប​គន្លង​ថ្មី​នេះ សិក្ខាកាម​ទាំងអស់ដែល​ចូលរួម​ពី​ប្រទេស​កម្ពុជា និង​ពី​ក្រៅប្រទេស​រួម​មាន បងប្អូន​ពលករ​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន អា​មេ​រិ​ក និង​ប្រជាពលរដ្ឋ​ខ្មែរ​​ចម្រុះ​ជា​ច្រើន​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ពិធី​សម្ពោធ​នេះដោយ​ឥត​គិតថ្លៃ​ ។

«២៤ មេរៀន​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​ផ្ទាល់ខ្លួន​» ឬ 24 LESSONS TO SELF-MASTERY តាម​អន​ឡាញ ដែល​បណ្ដុះបណ្ដាល​ដោយ​អ្នក​បង្វឹក​ផ្នត់គំនិត​ជោគជ័យ និង​ជា​អ្នក​ជំរុញ​ទឹកចិត្ត​កំពូល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា របស់​លោកគ្រូ ស៊ី​ម តារា នឹង​បូក​បញ្ចូល​គ្នា​នូវ​កម្មវិធី​បណ្តុះបណ្តាល​ពិសេស​ៗ ដែល​លោកគ្រូបាន​បង្វឹក​សិក្ខាកាម​រាប់​សែន​នាក់ រយៈ​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​ ។

តាម​រយៈ​កម្មវិធី​សម្ពោធ​កម្មវិធី​បណ្តុះបណ្តាល តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នា​រាត្រី​ដ៏​ពិសេស​នេះ​ដែរ សិក្ខាកាម​ទាំងអស់ ដែល​រួម​មាន បងប្អូន​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស យុវជន សិស្ស និស្សិត ម្ចាស់​អាជីវកម្ម បុគ្គលិក​ស្ថាប័នឯកជន និង​សាធារណៈជន​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ក៏​បាន​ទទួល​នូវ​បទ​ពិសោធន៍​ផ្ទាល់​ពី​បច្ចេកវិទ្យា​ផ្ទេរ​ចំណេះដឹង​ដ៏​ទំនើប និង​អស្ចារ្យ តាម​បែបផែន​គន្លង​ថ្មីក្នុង​បរិបទ​កូ​វី​ដ ដោយ​លោក ស៊ី​ម តារា អ្នក​បណ្ដុះបណ្ដាល​បង្វឹក​ផ្នត់គំនិត​ជោគជ័យ និង​ជំរុញ​ទឹកចិត្ត​កំពូល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ចេញពី​ស្ទូ​ឌី​យោ ដែល​បំពាក់​ឧបករណ៍​ដ៏​ទំនើប​ៗ​បំផុត​នេះ​ផង​ដែរ​ ៕ ដោយ​សហការ