ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ការ​លួច​ហ៊ុំ​ព័ទ្ធ​របង​ទន្ទ្រាន​​យក​ដី​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​«​គី​រី​រម្យ​»​

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ចេញផ្សាយ​អំពី​ការ​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​គិរី​រម្យ​ ពី​សំណាក់​ជនខិលខូច​ ប្រើ​រូបភាព​ទិញ​ពី​

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់​ពី​កោះសន្តិភាព​ចេញផ្សាយ​អំពី​ការ​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​គិរី​រម្យ​ ពី​សំណាក់​ជនខិលខូច​ ប្រើ​រូបភាព​ទិញ​ពី​ប្រជាពលរដ្ឋ ​រួច​មក​ធ្វើ​អោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្ទុះស្ទា​ចុះ​ទៅ​ធ្វើការ​បង្ក្រាប ​ដោយ​ដក​បង្គោលរបង​ខ្សែលួស​ដុត​កំទេច​គ្មាន​សល់ បើ​ទោះជា​ដឹង​ថា​ដី​នោះ​ជា​របស់​លោក​ធំ​ណា​ក៏​ដោយ​។

យោង​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា​ ក្នុង​ចំណោម​ដី​ទាំងអស់​ដែល​ត្រូវ​រំលោភ​យក​ បំរុង​ក្លែង​ឯកសារ​បំភ័ន្ត​ភ្នែក​ថ្នាក់ដឹកនាំ​ មក​ធ្វើក​ម្មសិ​ទ្ឋិ​នោះ​ ក៏​មាន​ដី​លោក​ផ្កាយ​២​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែរ នៅ​គ្រា​ដែល​រាជរដ្ឋាភិបាល​ ជា​ពិសេស​ក្រសួងបរិស្ថាន​ប្រកាស​រឹបអូស​យក​ដី​ដែល​ពួក​ឈ្មួញ​ អ្នកមាន​លុយ​ មាន​អំណាច​កាន់កាប់​មិន​ស្របច្បាប់​ នៅ​តំបន់​ឧទ្យាន​ជាតិ​ ឬ​តំបន់​អភិរក្ស​នានា​នោះ​ នៅ​ឯ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ មាន​សេចក្តីរាយការណ៍​ថា លោក​ផ្កាយ​២​ម្នាក់ ឈ្មោះ​ជា​ យោធិន​ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​បាន​ទិញ​ដី​មិន​ស្របច្បាប់​ និង​លួច​បន្ថែម​នៅ​ដី​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​ខេត្តកំពង់ស្ពឺ ក្នុង​ទំហំ​ជិត​១០០០​ហិ​កតា​។

ភ្លាម​ៗ​នេះ​គេ​មិន​អាច​រក​ការ​ឆ្លើយ​តប​លោក​ផ្កាយ​ពីរ ជា យោធិន ​បាន​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា លោក​បាន​ទិញ​ដី​ក្នុង​ទំហំ​ជាង​៨០០​ហិ​កតា​ និង​ការ​លួច​កាន់កាប់​បន្ថែម​ដី​តំបន់​ឧទ្យាន​ជាតិ​គី​រី​រម្យ​។ ​តាម​ប្រភព​​ព័ត៌មាន​បាន​បន្ថែម​ថា លោក ជា យោធិន បាន​ញ៉ុះ​ញ៉ង់​ឃុបឃិត​ជាមួយ​បណ្ដា​ជនខិលខូច​ទាំងឡាយ​នាំ​គ្នា​បោះបង្គោល​ព័ទ្ធ​របង​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ហើយ​បន្ទាប់​មក​លោក​ផ្កាយ​ពីរ​បាន​ប្រកាស​ថា លោក​បាន​ទិញ​ដី​ដោយ​ស្របច្បាប់​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។

រឿង​នេះ​មិនមែន​រាជរដ្ឋាភិបាល ជា​ពិសេស​អាជ្ញាធរ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​ត្រូវ​យក​ដី​នោះ​ត្រឡប់​មក​វិញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ថែម​ទៀត​ចំពោះ​បុគ្គល ​ជា យោធិន នេះ​ ពីព្រោះ​គាត់​បាន​ឃុបឃិត​ក្នុង​ការ​ទិញ​ដូរ​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ​នេះ ។ ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ