អ្នកទទួលខុសត្រូវខាងសន្តិសុខម្នាក់គូសបញ្ជាក់ថា ការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយកើតមានកាលពីថ្ងៃទី២៨ មករា នៅជិតវិមានប្រធានាធិបតីក្រុងអាដេន រដ្ឋធានីបណ្តោះអាសន្នយេម៉ែន ដោយសម្លាប់ទាហាន៩នាក់ ហើយទាហានច្រើននាក់ទៀតរងរបួស ។
ការបំផ្ទុះរថយន្តនេះសំដៅលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយកន្លែងស្ថិតនៅជិតខ្លោងទ្វារខាងក្រៅ វិមានប្រធានាធិបតី ដែលស្ថិតក្នុងសង្កាត់ CIRATER ក្រុងអាដេន ។ ការវាយប្រហារនេះកើតមានតាមផ្លូវថ្នល់ទៅកាន់ច្រកចូលសំខាន់នៃវិមានប្រធានាធិបតី MA’ASHEEK ជាកន្លែងស្នាក់នៅរបស់ប្រធានាធិបតីយេម៉ែនទទួលស្គាល់ដោយសហគមន៍អន្តរជាតិ លោកអាបដ៍រ៉ាបូម៉ាន់សួរហាឌី ។
ប្រភពព័ត៌មានមន្ទីរពេទ្យរដ្ឋក្រុងអាដេនអះអាងថា ឆ្មាំការពារវិមានប្រធានាធិបតី៩នាក់ស្លាប់ក្នុងការវាយប្រហារនេះ ។ ចំណែកអ្នកទទួលខុសត្រូវខាងស៊ើបការណ៍និយាយថា ការវាយប្រហារភេរវកម្មនេះចង់សំដៅលើក្បួនរថយន្តអភិបាលក្រុងអាដេន ដែលមកកាន់វិមានប្រធានាធិបតី ៕
ចែករំលែកព័តមាននេះ