ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកស្បៀងសង្គ្រោះ​មួយ​គ្រា​នៃ​ការ​បិទ​ខ្ទប់​ក្រុង​ស្ទឹងត្រែង​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ សប្បុរសជន​នៅ​ខេត្តស្ទឹងត្រែង​បាន​គាងគរ​ជំនួយ​ជា​ច្រើន​នាំ​ទៅ​ចែក​ជូន​ពលរដ្ឋ​ទី​ទល់​ក្រ និង​កងកម្លាំង​ឈ​ជើង​តាម​ព្រំប្រទល់​គោលដៅ​នៃ​ការ​បិទ​ខ្ទប់​ក្រុង​នៃ​កំឡុង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ។ លោក ជំទាវ កែវ សា​វឿ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​ក្នុង​វប្បធម៌​ជា​សប្បុរសជន​ថា​…


ខេត្តស្ទឹងត្រែង​៖ សប្បុរសជន​នៅ​ខេត្តស្ទឹងត្រែង​បាន​គាងគរ​ជំនួយ​ជា​ច្រើន​នាំ​ទៅ​ចែក​ជូន​ពលរដ្ឋ​ទី​ទល់​ក្រ និង​កងកម្លាំង​ឈ​ជើង​តាម​ព្រំប្រទល់​គោលដៅ​នៃ​ការ​បិទ​ខ្ទប់​ក្រុង​នៃ​កំឡុង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ ។ លោក ជំទាវ កែវ សា​វឿ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​ក្នុង​វប្បធម៌​ជា​សប្បុរសជន​ថា​ អំណោយ​ទាំងនេះ​រួម​មាន​គ្រឿង ​ឧបភោគ បរិភោគ សុទ្ធ​សឹង​ជា​ថវិកា​បាន​មក​ពី​ការ​រៃ​អង្គាស​ពី​សប្បុរសជន មាន​ទាំង​អាជីវករ​ផង​ដែរ​។

​លោក​ជំទាវ​បាន​លើក​ឡើង​ថា​ កម្មវិធី​សប្បុរសធម៌​នេះ ​គឺ​ពុំ​មានការ​គ្រោង​ទុកជា​មុន​នោះ​ឡើយ គ្រាន់តែ​រំលឹក​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​និង​កងកម្លាំង ​​ស្រាប់​មាន​អ្នក​ឧ​ប​ត្ថ​ម​នូវ​ថវិកា​ក៏ធូ​ច​ជា​គ្រឿង​ឧបភោគ បរិភោគ​ ត​ៗ​គ្នា​តែ​ម្តង​។​ លោក​ទំ​ទាវ​បន្ថែម​ថា​អំណោយ​ទាំ​នេះ​ ដ្បិតតែ​មិន​ច្រើន តែ​អាច​ជួយ​សំរាល​ការ​លំបាក​របស់​បងប្អូន​កងកម្លាំង​បាន​មួយ​គ្រា ក្នុង​កំឡុង​នៃ​ការ​បិទ​ខ្ទប់​ក្រុង​រយៈពេល​២​ស​ប្តា​ហ៍​កន្លង​មកនេះ ។​ លោក​ជំទាវ​​បាន​បញ្ជាក់ កម្មវិធី​សប្បុរសធម៌​និង​បន្ត​ចែក​ជូន​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ប្រ​សិន​មាន​សប្បុរសជន​ជួយ​ឧ​ប​ត្ថ​ម​បន្ថែម​លើ​ក្រោយ​។

លោក ប៉ែន ណាវង្ស ប្រធាន​អាកាសចរណ៍​ស្ទឹង​ត្រែង​អោយ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​នើ​យ​ហត់​របស់​កងកម្លាំង​ដែល​បាន​ប្រឹងប្រែង​ឈ​ជើង​ប្រចាំការ​តាម​គោលដៅ​ដើម្បី​ការពារ​នឹង​ទប់ស្កាត់ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ សប្បុរសជន​មួយ​ចំនួន​បាន​រួម​គ្នា​រៀបចំ​កម្មវិធី​មនុស្សធម៌​ឡើង​ដើម្បី​រួមចំណែក​ក្នុង​ស្ថាន​ការ​ដ៍​លំបាក​នេះ និង​ជា​ការ​លើកទឹកចិត្ត​ដល់​ពួក​គាត់​ ដែល​ប្រឹងប្រែង​ទាំង​យប់​និង​ថ្ងៃ ។​

លោក​បន្ត​ថា ​អំណោយ​ដែល​បាន​រៀបចំ​ឡើង​នោះចំនួន​៦​គោល ដៅ រួម​មាន ទឹកបរិសុទ្ធ ភេសជ្ជៈ មី ត្រីខកំប៉ុង ទឹកត្រី ទឹក​ស៊ី​អិ​វ ពង់​ទា និង​ម៉ាស ។​ដោយ​ក្រុមការងារ​មនុស្សធម៌​ក៍បាន​នាំ​អំណោយ​ផ្តល់​ជូន គ្រួសារ​ទីទាល់​ក្រ ចំនួន​បី​គ្រួសារ ដោយ​មាន​អង្ករ​មួយ​បាវ ទឹកត្រី ទឹក​ស៊ី​អិ​វ ត្រីខកំប៉ុង ពង់​ទា មី និង​ទឹកបរិសុទ្ធ​ផង​ដែរ​។​សប្បុរសជន​រូប​នេះ​បន្ត​ថា​ក្រុមការងារ​នឹង​បន្ត​នាំ​អំណោយ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទីទាល់​ក្រ និង​លំបាកលំបិន​ក្នុង​កំឡុង​ការ​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ​អោយ​ចំ​គោលដៅ ប្រ​សិន​ទទួល​បាន​ព័ត៌មាន​ជាកលាក់​។ លោក​ក៍បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌​ចង់​ចូល​រូ​ម​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​សំរាល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​ធ្ងន់ធ្ងរ​អាច​ទំនាក់ទំនង​ចូលរួម​បាន​ផង​ដែរ​។

ទាក់ទិន​ការ​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ទាំងមូល​ព្រមទាំង​ច្រកចេញចូល​ពី​ក្រុង​ស្រុក​និង​ព្រំ​ទល់​រវាង​ខេត្ត​នឹង​ខេត្ត​ក្បែ​ខាង​រយៈពេល​​ពី​រស​ប្តា​ហ៍​កន្លង​មកនេះ​រដ្ឋបាល​ខេត្ត​បាន​ចេញ​បំរាម​គោចរ រឹត​បន្តឹង​សន្តិសុខ និង​ការ​ដើរហើរ ជួបជុំ​ប្រមូលផ្តុំ ព្រមទាំង​បិទ​ផ្សារ នានា​ ទីតាំង​អាជីវកម្ម​គ្រប់មុខ ប្រជាពលរដ្ឋ​មានការ​ត្អូញត្អែ អំពី​ក​ក្តា​ជីវភាព ទី​១,​មិន​អាច​ធ្វើ​ចរាចរណ៍​រក​ប្រភព​ចំណូល ទី​២,​បញ្ហា​ចាយវាយ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ទី​៣,​ការ​ផ្គត់ផ្គង់​លើ​ទឹក​និង​តម្លៃ​ភ្លើង ទី​៤,​បញ្ហា​ដែល​ត្រូវ​ប្រឈម​និង​ការ​សង់​ត្រឡប់​ទៅ​វិញ​ចំពោះ​បំណុល​ធនាគារ​ដែល​គ្មាន​វិធានការ​លើកលែង ។​ល​។ ​


មុន​គ្រា​បិទ​ខ្ទប់​ក្រុង​ស្ទឹង​ត្រែង​ក្នុង​ស្ថាន​ពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គ្រា​ដែល​ជំងឺ​កូន​វី​ដ​១៩ កំពុង​ផ្ទុះ​ខ្លាំង លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​លើក​ឡើង​ក្រោម​ចប់​កិច្ចប្រជុំ​ក្នុង​មន្ទីរ​របស់​ខ្លួន ក្នុង​ឆន្ទៈ លោក​ផ្ទាល់ លោក​ថា បិទ​ខ្ទប់​នេះ​មិនដឹង​បាន​អី​អោយ​គេ​ហូត​ទេ​!​។​នេះ​គឺជា​ទឹកចិត្ត​ដ៍​មហាប្រសើរ​ដែល​ចេញពី​ចិត្ត​របស់​លោក​វិ​ជ្ជ​បណ្ឌិត ទោះបី​មិន​បាន​ផ្តល់​អំណោយ​ដល់​ដៃ តែ​លោក​មាន​ឆន្ទៈ​ល្អ​មួយ ជូន​ដល់​ប្រជាពលរដ្ឋ​ដែរ​។

មាន​មតិ​ជា​ច្រើន​ខុស​ៗ​គ្នា​បាន​លើក​ឡើង​ដែរ​ថា ​ការ​បិទ​ខ្ទប់​ក្រុង​និង​តំបន់​មួយ​ចំនួន​ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ ទៅ​ប្រជាពលរដ្ឋ ក្នុង​គ្រា​បិទ​ខ្ទប់​គឺ​រដ្ឋបាល​បាន​ចេញ​បំរាម​គោចរ​ហាមឃាត់​មិន​អោយ​ប្រជាពលរដ្ឋ​ចេញពីផ្ទះ បើ​ល្មើស​បំរាម​របស់​រដ្ឋបាល​ខេត្ត​នឹង​ត្រូវ​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​រហូត​៥​លាន​រៀល​ទៅ​តាម​បទល្មើស​ជាក់ស្តែង ដូច្នេះ​ប្រជាពលរដ្ឋ​គឺ​ត្រូវ​នៅ​តែ​ក្នុងផ្ទះ
តាម​ការ​ណែនាំ​សេចក្តីសំរេច​របស់​រដ្ឋបាល​ខេត្ត ចំណែក​អាជីវករ​លក់ដូរ ត្រី សាច់ បន្លែ បង្កា មិន​ត្រូវ​អនុញ្ញាត​អោយ​ចេញ​លក់ដូរ​នោះ​ឡើយ ហើយ​បើ​ល្មើស​បំរាម​ក៍​ត្រូវ​ផាក់ពិន័យ​ដែរ ដូច្នេះ​មិន​ថាឡើយ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​សូ​ម្បី​អ្នកមាន​លុយ​ក៍​មិន​អាច​ចេញ​ទិញ​ចំណីអាហារ​បរិភោគ​បាន​ដែរ ។ ប៉ុន្តែ​គ្រួសារ​អភិជន​អាច​កុម្ម៉ង ម្ហូបអាហារ​តាម​ត្រូវការ​ទាំង​ស្រស់​ និង​ក្រៀម​បាន​តាម​រយៈ​អ្នកលក់​អន​ឡាញ​ដឹក​ដល់​ផ្ទះ ៕

អត្ថបទសរសេរ ដោយ