ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រាឆ្លងនៅ​មណ្ឌលគិរី​ឈាន​ដល់​ចំណុច​គួរ​ឱ្យ​បារម្ភ ខណៈ​អ្នក​​ឆ្លង​ឡើង​ជាង​១​ពាន់​នាក់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តមណ្ឌលគិរី បាន​ឈាន​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្ពស់​បំផុត ក្រោយ​ពេល​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ បាន​កើនឡើង​ជាង​មួយ​ពាន់​ករណី ចំណែក​ទីតាំង​ដែល​មានការ​ពាក់ព័ន្ធ​សរុប​ប្រមាណ

ខេត្តមណ្ឌលគិរី ៖ ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ខេត្តមណ្ឌលគិរី បាន​ឈាន​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្ពស់​បំផុត ក្រោយ​ពេល​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ បាន​កើនឡើង​ជាង​មួយ​ពាន់​ករណី ចំណែក​ទីតាំង​ដែល​មានការ​ពាក់ព័ន្ធ​សរុប​ប្រមាណ​២០៧​កន្លែង ។

លោក ស៊ន សា​រុន នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២១​នេះ ខេត្តមណ្ឌលគិរី​មាន​អា​ត្រា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​១,០១៤​ករណី ករណី​ឆ្លង​ថ្មី​៤៧​ករណី ជា​សះស្បើយ​៤២១​ករណី ស្លា​.​ប់​០៤​ករណី និង​កំពុង​សម្រាក​ព្យាបាល​៥៨៩​ករណី ក្នុង​នោះ​ក៏​មាន​អ្នកជំងឺ​កូ​វី​ដ​១៩ ប្រភេទ​វីរុស​បំប្លែង​ថ្មី ប្រភេទ Delta ចំនួន​២៦​ករណី​ផង​ដែរ ។ លោក​បន្ត​ថា ចំពោះ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀង​ៗ​ខ្លួន មាន​ប្រមាណ​ជាង​១,៥០០​ករណី ។

នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ទៀត​ថា ទន្ទឹម​នឹង​នេះ ខេត្តមណ្ឌលគិរី ក៏​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ជូន​ដល់​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​មនុស្ស​ពេញវ័យ និង​កុមារ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ហើយនឹង​បាន​ចាក់​ដូ​ស​ជម្រុញ​ទី​៣ ជាង​៤​ពាន់​នាក់​ផង​ដែរ ។

សូម​បញ្ជាក់​ថា សម្រាប់​ខេត្តមណ្ឌលគិរី កូ​វី​ដ​១៩​បាន​រាតត្បាត​នៅ​ទូ​ទាំង​ក្រុង​/​ស្រុក​ទាំង​៥ ដោយ​ក្នុង​នោះ​ក្រុង​សែន​មនោ​រម្យ មាន​អា​ត្រា​អ្នកជំងឺ​ច្រើន​ជាងគេ បន្ទាប់​មក​គឺ​ស្រុក​កោះ​ញែក ហើយ​នៅ​ថ្ងៃ​ទី​៣០ ខែសីហា​ផ្ទាល់ គឺ​ជំងឺ​កូ​វី​ដ​១៩ បាន​រាតត្បាត​ទៅ​ស្រុក​អូរ​រាំង​បន្ថែម​ទៀត ។ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​នៅ​ខេត្តមណ្ឌលគិរី មិន​ទាន់​ប្រសើរ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ​គ្រប់​វិស័យ កំពុង​សស្រាក់សស្រាំ​ប្រយុទ្ធ​ប្រឆាំង​ជាមួយនឹង​ជំងឺ​ដ៏​កាច​សា​.​ហាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ