ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​២រូបវ័យជាង១០០​ឆ្នាំ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ទទួលបាន​​អំណោយ​ពី​អាជ្ញាធរ​ខេត្ត​

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ គ្រា​ដែល​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​របស់​លោកយាយ​​វ័យ​ជាង​100​ឆ្នាំ​ចំនួន​2​នាក់ និង​​លោកយាយវ័យ​87​ឆ្នាំ​​មួយ

ខេត្តកំពង់ឆ្នាំង ៖ គ្រា​ដែល​ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់សាំង​របស់​លោកយាយ​​វ័យ​ជាង​100​ឆ្នាំ​ចំនួន​2​​រូប​ និង​​លោកយាយវ័យ​87​ឆ្នាំ​​មួយរូប​ទៀត ដែល​បាន​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​ការពារជំងឺ​​កូ​វីដ19 នៅ​មណ្ឌល​វត្ត​អារញ្ញ សិ្ថ​ត​​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​30 ខែសីហា ​ឆ្នាំ​2021 ​លោក​ ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ​ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​លោកយាយ ដែល​មាន​អាយុ​ច្រើន​ជាង​១០០​ឆ្នាំ​​ ទាំង​២​​រូប ដែល​បាន​ស្ម័គ្រចិត្ត​មក​ទទួល​ការ​​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​កូ​វីដ19​។

​លោក​ ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ​មាន​ប្រសាសន៍​បន្ត​ថា សូម​អរគុណ​ដល់​លោកយាយ​ដែល​មាន​ជន្មាយុ​​ជាង​100​ឆ្នាំ ស្ម័គ្រចិត្ត​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​19 ។

ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ និង​លើកទឹកចិត្ត​ដល់​លោកយាយ​ដែល​មាន​ព្រះ​ជន្ម​ជា​ង​100​ឆ្នាំ​ចំនួន​2​រូប និង​លោកយាយ​​ដែលមាន​​ព្រះជន្ម​87​ឆ្នាំ​ម្នាក់​ទៀត ក្នុង​នាម​អាជ្ញាធរ​ខេត្ត​បាន​​ឧបត្ថម្ភ​ជូន​លោកយាយ​ក្នុង​ម្នាក់​ៗ​ចំនួន​80​ម៉ឺន​រៀល​។

សូម​បញ្ជាក់​ថា​ លោកយាយ​ដែល​មក​ទទួល​ការ​ចាក់​​វ៉ាក់សាំងបង្ការជំងឺកូវីដ​​១៩​ទាំង​​​៣រូប​​​ខាងលើនេះ រួម​មាន ១-​លោកយាយ ហួរ គិ​ម​សួរ អាយុ​106​ឆ្នាំ មាន​ទីលំនៅ​ភូមិខ្សាម ​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ២-​​លោកយាយលឹ​ម ស៊ិ​ន អាយុ​103​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង ​ខេត្ត​កំពង់ឆ្នាំង ​និង​៣-លោកយាយ​ អាយុ 87​ឆ្នាំ​ ​រស់នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង​​ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ